ភាគ9.របស់យើង

Start from the beginning
                                    

" បងធ្វើឲ្យអ្នកគ្រប់គ្នាលំបាកណាស់ហេស " ជុងគុក
" ត្រូវហើយ "
" អរ....មិនអីទេ ចឹងអូនទៅផ្ទះសម្រាកវិញចុះ....កុំនៅមើលបងអីនាំជាបន្ទុកដល់អូននោះទេ " និយាយទាំងអោនមុខចុះ

" ហឹសស្មានតែខ្ញុំចង់នៅខ្លាំងណាស់ហេស....គ្រាំង " ឮសម្ដីជ្ងគុកដេញខ្លួនភ្លាមរាងតូចក៏ដើរទៅយកឯងសារកាងាររួចចេញពីបន្ទប់ពេទ្យដោយបិទទ្វារមួយទំហឹងតែម្ដងឡើងផ្អើលអស់គ្រូពេទ្យអ្នកជំងឺដែលនៅជិតនោះ អាលុំទ្វារពេទ្យបាត់ហើយដឹង🥴

" ជុងគុកមានរឿងអីហេស អេហេតុអីអែងដកអុកសុីសែនចេញ " ជេហូបដែលនៅពិនិត្យអ្នកជំងឺជិតនោះបានឮសម្លេងហើយគេក៏រត់មកមើលឃើញជុងគុកដេកនៅលើគ្រែទាំងទឹកមុខស្រងូតស្រងាត់

" ខ្ញុំមិនអីទេ....បងពេលខ្ញុំគួរឲ្យរំខានខ្ញុំជាបន្ទុករបស់អ្នកគ្រប់គ្នាមែនទេ "
" ជុងគុកគីហេតុអីនិយាយបែបនិង កុំប្រាប់ណាថាអនាគតប្រពន្ធដល់សែនល្អរបស់អ្នកនិយាយ " ជេហូប

" ត្រូវហើយ គេថាខ្ញុំជាបន្ទុករបស់គ្រប់គ្នា "
" ស្ដាប់បងអែងមិនមែនជាបន្ទុករបស់អ្នកគ្រប់គ្នាទេ ពួកគេមិនបានគិតបែបនោះឡើយកុំយកចិត្តទុកដាក់និងសម្ដីរបស់គេពេក គ្រប់គ្នាស្រឡាញ់អែងខ្លាំងណាស់ពួកគេមុនដែលចាត់ទុកអែងជាបន្ទុករបស់ពួកគេទេ " ជេហូប

" ឥឡូវបងសួរអែង ហេតុអីមិនព្រមព្យាបាលជើង "
" ក៏ព្រោះតែខ្ញុំចង់រកមនុស្សម្នាក់ដែលស្រឡាញ់និងទទួលយកកាលពិតរបស់ខ្ញុំបានទោះជាខ្ញុំពិការ មុខមិនស្អាត ក្រក៏ដោយ មិនមែនដោយសារតែខ្ញុំសង្ហា ហើយជាអ្នកមាននោះទេ បងក៏ឃើញថាការពី2ឆ្នាំមុននិងឥឡូវខុសគ្នាដូចម្ដេច ស្រីៗទាំងអស់ចូលមករកខ្ញុំព្រោះតែលុយនិងសម្រស់របស់ខ្ញុំ ដូចស្រីម្នាក់នោះអីចឹងនាងធ្វើឲ្យឲ្យខ្ញុំស្គាល់អ្វីដែលហៅថាការស្រឡាញ់ អ្វីទៅជាស្នេហា ការបាត់បង់ តាំងពីស្រឡាញ់នាងខ្ញុំស្គាល់ទាំងអស់ ..នាងមិនខុសពីស្រីដទៃឡើយស្គាល់តែលុយ...ហើយពេលនេះខ្ញុំឈប់ស្រឡាញ់នាងទៀតហើយ ខ្ញុំស្រឡាញ់ថេយ៉ុងបងយល់ទេ ខ្ញុំចង់ឲ្យថេយ៉ុងស្រឡាញ់ខ្ញុំដោយចឹត្តនិងចិត្តមិនមែនដោយសារការបង្ខំឡើយហេតុអីសូម្បីតែក្ដីស្រឡាញ់មួយចំណែកដល់តូចមួយក៏គេមិនអាចផ្ដល់ឲ្យខ្ញុំបានហេតុអី បងហូបខ្ញុំធ្វើអីខុសទៅហេតុអីស្នេហារបស់ខ្ញុំវាមិនរលូនដូចជាគេអែងបែបនេះ " គ្រាន់តែឮជេហូបសួរភ្លាមគេក៏និយាយចេញមកតាមអារម្មណ៍របស់ខ្លួនគេមិនដែលប្រាប់នរណាអំពីទុកលំបាករបស់គេឡើយតែពេលនេះគេសុំបញ្ជេញវាមកខ្លះហើយគេទ្រាំខ្លាំងណាស់ទ្រាំធ្វើរឹងមាំពោះមុខអ្នកផ្សេងមកឆ្អែតឆ្អន់ហើយ.

