ភាគទី ៥០ : ទៅប៉ុស្តិ៍ប៉ូលីស ! ខ្ញុំទៅប្តឹងថេយ៉ុងឡូសហ្គេនណូ

Start from the beginning
                                        

" កុំឆេវឆាវ ! ព្យាយាមរំងាប់អារម្មណ៍ ចិត្តអោយត្រជាក់ៗ ខឹងខុសខឹងខាតកន្លងមកលោកខុសច្រើនពេកហើយ " លោកហាន់តូ

" ខ្ញុំព្យាយាមហើយ ! ព្យាយាមខ្លាំងណាស់ តែខ្ញុំមិនអាចធ្វើបាន ខ្ញុំខឹងខ្ញុំក្តៅខ្ញុំត្រូវការទឹកមកពន្លត់ " ថេយ៉ុងនិយាយរួចហើយក៏ប្រញាប់ទាញថ្នាំនៅក្នុងកូនកំប៉ុងតូចរបស់គេដែលតែងដាក់ជាប់ខ្លួនគ្រប់ពេលយកមកលេប ថេយ៉ុងផ្តើមលេបវាចាប់តាំងពីថ្ងៃដែលបែកការដឹងសមាសភាពរបស់ឡរ៉ាមកម្លេះ ហើយថ្នាំមួយនេះក៏ជាថ្នាំគ្រូពេទ្យចិត្តសាស្ត្រចេញអោយគេលេបដែល ថេយ៉ុងអាចជាមនុស្សជំពូកដំណាក់កាលដំបូង តែបើមិនព្យាបាលអោយបានជាប់លាប់ វាអាចនឹងពិបាក ។ ថេយ៉ុងព្យាយាមមិនចង់លេប ប្រឹងជម្នះព្រោះមិនចង់គិចថាខ្លួនឯងជាមនុស្សសរសៃប្រសាទមានជំងឺផ្លូវចិត្ត ព្រោះតែជម្នះមិនលេបបែបនេះហើយទើបជ្រុលដៃដាក់ឡរ៉ាវីសតែនឹងធ្វើអោយនាងស្លាប់ ! យ៉ាប់ណាស់ មនុស្សមានបញ្ហាហើយតែក៏ជំនះឆ្លើយថាខ្លួនឯងមិនអី ។

" ខ្ញុំតែងតែប្រាប់លោកថានាងជាមនុស្សល្អទេ នាងមិនក្បត់ " លោកហាន់តូរំលឹកដល់រឿងរបស់ឡរ៉ាម្តងទៀត

" តែនាងជាមនុស្សរបស់អាជិនខាយ៍ "
" នាងជាសិស្សរបស់ខ្ញុំ ខ្ញុំយល់ពីនាងច្បាស់ បើមនុស្សក្បត់គេមិនទ្រាំរស់នៅជាមួយលោកទេបើទោះជាបែកការសមាសភាពហើយក៏ដោយ ហើយនាងក៏ជួបវិបត្តិដូចជាលោកអញ្ចឹង នាងក៏បាត់បង់លោកប៉ាអ្នកម៉ាក់ដូចតែលោកបាត់បង់ដែល ហើយលោកប៉ានាងក៏ជាលោកដេនមិត្តស្និតស្នាលរបស់លោកប៉ាលោកនោះហើយ មិនស្រួលឡរ៉ាក៏ចាំខាំបកអាជិនខាយ៍ផង ! ព្រោះលោកមិនទុកចិត្តនាង ទើបលោកបណ្តោយខ្លួនអោយចិត្តបិសាចជាអ្នកគ្រប់គ្រងរហូតមក " លោកហាន់តូនិយាយរួចហើយថេយ៉ុងក៏ភ្ញាក់ខ្លួនព្រើត លោកអើយ ការពិតដំណើរជីវិតរបស់នាងក៏ជួបវិបត្តិកំព្រាឪពុកម្តាយដូចជាគេផងរឺ ? តែថាគេសំណាង សំណាងដែលមានគ្រប់យ៉ាងស្រាប់រួចចុះនាងវិញ ? រយះពេលកន្លងដែលបាត់បង់អ្នកមានគុណទាំងពីររស់តែម្នាក់ឯងតែលតោលនៅក្នុងជីវិតក្មេងវ័យគ្មានទិសដៅ តើនាងឈឺចាប់នឹងឯការយ៉ាងណា ? ហេតុអីក៏មិននិយាយអោយបានលឿនបន្តិច ហេតុអីក៏គេបណ្តោយអោយខ្លួនឯងធ្វើដាក់នារីកំសត់ដូចជាឡរ៉ាធ្ងន់ធ្ងរយ៉ាងនេះ ? ថេយ៉ុងដល់ថ្នាក់និយាយលែងចេញហើយ កំហឹងគំនុំគួបផ្សុំជាមួយការដឹងខុស តើគេគួរតែជ្រើសផ្លូវមួយណាអោយសាកសម្យទៅ ?!

♛ កំណាន់ចិត្តបងធំ ♛Where stories live. Discover now