« អូនក៏ដឹងថាទោះបីបងក្រយ៉ាងណាក៏មិនទៅលួចអ្នកដទៃដែរ » Haewon

« អ៊ីចឹងបងបានលុយមកពីណា? ប្រាប់អូនតាមត្រង់ មក » Woosun

« គឺបង...បងទៅខ្ចីគេ » Haewon

« ខ្ចីអ្នកណា? » Woosun

« លោកម្ចាស់ឲ្យយើងមកទទួលឯងទៅ » សុខៗ ស្រាប់តែមានមនុស្សប្រុសមាឌធំបីនាក់ដើរចូលមក ប្រាប់ធ្វើឲ្យ Haewon លឺហើយងើបឈរឡើងទាំងទឹកមុខសោះកក្រោះសឹម Woosun នាំកូននាងងើបឈរតាម ។

« ឈប់សិន!! លោកម្ចាស់ណាហើយមកទទួលបងធ្វើអី Haewon? រួចចុះអូននិងកូន បងគិតយ៉ាងម៉េច? » Woosun សួរទាំងទឹកភ្នែកហូរស្របពេល Haewon ដកលុយមួយបាច់យ៉ាងច្រើនពីហោប៉ៅដាក់ចូលទៅក្នុងដៃនាង ។

« បងខ្ចីលុយលោកម្ចាស់ម្នាក់យកទៅទិញអាហារឲ្យពួកអូនញ៊ាំ នៅសល់ប៉ុណ្ណេះទៀតអូនយកវាទៅជួលផ្ទះល្អជាងនេះរស់នៅជាមួយកូន ទិញខោអាវថ្មីៗ ស្លៀក ទិញអាហារឆ្ងាញ់ៗញ៊ាំ ឲ្យកូនចូលសាលា រៀនកុំឲ្យគេល្ងង់ដូចបង ហើយកុំភ្លេចទៅពេទ្យឲ្យគេព្យាបាលជំងឺអូនផង កុំបណ្ដោយឲ្យឈឺជាងនេះអី យល់ដែរទេ? » Haewon ផ្ដែផ្ដាំគ្រប់សព្វដូចត្រូវ ចាកចេញពីគ្រួសារនេះធ្វើឲ្យ Woosun យំកាន់តែខ្លាំង ។

« អត់ទេ Haewon!! អូនមិនឲ្យបងទៅណាទេ បើបងទៅបាត់រួចចុះអូននិងកូនបានអ្នកណាពឹងពាក់ទៀត? ហើយលុយនេះក៏អូនមិនត្រូវការដែរ បងយក ទៅសងគេវិញទៅ » នាងហុចឲ្យវិញតែនាយគ្រវីក្បាលមិនទទួលឡើយ ។

« បងសន្យាជាមួយគេរួចហើយថាយកលុយនេះរួចធ្វើការឲ្យគេ មិនយូរទេចាំបងផ្ញើរមកឲ្យអូនទៀតណា៎ » Haewon

« កុំនិយាយច្រើនឆាប់ទៅៗ » ប្រុសមាឌធំនិយាយរួចក៏រុញ Haewon ដើរទៅឡានពួកគេ ។

« ពួកលោកយកប្ដីខ្ញុំទៅណាមិនបានទេឈប់សិន!! Haewon!! ហ្ហឹកៗ មកវិញមក!! » Woosun អោបកូននាងដេញតាមប្ដីតែក៏ត្រូវបានប្រុសមាឌធំចាក់ សោរបន្ទប់ពួកគេជាប់ភ្លាម ។

« ប៉ាៗ!! ទៅណាប៉ាៗ ហ្ហឺ... » នាងតូច Haesoo ក៏ម្នាក់ទៀតយំស្រែកតាមលោកប៉ាដែលត្រូវបានពួកអស់នោះវាយឲ្យសន្លប់ហើយដាក់ចូលទៅក្នុងឡាន បន្ទាប់មកពួកគេក៏ដើរមកវិញជាមួយដបសាំងក្នុងដៃ សឹមចាក់វាជុំវិញនោះរួចកេះដែកកេះបោះចូលទៅឲ្យឆេះភ្លើងសន្ធោសន្ធៅនាពេលនោះតែម្ដងទៅ ។

If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)Kde žijí příběhy. Začni objevovat