Ep 15 : Ji is Tae's ❤️

Start from the beginning
                                    

ដល់ម៉ោងចេញទៅផ្ទះ Tae បានអោយ Jimin ទៅចាំនៅមុខសាលាមុន ដោយយកលេសថាចង់ទៅបន្ទប់ទឹកសិន ប៉ុន្តែតាមពិត.....

« ពួកឯង !! » Tae ដើរទៅកន្លែងដែលក្រុមសិស្សលួចមើល Jimin នោះកំពុងលេង game

« Ohh ប្រធាន!!  » ពួកនោះធ្វើជាភ្ញាក់ផ្អើលបន្តិច ហើយហៅប្រធានបែបឌឺ ក៏ដឹងពួកសិស្សបែបនេះ ដែលចេះគោរពប្រធានតាំងពីកាលទៅ

« ហឹម.... ពួកឯងត្រូវ លើកធុងសម្រាមទាំងអស់យកទៅចាក់ចោល ដុតចោលផង ហើយត្រូវសម្អាតថ្នាក់អោយស្អាត បន្ទាប់មកក៏ទៅដុសសម្អាតបង្គន់ផង ធ្វើការជំនួសអ៊ុំអ្នកសម្អាតបន្តិចទៅ » Tae ដាក់ទៅមួយខ្សែយ៉ាងវែងអន្លាយ ធម្មតាគេមិនធ្វើទេ អាខាងគម្រាមវៃគ្នា រឺក៏ជេរអីនេះ គេធ្វើតែអាបែបត្រជាក់ៗ ប្រើសិទ្ធជាប្រធានថ្នាក់ដាក់គំហិតហើយចប់ !! .... :-\\

សិស្សប្រុសទាំងនោះនាំគ្នាបើកភ្នែកធំៗ ភ្ញាក់ផ្អើលមិនស្ទើរមុននឹងគ្រវីក្បាល

« ហេតុអីយើងត្រូវធ្វើ  !! យើងមិនបានធ្វើខុសស្អីដែលត្រូវទទួលរឿងទាំងអស់នេះទេ » អាម្នាក់ក្នុងចំណោមនោះហាឡើងទាំងតឹងសរសៃ ក

« ឯងចង់ដឹងទោសកំហុសមែនទេ??  »

« និយាយមក !! »

Tae ដើរទៅកាន់តែជិតពួកនោះជាងមុន ហើយខ្សឹបពាក្យប៉ុន្មានម៉ាត់ ដែលវាធ្វើអោយពួកអស់ទាំងនោះត្រូវបើកភ្នែកៗធំម្ដងទៀត

« ទោសដែលឯងហ៊ានលួចមើលសាច់ ស ខ្ចីរបស់សង្សារយើង »

ភ្នែកស្លឺរបស់ពួកអស់នោះ បង្ហាញអោយដឹងថាពួកគេហួសចិត្តកម្រិតណា នេះធម្មតាឃើញតែស្លូតៗ មិនសូវមាត់ មិនសូវ ក តែពេលហួងហែងចឹងទៅ កាចណាស់តើ

តែគេភ្លេចហើយ ថាពីមុន Tae ជាអ្នកណា Kim Taehyung ជាអ្នកណា រករឿងធ្វើបាបអ្នកក្នុងសាលាយ៉ាងណា ជាកូនពៅនៃសម្ព័ន្ធ Kim ដែល អ្នកណាៗ ក៏ស្គាល់ថាជាសម្ព័ន្ធធំជាងគេនៃប្រទេស កូរ៉េខាងត្បូង

រាងសង្ហារប្រើខ្សែភ្នែក ឆក់ព្រលឹង និង ផ្ដាំពាក្យប៉ុន្មានម៉ាត់ទៀតមុននឹងចេញទៅតាម Jimin

« កុំគិតថាចង់គេចអោយសោះ ឯងក៏ដឹងថាគ្នាយើងនៅទីនេះមានប៉ុន្មាននាក់ !!  »
.
.
.

The Love of my Life ❤️🤍 • Vmin Where stories live. Discover now