+នៅផ្ទះjungkook
"មកវិញហើយមែនទេកូន jungkookដៃកូនទៅត្រូវនឹងអីហ្នឹង"ម៉ាក់jungkookដើរមកសួរពេលឃើញកូនត្រឡប់មកវិញ
"ម៉ាក់ធ្វើបែបនេះធ្វើអី?"jungkookមិនឆ្លើយនឹងម្តាយខ្លួនក៏បកឲឲសួរសំណួរផ្សេង
"ធ្វើអ្វី?"
"ម៉ាក់ធ្វើអី ម៉ាក់ដឹងខ្លួនឯងហើយ ខ្ញុំនឹងasahiបែកគ្នាតាមម៉ាក់ហើយម៉េចក៏ម៉ាក់អោយគេតាមបាញ់asahiទៀត?ម៉ាក់មិនគោរពសន្យាបែបនេះមិនបានទេណា"jungkookនិយាយទាំងខឹងទៅម្តាយខ្លួន
"មកពីកូនខ្លួនឯងបែកគ្នាមិនជ្រះស្រឡាស់ពីអាក្មេងនោះ កូននៅតាមគេធ្វើអី?ហើយកុំប្រាប់ណាថាដៃកូននេះត្រូវរបួសដោយសារតែជួយក្មេងនោះ?"
"ត្រូវហើយមកពីម៉ាក់មិនគោរពសន្យា ម៉ាក់នៅតែតាមធ្វើបាបគេ ម៉ាក់នៅគិតរឿងចាស់ធ្វើអីទៀត?ហើយមួយទៀតបើម៉ាក់ធ្វើអោយtaehyungមានរបួសត្រង់ណាខ្ញុំនឹងធ្វើអោយខ្លួនមានរបួសត្រង់នោះដូចគ្នាហើយបើម៉ាក់សម្លាប់សង្សារខ្ញុំ ខ្ញុំក៏សម្លាប់ខ្លួនដូចគ្នា ខ្ញុំទៅលាងរបួសហើយ"ថាហើយjungkookក៏ដើរទៅបន្ទប់បាត់ទុកអោយម៉ាក់គេនៅក្តៅក្រហាយម្នាក់ឯង។ឆ្ងល់ទេហេតុអីបានម៉ាក់jungkookស្អប់taehyungម៉្លេះ?កាលពីនៅរៀនម៉ាក់jungkoomនិងម៉ាក់taehyungជាសម្លាញ់ស្លាប់រស់ហ្នឹងគ្នា។កាលនោះម៉ាក់jungkookk
មានសង្សារហើយនៅតែម៉ាក់taehyungនោះទេស្រាប់តែសង្សារម៉ាក់jungkookមកប្រកាសក្នុងសាលាថានឹងត្រូវរៀបការជាមួយម៉ាក់taehyungទៅវិញ។បន្ទាប់ពីរៀបការបាន1ឆ្នាំមកអតីតសង្សារម៉ាក់jaehyukនោះបានបាត់បង់ជីវិតទៅតែគ្រប់យ៉ាងដែលកើតឡើងសុទ្ធតែមានហេតុផលរបស់វារៀងខ្លួន។សង្សារម៉ាក់jungkookធ្វើបែបនេះព្រោះដឹងថាខ្លួនមានជម្ងឺរស់មិនបានយូរនោះទេទើបសម្រេចចិត្តថាកុហកសង្សារខ្លួនបែបនេះដើម្បីកុំអោយម៉ាក់jungkookឈឺចាប់និងបំភ្លេចខ្លួនអោយបាន។មូលហេតុបែបនេះហើយបានម៉ាក់jungkookស្អប់ម៉ាក់taehyungហើយស្អប់ដោយទាំងtaehyungទៀតព្រោះគិតថាtaehyungជាសាច់បង្កើតរវាងអតីតសង្សារនិងមិត្តសម្លាញ់តាមពិតទៅtaehyungជាកូនរបស់ប្តីក្រោយនោះទេព្រោះការរៀបការរវាងម៉ាក់taehyungនិងសង្សារម៉ាក់jungkookជាការរៀបការបំភ័ន្តភ្នែកប៉ុណ្ណោះ។(ម៉ាក់jungkookនៅតែមិនទាន់ដឹងរឿងពិតនៅឡើយទេ)*យល់អត់?😂*
+ផ្ទះjimin
Jimimនិងyoongiបានមកដល់ផ្ទះហើយប្រញ៉ាប់រត់ទៅរកលោកតាយ៉ាងលឿន
"លោកតា"jiminគោះទ្វារបន្ទប់លោកតា
"យ៉ាងម៉េចចៅ អូរអ្នកអង្គម្ចាស់..មិនមែនទេអ្នកកម្លោះមកដែរឬ"
"បាទចៅសុំនិយាយរឿងម្សិលមិញជាមួយតាបានទេ"
"បានចូលក្នុងសិនមក"ថាហើយពួកគេក៏នាំគ្នាចូលក្នុងបន្ទប់លោកតា
"លោកតាចិញ្ចៀនេះជាចិញ្ចៀនគូរនឹងរបស់ខ្ញុំមែនទេ?"jiminនិយាយដោយលើកដៃyoongiដែលមានចិញ្ចៀនោះមកបង្ហាញលោកតាគេ
"មែនហើយ"
"អញ្ចឹងលោកតាជួយប្រាប់គេពីរឿងតាំងពីដើមបានទេ"
"បានមិនអីទេ"លោកតាក៏ចាប់ផ្តើមរៀបរាប់ដំណើររឿងប្រាប់yoongiទាំងអស់
"រឿងវាប៉ុណ្ណឹងឯង តើអ្នកកម្លោះឯងជឿឬទេ?"លោកតាសួរទៅកាន់yoongi
"វាមិនគួរអោយជឿនោះទេណាលោកតាតែខ្ញុំក៏ជឿព្រោះខ្ញុំយល់សប្តិបែបនោះដូចគ្នា"
"អញ្ចឹងពួកឯងក៏ដឹងហើយថាឯងនិងចៅតាជាគូរនឹងគ្នាតាំងពីជាតិមុនមកម៉្លេះ"
"បាទ"yoongiឆ្លើយហើយញញឹម
"អញ្ចឹងខ្ញុំអរគុណលោកតាច្រើនហើយ លោកតាសម្រាកចុះចាំពេលអាហារពេលល្ងាចចាំខ្ញុំហៅលោកតាណា"
"អឺៗ"ថាហើយyoongiនិងjiminក៏នាំគ្នាចេញមកក្រៅ
"អូនសម្លាញ់~~"(នោះឡើងអូនបាត់-,-)
"ហៅអ្នកណាអូនសម្លាញ់"jiminសម្លក់
"មានអ្នកណាក្រៅពីអូននោះ"yoongiនិយាយទាំងញាក់ចិញ្ចើម
"ឡប់ ទៅផ្ទះទៅយប់ឥឡូវហើយ"
"មិនអោយបងនៅញ៉ាំបាយនៅទីនេះទេហេរ ដាច់ចិត្តម៉្លេះ"
"កើតអីហ្នឹង និយាយបងអូន សង្សារគ្នាពីអង្កាល់?"
