"អ្នកអង្គម្ចាស់ហឹកហឹក... ទ្រង់ត្រឡប់ទៅព្រះនគរវិញទៅ ទុកអោយទូលបង្គំស្លាប់ម្នាក់ឯងចុះ"បុរសមាឌតូចម្នាក់និយាយទាំងយំទៅកាន់អ្នកអង្គម្ចាស់ជាព្រះរាជបុត្ររបស់ស្តេចនៅសម័យកាលនោះទាំងមេឃកំពុងតែធ្លាក់ភ្លៀងយ៉ាងជោគជាំដូចកំពុងតែចង់ដាក់ទោសដល់គូរស្នេហ៍មួយគូរនេះអញ្ចឹង
"ទេបងធ្វើមិនបានទេបើបងត្រឡប់ទៅវិញ មាតាបងនឹងអោយបងរៀបការជាមួយអ្នកផ្សេងបើអូនចង់ស្លាប់យើងស្លាប់ទៅជាមួយគ្នាណា"អ្នកអង្គម្ចាស់នោះនិយាយទាំងកាន់ដៃបុរសមាឌតូចនោះ។ស្នេហាពួកគេទាំងពីរជាស្នេហាភេទដូចគ្នាហើយខុសគ្នាទាំងឋានះទៀតធ្វើអោយពួកគេជួបប្រទះនូវឧបសគ្គជានិច្ច។
"អ្នកអង្គម្ចាស់កុំធ្វើបែបនេះអីណា រាជនគរនេះត្រូវការព្រះអង្គខ្លាំងណាស់ ទ្រង់កុំខ្វល់ពីទូលបង្គំអីហឹកហឹកទោះបីជាព្រះអង្គមិនទៅក៏បន្តិចទៀតនេះមានទាហានមកយកទ្រង់ទៅរាជវាំងវិញដែរណា"
"រាជវាំងនេះត្រូវការបងប្រៀបដូចជាបងត្រូវការអូនដូចគ្នាបងទៅចោលអូនមិនបានទេ ហាស!!អូន!ប្រយ័ត្ន!!"ធ្នូរបស់ទាហានព្រះរាជវាំងបានហោះមកតម្រង់មកអ្នកកម្លោះតូចយើងតែត្រូវអ្នកអង្គម្ចាស់បានឃើញមុនក៏មករងជំនួសបណ្តាលអោយចំទ្រូងខាងឆ្វេង។អ្នកអង្គម្ចាស់ក៏បានរកដួលទៅលើដីតែត្រូវកម្លោះតូចយើងត្រកងទាន់។កាលដែលនាយសេនាទាហានលបបាញ់កម្លោះតូចយើងព្រោះដឹងថាបើចូលជិតនឹងគ្មានឱកាសសម្លាប់បានសម្រេចឡើយទើបសម្រេចចិត្តលបបាញ់
"អ្នកអង្គម្ចាស់ហឹកហឹកៗ....អ្នកអង្គម្ចាស់ម្តេចក៏មករងជំនួសទូលបង្គំ...."កម្លោះតូចស្រែកទ្រហោយំព្រោះដឹងថាគ្មានសង្ឃឹមឡើយដែលអ្នកអង្គម្ចាស់មួយរូបនេះមានជីវិត
"បង....បងមិនអីទេ..អូនត្រូវសន្យានឹងបងណា....អត់ពីបងទៅត្រូវមើលថែខ្លួនអោយល្អ....បងមិនអាចនៅថែអូនបានទៀតទេបើជាតិក្រោយមានពិត បងសូមអោយជួបអូនម្តងទៀតហើយស្នេហាយើងបានសមបំណងកុំអោយដូចជាតិនេះ បង....."និយាយមិនទាន់ចប់ផងអ្នកអង្គម្ចាស់ក៏បានផុតដង្ហើមទៅលើដៃមនុស្សដែលខ្លួនស្រឡាញ់
"អត់ទេ.....បងហឹកហឹកៗបើកភ្នែកមក អោយអូនរស់យ៉ាងណាក្រែងបងសន្យាថានឹងនៅជាមួយអូនដល់ចាស់មែនទេម៉េចក៏បងក្បត់សន្យាបែបនេះ"កម្លោះតូចយើងព្យាយាមអោយអង្រួនខ្លួនមនុស្សដែលខ្លួនស្រឡាញ់អោយងើបមកវិញតែគេនៅមិនភ្ញាក់ព្រោះគេបានផុតពីលោកដ៏សែនឃោរឃៅរនេះហើយ
"បើបងស្លាប់ អូនក៏មិនដឹងរស់ដើម្បីអ្វីទៀតដែរ បើជាតិក្រោយមានពិតសូមអោយមេឃដីចារអោយយើងបានជួបគ្នាម្តងទៀតហើយបានសមបំណងផងចុះ"និយាយចប់អ្នកកម្លោះតូចនោះក៏ដកធ្នូចេញពីទ្រូងអ្នកអង្គម្ចាស់ហើយយកមកចាក់ក្បាលខ្លួនឯងបណ្តាលអោយស្លាប់លើទ្រូងអ្នកអង្គម្ចាស់នោះផងដែរ។
