ភាគទី ៥០ : ទៅប៉ុស្តិ៍ប៉ូលីស ! ខ្ញុំទៅប្តឹងថេយ៉ុងឡូសហ្គេនណូ

Start from the beginning
                                        

" ហេតុអីលោកទើបតែប្រាប់ ? " ថេយ៉ុង
" គ្មានពាក្យបកស្រាយ ! ដឹងតែម្យ៉ាងគឺលោកបានខុសហើយ " លោកហាន់តូនិយាយរិតតែធ្វើអោយថេយ៉ុងចង់ក្អួតឈាមលើសដើម ខុសហើយខុសធ្ងន់ អនាគតតទៅមុខវាច្បាស់ជាមិនភ្លឺល្អទេ ។

..........

រំលងផុតមួយម៉ោងហ្វីលលីពក៏បាននាំឡរ៉ាមកស្នាក់នៅបណ្តោះអាសន្នក្នុងផ្ទះអតីតកាលដែលមានអនុស្សាវរីយ៍ច្រើន ឡរ៉ាប្រហែលជាមិនដឹងទេព្រោះកាលដែលនាងចាប់ផ្តើមចូលហ្វិកហាត់ជាមួយនឹងអង្គភាពប៉ូលីសផ្ទះមួយនេះក៏ត្រូវបានរដ្ឋរឹបអូសបាត់ទៅហើយ ដោយវាយតម្លៃថាជាសំណង់ដែលគ្មានគុណភាព ចាស់គំរិលបើបន្តរស់នៅអាចជួបគ្រោះថ្នាក់ ណាមួយវាក៏គ្មានមនុស្សរស់នៅផងដែល ។ តែថាហ្វីលលីពក៏បានទាមទារកាត់យកមកវិញដោយផ្តល់ប្រាក់ជួនរដ្ឋមួយចំនួនធំ នឹងស្នើរសុំឯកសាររក្សាសំណង់ផ្ទះចាស់មួយនេះ !!! អោយបាត់បង់យ៉ាងមិចបើវាជាផ្ទះដែលលោកប៉ាអ្នកម៉ាក់បានសាងសង់ឡើងមក មិនបន្ទោសប្អូនឡើយដែលការពារផ្ទះមិនបានល្អ គេក៏តែងតែបន្ទោសខ្លួនឯងរយះពេលកន្លងមករហូតថាឥតបានការដើរតាមគន្លងរបស់លោកប៉ាគាត់ដេញអោយចាកចេញទៅរស់នៅក្នុងបក្សនាយក៏ចាកចេញ ចាកចេញរហូតដល់ប្អូនមិនស្គាល់មុខសូម្បីតែនាងមានបងប្រុសរឺមួយក៏អត់ក៏នាងមិនបានដឹងផង តែការធ្វើរបស់លោកប៉ាគឺលោកប៉ាចង់រក្សាជីវិតរបស់ហ្វីលលីពតែប៉ុណ្ណោះព្រោះលោកប៉ាដឹងថាយ៉ាងណារស់អាចមិនបានយូព្រោះពួកវាតាមសម្លាប់មិនឈប់ បញ្ចួនកូនអោយរស់នៅឆ្ងាយដូចគ្មានទំនាក់ទំនងវាដូចបង្ការមិនអោយសម្លាប់អស់ទាំងពូជ ណាមួយកាលបើហ្វីលមានជីវិតរស់ហ្វីលនឹងមានឱកាសមើលថែប្អូនជំនួសប៉ាម៉ាក់ផងដែល ...។

" អ្ហឹមម ! ខ្ញុំនៅទីណានេះ " ឡរ៉ាដឹងខ្លួនភ្លាមក៏ចោទសួរឡើងភ្លាម ការមើលថែយ៉ាងល្អរបស់ហ្វីលធ្វើអោយរាងកាយរបស់នាងបានកាត់បន្ថយភាពឈឺចាប់ស្ទើរតែពាក់កណ្តាល ។ ហ្វីលលីពមិនបានយកពេទ្យមកពីណាអោយជួយព្យាបាលឡរ៉ានោះទេ គឺគេនេះហើយព្យាបាលខ្លួនឯងតាមចំណេះដែលមាន នៅជាមួយចៅហ្វាយដែលជាបងធំគឺជួបគ្រោះថ្នាក់ស្ទើរតែគ្រប់ពេល អ៊ីចឹងហើយសូម្បីតែវិជ្ជាពេទ្យក៏ហ្វីលត្រូវតែចេះដែល នៅពេលដែលឈឺគឺខ្លួនទីពឹងខ្លួន !

♛ កំណាន់ចិត្តបងធំ ♛Where stories live. Discover now