Episode 32

1.5K 100 0
                                    

Jungkook មិនប្រែក្រឡាសសម្ដីដែលនិយាយជាមួយរាងតូចថាគេនាំមកផ្ទះគឺពិតជាមកមែន ដោយពេលនេះកំពុងអូសវ៉ាលីរបស់ Taehyung ចូលផ្ទះធំទូលាយដូចវាំងរបស់គេតែដែលគួរឲ្យឆ្ងល់នោះគឺ Shinya បែរជាមិននៅធ្វើឲ្យផ្ទះនេះស្ងាត់ខ្លាំងតែម្ដង ។

« នេះប្រពន្ធបងទៅណាបាត់ហើយ? » រាងតូចសួរដោយចម្លែកចិត្តទើបរាងក្រាសរកមើលមិនឃើញនាងពិតមែន ។

« មិនដឹងដែរ មុននេះបងមកជួបនាងនៅផ្ទះទេតើស » Jungkook ប្រាប់សឹម Taehyung ដើរមកអោបដៃគេកៀកកើយជាការយកចិត្ត ។

« មិនបាច់ទាន់ខ្វល់ពីនាងទេតែថាឯណាបន្ទប់របស់អូននោះ? » Taehyung

« ឡើងមកតាមបងមក » ថាហើយរាងក្រាសក៏នាំគេឡើងទៅខាងលើដែលមានទីធ្លាធំនិងបន្ទប់ច្រើនគួរសមមុននឹងទៅដល់បន្ទប់មួយដែលនៅជាប់បន្ទប់ធ្វើការរបស់នាយតែនៅឆ្ងាយពីបន្ទប់គេងរបស់គេនិង Shinya ។ ពេលទៅដល់ Jungkook ក៏បើកទ្វាសឹមអូសវ៉ាលីចូលឯរាងតូចចូលមកតាមក្រោយដើម្បីមើលជុំវិញបន្ទប់នេះ វាក៏ស្អាតហើយធំតែនៅចាញ់បន្ទប់របស់គេនៅផ្ទះលោកប៉ា Namjoon ដល់ទៅ 2-3 ដងឯណោះ ។

« Tae នៅបន្ទប់នេះម្នាក់ឯងបានឬអត់? » Jungkook សួរឡើងក្រោយឲ្យរាងល្អិតធ្វើជាដកដង្ហើមធំទាំងមុខស្រពោនសឹមដើរទៅឈរអោបដៃនៅមាត់បង្អួចម្នាក់ឯង ។

« អូនសប្បាយចិត្តណាស់ដែលអាចមកនៅផ្ទះជាមួយបង បានជួបមុខបងរាល់ថ្ងៃក៏ប៉ុន្តែចុងក្រោយអូននៅតែត្រូវគេងម្នាក់ឯងដដែល ក៏សមហើយដែរព្រោះអូនមកក្រោយអ្នកនាងShinya គ្មានឋានៈអីឲ្យបងយកចិត្តទុកដាក់ស្រាប់ហើយ » គេស្រដីប្រយោគបែបអាក់អន់ចិត្តក្នុងនាមជាជនទីបីទើបរាងក្រាសចូលមកអោបចង្កេះគេពីក្រោយមុននឹងលោរទៅថើបថ្ពាល់គេមួយខ្សឺតសឹមដាក់ចង្កាផ្អឹបលើស្មារបស់គេ ។

« កុំនិយាយចឹងអី បើអូនគ្មានឋានៈក្នុងបេះដូងបង ម៉េចនឹងសមថាបងអាចនាំអូនចូលមកនោះ? » Jungkook

« មកពីបងត្រូវអូនបង្ខំ ហើយគ្មានជម្រើសប៉ុណ្ណឹងឯង ម្ល៉េះសង្ស័យតែពេលនេះអូនត្រូវដេកចាំបងនៅអាផាតមិនឲ្យបងទៅរកពេលណាក៏បានបាត់ហើយ » Taehyung និយាយត្រឹមនេះ រាងក្រាសក៏លែងដៃចេញពីខ្លួនគេទាំងចងចិញ្ចើមចូលគ្នា ។

If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)Where stories live. Discover now