" បើពិបាកខ្លាំងណាស់បញ្ចេញវាមកបងរីករាយនិងចាំស្ដាប់ជានិច្ច " ជេហូបដែលបានឮជុងគុកនិយាយធ្វើឲ្យគេមានអារម្មណ៍ថាខ្លោចចិត្តជាខ្លាំង .គេក៏ស្ទុះទៅលើកជុងគុកមកអោប.

" ហឹសៗ បងហូបហេតុអីថេមិនស្រឡាញ់ខ្ញុំ ឬមួយមកពីខ្ញុំពិការមែនទេប្រាប់ខ្ញុំមក ខ្ញុំសុខចិត្តអង្គុយលើរទេះរាល់ថ្ងៃក៏ព្រោះតែខ្ញុំខ្លាច ខ្លាចថាវាដូចជាពេលនោះទៀតខ្ញុំមិនចង់ធ្វើបន្ទុកអ្នកណាទេ " ជុងគុក

" បងដឹង " ជេហូបបានយកដៃអង្អែលក្បាលអ្នកដែលសម្ងំនៅក្នុងរង្វង់ដៃរបស់គេដល់គេងលក់ទើបគេចេកចេញទៅមើលអ្នកជំងឺផ្សេង ។

#វីឡាគីម

ក្រោយពីថេយ៉ុងចាកចេញពីមន្ទីរពេទ្យមកគេមិនបានទៅណាឡើយគឺត្រឡប់មកពីរវីឡាគីមវិញ

" ចៅហ្វាយ....អ្នកប្រុសជុងគុកយ៉ាងមិចហើយ " ហ្វៃ
" គេមិនអីទេ អស់ហើយមែនទេយើងត្រូវកាលសម្រាក "

" គឺនៅទៀតចៅហ្វាយ..មានស្រីពីនាក់មករកចៅហ្វាយហើយគេប្រាប់ថាជាសង្សារចៅហ្វាយដូចគ្នា ពួកនាងឈ្លោះ វៃគ្នាអ្នកបម្រើចាប់មួយព្រឹកហើយដេញទៅវិញក៏មិនទៅដែលអះអាងថានៅរង់ចាំចៅហ្វាយបាន ពួកនាងនៅក្នុងបន្ទប់ទទួលភ្ញៀវឯណោះ "

" ហឹម " គ្រហឹមរួចក៏ដើរសម្ដៅទៅបន្ទប់ទទួលភ្ញៀវ
" មកធ្វើអី "
" បងថេ " ជូសុី & ជេននី ពួកនាងក៏ជាស្រីរបស់ថេយ៉ុងដូចមីមីដែលតែខុសត្រង់ថានាងតូចមីមីបាននៅជាមួយថេយ៉ុងច្រើនជាងគេព្រោះនាងជាសំណព្វចិត្តថេយ៉ុង (បម្រាមអានរឿងនេះអត់មានគិតថាថេtopទេណាប្រយ័ត្នត្រូវ )

" លែងទៅធុញណាស់ " ក្រវាសពួកនាងចេញពីដៃរបស់ខ្លួន តោងស្អិតដូចតុកកែចឹង
" មិនលែងទេ ថ្ងៃនេះបងថេត្រូវកំដរជេននីដើរលេង "

" មិនបានបងថេត្រូវតែកំដរយើង ព្រោះគាត់ជាសង្សាររបស់យើង " ជូសុី
" របស់យើង " ជេននី
" របស់យើង "
" យើងទេ "
" មិនមែនគឺយើងទេ " ជូសុី
" របស់យើង "

" បានហើយចេញទៅទាំងពីនិងទៅ យើងកំដរអ្នកណាទាំងអស់ចេញឲ្យឆ្ងាយបើមិនចង់សុីគ្រាប់សំណរ " ដោយនាងតូចទាំងពីឡូឡាពេកថេយ៉ុងក៏ស្រែកឡើងហើយដកកាំភ្លើងនៅចង្កេះមកមកផ្ជុងក្បាលពួកនាង...ធ្វើឲ្យជូសុី & ជេននីញ័រខ្លួនប៉ប្រប់តែម្ដង

" បងចិត្តត្រជាក់ចាំថ្ងៃក្រោយក៏បានអូនទៅហើយ " ថារួចពួកនាងក៏រត់ចេញទៅបាត់នៅយូរមិនបានទេវីវ៉រសុីគ្រាប់សុំណរលេង
" រំខានមែន " ។

Write by.ប្រពន្ធពូហ្គា¯\_(ツ)_/¯

💫ប្រពន្ធបង💫 & បេះដូងប្រែពណ៌🖤Where stories live. Discover now