Episode 59

1.3K 94 0
                                    

- ១៨ឆ្នាំមុន -

< ក្រាក > ទ្វារបន្ទប់នៃផ្ទះជួលដ៏សែនតូចចង្អៀតមួយក្បែរគំនរសម្រាមត្រូវបានបើកឡើងដោយដៃមនុស្សប្រុសម្នាក់ក្នុងឈុតខោអាវសាមញ្ញបំផុត ។

« អូន!! Haesoo!! មើលចុះប៉ាបានអីមកឲ្យកូនញ៊ាំនែក៎? » Haewon ដែលជា Jungkook ក្លែងក្លាយចូលមកអង្គុយទល់មុខប្រពន្ធដែលកំពុងដេកអោបកូនស្រីព្រោះតែជំងឺនិងភាពអត់ឃ្លានខ្លាំងពេក មុខមាត់នាងជាប្រពន្ធស្លេកស្លាំងគួរឲ្យអាណិតខ្លាំងណាស់ ។

« បង... » Woosun ហៅតិចៗស្របពេលងើបអង្គុយដោយមាន Haewon ជួយគ្រាមុននឹងបានឃើញអាហារឆ្ងាញ់ៗថ្លៃៗជាច្រើនដែលពួកគេមិនដែលបានញ៊ាំមកពីមុនទាល់តែសោះ ។

« ថ្ងៃនេះបងទិញអាហារមកច្រើនណាស់ អូននិងកូន នាំគ្នាញ៊ាំឲ្យច្រើនៗទៅណា៎ ម៉ោះHaesoo!! ក្រែងកូនធ្លាប់ប្រាប់ប៉ាថាចង់ញ៊ាំភីហ្សាមែនទេ ឥឡូវប៉ា ទិញមកហើយឆាប់ញ៊ាំទៅ » Haewon

« យ៉េល្អណាស់!! » នាងល្អិតទះដៃសើចសប្បាយចិត្តព្រោះទីបំផុតបានញ៊ាំអាហារដែលនាងធ្លាប់តែឃើញក្មេងឯទៀតញ៊ាំហើយ ។

« បងបានលុយច្រើនមកពីណាទិញអាហារអស់ នេះ? » Woosun ស្រាប់តែសួរឡើងព្រោះអាហារអស់នេះតាមមើលសុទ្ធតែថ្លៃៗ ថ្លៃចំណាយសរុប យ៉ាងហោចណាស់ក៏ស្មើនឹងលុយពួកគេចាយបានមួយឆ្នាំដែរ ។

« គឺ...គឺបងទើបតែបើកប្រាក់ខែហ្នឹងណា៎ » Haewon ឆ្លើយស្ទាក់ស្ទើរធ្វើឲ្យប្រពន្ធកាន់តែ សង្ស័យ ។

« បងកុហក!! ក្រែងរាល់លើកបើកប្រាក់ចុងខែទេតើស តែនេះទើបតែពាក់កណ្ដាលខែសោះបងបានលុយមកពីណាវិញឲ្យប្រាកដ ឆាប់ប្រាប់អូនមក!! » Woosun

« Haesoo!! មិនឲ្យញ៊ាំទេ » នាងស្រែកដាក់កូនស្រីដែលចាប់ភីហ្សាប្រុងដាក់ចូលមាត់ ។

« ញ៊ាំទៅ Haesoo » Haewon ឃើញកូនឃ្លានក៏ ប្រាប់នាង ។

« ម៉ាក់ប្រាប់ថាមិនឲ្យញ៊ាំ!! » Woosun កញ្ឆក់ភីហ្សាចេញពីដៃនាងតូចហើយចាប់ដៃនាងមកវាយខ្លាំងៗទើបអ្នកជាប្ដីទ្រាំមើលកូនយំមិនបានក៏ទាញ កូនស្រីមកក្បែរខ្លួនវិញ ។

« Woosun...អូនកុំវាយកូនចឹងអីបានទេ? កូនឈឺណា៎ » Haewon

« អ៊ីចឹងបងប្រាប់អូនសិនមកថាបងបានលុយទៅទិញ របស់ឆ្ងាញ់ៗចឹងមកពីណា ឬមួយក៏បងលួចគេ? » Woosun

If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)Where stories live. Discover now