Episode 57

1.2K 89 0
                                    

- Jungkook's office

< Ring!! >

« អាឡូ..ខ្ញុំ Jeon Jungkook និយាយ » កំពុងធ្វើការសុខៗក៏មានអ្នកខលមកទើបនាយត្រូវលើកទទួល ។

" លោកអគ្គនាយក!! មានមនុស្សមកពីហាងផ្ដិតរូប ថាយករូបថតធំណាស់មកឲ្យលោក កំពុងចាំនៅខាងក្រោមបាទ " លឺសន្តិសុខប្រាប់ដូច្នោះ រាងក្រាសក៏ ញញឹមបែបត្រេកអរតែម្ដង ។

« ល្អណាស់ ឲ្យពួកគេលើកយកមកបន្ទប់ខ្ញុំឥឡូវនេះមក » Jungkook

" បាទលោកអគ្គនាយក "

< តុកតុក >

« ចូលមក!! » រាងក្រាសបិទទូរស័ព្ទរួចសឹមអនុញ្ញាត មុននឹងShinyaក្នុងឈុតស៊ិចស៊ី បើកទ្វារដើរមករកគេតែម្ដង ទើបគ្រាន់តែលឺសម្លេងស្បែកជើងកែង ចោតគួរឲ្យថ្លង់ក៏ដឹងថាជានាងបាត់ទៅហើយសឹម នាយងើបមុខមើលនាងទាំងធុញទ្រាន់ ។

« មកធ្វើអី? » Jungkook សួរដោយសម្លេងរឹងដាក់ នាង ។

« នេះអូនមកអូហ្វីសរបស់ប្ដីខ្លួនឯងលែងបានទៀត ហើយមែនទេ? » ស្របសម្ដី Shinya ក៏ដើរមកក្បែរចង់អង្គុយលើភ្លៅរាងក្រាសតែ Jungkook ខិតខ្លួនចេញយ៉ាងលឿនមិនឲ្យនាងប៉ះបានធ្វើឲ្យស្រីស្រស់ឃ្នើសចិត្តតែមិនហ៊ាននិយាយចេញមកឲ្យគេដឹងទេ ។

« មានអីក៏ឆាប់និយាយមក បងមិនទំនេរច្រើនទេ » Jungkook

« ចុះបើរឿងដែលអូនចង់ប្រាប់បងជារឿងទាក់ទង នឹងក្មេងច្នៃម៉ូដឈ្មោះ Kim Taehyung ស្អីគេនោះ បងមានពេលទំនេរស្ដាប់ឬអត់? » ដូចដែលនាង ស្មានមិនខុស គ្រាន់តែលឺឈ្មោះរាងតូចភ្លាម រាងក្រាសក៏បង្ហាញទឹកមុខបែបចាប់អារម្មណ៍តែម្ដង ។

« កុំអូសបន្លាយច្រើន ឆាប់និយាយមក »Jungkook

« គឺអញ្ចេះទេ អូនបានជួលមនុស្សឲ្យតាមស៊ើបក្មេងនោះហើយក៏បានដំណឹងថាគេ... »

< តុកតុក > សម្លេងគោះទ្វារកាត់ផ្ដាច់ប្រយោគស្រីស្រស់ឲ្យនាងខាំមាត់សម្លក់ទៅរកទ្វារតែម្ដង ។

« ចូលមក » Jungkook

« ខ្ញុំយករបស់មកឲ្យលោក » មនុស្សប្រុសពីរនាក់ ដើរចូលមកទាំងក្នុងដៃជួយគ្នាកាន់របស់មួយយ៉ាងធំ ដែលជារបស់កម្ម៉ង់ពី Jungkook នោះឯង ។

If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)Onde as histórias ganham vida. Descobre agora