"AWWអូនក៏ឮហើយថាយើងជាគូរនឹងគ្នា អញ្ចឹងយើងមកសាកស្រឡាញ់គ្នាទៅណា"
"ព្រានម៉ាកៗហ្នឹងមិនហ៊ានស្រឡាញ់ទេ😭"
"បងព្រានតែជាមួយអូនទេ ទាក់ទងគ្នាទៅណាបងមើលទៅអូនក៏ពេញចិត្តបងដែរត្រូវទេ"
*នេះយើងបញ្ចេញខ្លាំងដល់ម្លឹងហី?*jiminគិតក្នុងចិត្ត
"សុំពេលគិតមើលសិន មិនទាន់សម្រេចចិត្តទេ ខ្ញុំសួរមួយលោកចាប់បានឬនៅថាអ្នកណាជាអ្នកធ្វើបាបលោកកាលលើកមុន?"
"នៅមិនទាន់ចាប់បាននោះទេ ចាំមើលណាបើចាប់បានពេលណាដាក់ហែងអោយទ្រោមខ្លួនហ្មង"yoongiនិយាយផងធ្វើកាយវិការផង
"ខ្លាំងណាស់ណរ អ្នកអង្គម្ចាស់កាលលើកមុនបានខ្ញុំម្ចាស់ជួយសោះ ជាតិនេះម៉េចក៏លោកមិនត្រឹមត្រូវដូចជាតិមុនសោះអញ្ចឹង"
"ជាតិមុនត្រឹមត្រូវពេកហ្នឹងឯងបានអត់បានគ្នា ជាតិនេះបងត្រូវតែយកអូនអោយបាន"
"តែខ្ញុំខ្លាចប៉ាម៉ាក់ខ្ញុំមិនយល់ព្រមទេ"jiminនិយាយទាំងទម្លាក់ទឹកមុខ
"មិនព្រមយ៉ាងម៉េចបានទៅ"ម៉ាក់ប៉ាjiminដើរមកពីក្រោយ
"ម៉ាក់ប៉ាអ្នកទាំងពីរមកតាំងពីពេលណាហ្នឹង"
"មកយូរហើយតែមិនហ៊ានរំខានពេលវេលាពួកកូនមានក្តីសុខ ស្រឡាញ់គ្នាក៏ស្រឡាញ់ទៅ ប៉ាម៉ាក់មិនហាមឃាត់ទេរឿងកាលពីមុនរបស់ពួកកូនក៏ប៉ាម៉ាក់បានដឹងដែរព្រោះលោកតាកូនប្រាប់"ម៉ាក់jiminនិយាយ
"ណកអូនឃើញទេម៉ាក់គាត់ព្រមហើយអូនចាំអង្កាល់ បងស្អាតចឹងប្រយ័ត្នគេយកបាត់ណា"
"អឺៗព្រមក៏ព្រម"(ខ្លាចគេដណ្តើម😩)
"ល្អណាស់ចឹងyoongi កូននៅញ៉ាំបាយនៅទីនេះសិនហើយណាម៉ាក់កូនធ្វើម្ហូបទទួលកូនច្រើនណាស់"ប៉ាjiminនិយាយ
"បាទលោកប៉ា អរគុណនណាស់ចឹងចាំខ្ញុំជួយណា jiminអូនទៅអង្គុយលេងទៅទុកអោយបងអ្នកធ្វើ"yoongiនិយាយហើយអូសjiminទៅអង្គុយលើសាឡុងបាត់ហើយគេក៏ទៅជួយម៉ាក់jiminរៀបចំអាហារពេលល្ងាច
YOU ARE READING
ព្រោះយើងជាគូរនឹងគ្នា🍀💖(ចប់)
Romanceជារឿងរ៉ាវស្នេហាឆ្លងជាតិដែលកាលពីជាតិមុនពួកគេបានព្រាត់គ្នាម្តងទៅហើយតែក៏ត្រូវព្រហ្មលិខិតចារអោយមកជួបគ្នាជាថ្មីក្នុងជាតិថ្មី។តើជាតិនេះស្នេហាពួកគេនឹងសមបំណងទេ? MIN YOONGI&PARK JIMIN JEON JUNGKOOK&KIM TAEHYUNG