"អូយ ម៉េចក៏យល់សប្តិបែបនេះទៀតហើយមកពីយើងគិតច្រើនពេកទេដឹងហ៊ើយមានទឹកភ្នែកទៀត ដូចការពិតម៉្លេះ"jiminនិយាយហើយយកដៃជូតទឹកភ្នែកដែលហូរមក។ គេក៏ងើបឡើងដើរទៅរកកន្លែងគំនូររបស់គេហើយក៏គូរមុខអ្នកអង្គម្ចាស់ដែលគេបានឃើញក្នុងយល់សប្តិនោះ
"អ្នកអង្គម្ចាស់សង្ហារខ្លាំងណាស់ តែជីវិតស្នេហារបស់ទ្រង់កំសត់ម៉្លេះ"jiminនិយាយទាំងភ្នែកសម្លឹងមើលគំនូរដែលខ្លួនបានគូរហើយ។ គេក៏ទៅគេងវិញព្រោះស្អែកជាថ្ងៃចូលរៀនដំបូងរបស់គេហើយ។jimin ឆ្នាំនេះអាយុ19ឆ្នាំហើយមុខមាត់រាងរៅអីស្រីខ្លះសូមចាញ់តែគេមានដៅមួយតាំងពីកំណើតគឺនៅកន្លែងក្បាលរបស់គេ។
ព្រឹកឡើង
"ម៉ាក់កូនទៅរៀនហើយ"jiminនិយាយបណ្តើរពាក់ស្បែកជើងបណ្តើរ
"មិននៅញ៉ាំអាហារពេលព្រឹកសិនទៅកូន"
"អត់ទេម៉ាក់កូនដល់ម៉ោងហើយចាំទៅញ៉ាំនៅសាលា អញ្ចឹងកូនជម្រាបលាទៅសិនហើយ"ថាហើយjiminក៏រត់ទៅរកម៉ូតូគេហើយជិះទៅសាលា
សាលារៀន
"បងjiminអង្កាល់បានគាត់មកដល់ ចរិតយឺតមិនកែសោះ"taehyungឈររអ៊ូនៅមុខសាលា។taehyungជាមិត្តភក្តិរបស់jiminតាំងពីបឋមមកម៉្លេះគេអាយុប្អូនjiminតែមួយឆ្នាំប៉ុណ្ណោះ។
"មកដល់ហើយៗ"jiminជិះម៉ូតូដូចហោះមកឈប់មុខសាលា
"បងអើយជិះម៉ាកៗនេះណាបើខ្ញុំជិះជាមួយបងខ្ញុំគាំងបេះដូងស្លាប់មុនអាយុមិនខានទេ"
"មាត់មិនល្អសោះឯងនេះមកទៅក្នុងទៅដល់ម៉ោងរៀនហើយ"ថាហើយjiminនិងtaehyungក៏បណ្តើរគ្នាយកម៉ូតូទៅទុកហើយទៅថ្នាក់រៀន។
ម៉ោងចេញលេង
"បងទៅទិញអីញ៉ាំទេ?"taehyungសួរ
"ឯងទៅម្នាក់ឯងសិនបានទេហើយជួយទិញអោយបងផងបងចង់ទៅបណ្ណាល័យបន្តិច"
"អញ្ចឹងក៏បានដែរ"taehyungនិយាយហើយដើរទៅកង់ទីនបាត់ឯjiminក៏ដើរទៅបណ្ណាល័យដើម្បីទៅរកសៀវភៅមកមើល
បណ្ណាល័យ
Jiminដើររកមើលសៀវភៅមួយសន្ទុះក៏ក្រឡេកប៉ះសៀវភៅមួយដែលទាក់ទាញចំណាប់អារម្មណ៍គេ។គេលូកដៃបម្រុងនឹងយកសៀវភៅនោះក៏មានដៃមួយលូកយកសៀវភៅនោះដូចគ្នា
"សៀវភៅខ្ញុំយកបានមុនទេ.."jiminនិងសិស្សប្រុសម្នាក់នោះក៏ងាកមើលមុខគ្នាហើយភ្ញាក់ផ្អើលជាខ្លាំង
"លោក!!!!!!!"គេនិងសិស្សប្រុសនោះឃើញមុខគ្នាហើយក៏ស្រែកយ៉ាងខ្លាំងព្រោះ......
YOU ARE READING
ព្រោះយើងជាគូរនឹងគ្នា🍀💖(ចប់)
Romanceជារឿងរ៉ាវស្នេហាឆ្លងជាតិដែលកាលពីជាតិមុនពួកគេបានព្រាត់គ្នាម្តងទៅហើយតែក៏ត្រូវព្រហ្មលិខិតចារអោយមកជួបគ្នាជាថ្មីក្នុងជាតិថ្មី។តើជាតិនេះស្នេហាពួកគេនឹងសមបំណងទេ? MIN YOONGI&PARK JIMIN JEON JUNGKOOK&KIM TAEHYUNG
