" ថេយ៍-- ថេយ៍ " ឡរ៉ាទន្ទេញឈ្មោះរបស់ថេយ៉ុងជាប់មាត់ទាល់តែនាងបាត់បង់សតិហើយក៏សន្លប់បាត់ទៅ ។ ផ្នែកក្បាលខាងក្រោយរបស់នាងហូរឈាមច្រើនណាស់ ហ្វីលលីពក៏ប្រញាប់លើកបីនាងយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខ្លាចក្រែងថានឹងមិនទាន់ពេល
១ម៉ោងកន្លងផុត :
ហ្វីលលីពមិនត្រឹមតែយកឡរ៉ាមកពេទ្យនោះទេហើយគេក៏ថែមទាំងរងចាំស្តាប់ស្ថានភាពអាការះរបស់នាងទៀត ! អាណិតនាងណាស់គ្មានបងប្អូនគ្មានសាច់ញាតិ ត្រូវរស់នៅក្នុងបនស្រីមានសេរីភាពវិញនៅពេលដែលចៅហ្វាយទិញខ្លួនរបស់នាងមក ។ សម្រាប់រឿងដែលនាងឡើងឡានជាមួយប៉ូលីសហ្វីលមិនដឹងនោះទេ គេដឹងតែម្យ៉ាងគឺគេត្រូវការជួយជីវិតរបស់មនុស្សតែមួយមុខប៉ុណ្ណោះ
" គ្រូពេទ្យ ! " ហ្វីលលីពរហ័សក្រោកឈរហើយក៏ដើរទៅរកគ្រូពេទ្យបន្ទាប់ពីបានឃើញទ្វារបន្ទប់សង្គ្រោះបន្ទាន់បើកឡើង
" លោកជាសាច់ញាតិអ្នកជំងឺតើមេនទេ ? " លោកគ្រូពេទ្យ
" អើក៎បាទ ! តើអ្នកនាងស្ថានភាពបែបណាលោកគ្រូពេទ្យ "
" ផ្នែកក្បាលខាងក្រោយរងការប៉ះទង្គិចខាងគ្រូពេទ្យបានដេរចំនួន១០ថ្នេរ ហើយផ្នែកឆ្អឹងដងកាំបិទគឺមានការស្រាំឆ្អឹង អ្នកនាងអាចនឹងត្រូវសម្រាកនៅមន្ទីរពេទ្យតាមដានអាការះរយះពេលពីកន្លះខែទៅមួយខែ ស្ថានភាពបែបណាខាងគ្រូពេទ្យនឹងរាយការណ៍ប្រាប់លោកបន្តទៀត កុំបារម្ភអីខាងគ្រូពេទ្យនឹងព្យាយាមជួយអោយអស់ពីសមត្ថភាព លាសិនហើយលោក " គ្រូពេទ្យបានរ៉ាយរ៉ាប់អាការះរបស់ឡរ៉ាទៅកាន់ហ្វីលលីពរួចហើយ ដោយអស់កិច្ចការទើបដើរចាកចេញដើម្បីទៅពិនិត្យអាការះអ្នកជំងឺផ្សេងៗជាបន្ត ។ ហ្វីលលីពបានតែត្រឹមដកដង្ហើមធំហើយក៏អាណិត សង្ឃឹមថាចៅហ្វាយនឹងមិនមកជាន់នាងបន្ថែមទៅចុះ !!! បន្ទាប់មកហ្វីលលីពក៏បានដើរទៅពិគ្រោះជាមួយគ្រូពេទ្យសម្រាប់បន្ទប់អោយឡរ៉ាស្នាក់អាស្រ័យក៏ដូចជាគ្រូពេទ្យពិសេសចាំមើលថែជាដើម ចំណែកឯលុយថ្លៃមន្ទីរពេទ្យគឺហ្វីលលីពជាអ្នកចេញទាំងស្រុង ...។
ត្រឡប់ទៅថេយ៉ុង :
អ្នកណាថាមនុស្សធ្វើបាបគេហើយស្រណុកចិត្តនោះ ? បន្ទាប់ពីក្រោកពីស្រវឹងហើយក៏បង្ខំផឹកអោយស្រវឹងសារជាថ្មី មិនត្រឹមតែផឹកនោះទេហើយក៏ថែមទាំងជក់បារីទៀតផង ក្តីស្នេហាពិតជាឃោឃៅខ្លាំងណាស់ ឋានះខ្ពស់ទាបយ៉ាងណាសម្រាប់ក្តីស្នេហាបើឈឺហើយគឺធ្វើទុកបុកម្នេញអោយឈឺចាប់វេទនាខ្លាំងណាស់ ...។
" ចៅហ្វាយ ! " ហ្វីលលីពបានត្រឡប់មកវិញ
" ដៃឯងយ៉ាងមិចហើយ ? "
" ត្រូវបញ្ឆិតទេទាន គ្មានបញ្ហា " គេដឹងថាចៅហ្វាយកំពុងតែឈឺចាប់ទើបមិនដាច់ចិត្តអោយចៅហ្វាយនៅម្នាក់ឯង ចាត់ការរឿងមួយអោយផុតហើយក៏ត្រឡប់មកចាត់ការរឿងជាមួយចៅហ្វាយបន្ត ។
" មកវិញក៏ល្អហើយ ! យកថ្នាំអោយយើងមួយកញ្ចប់មក "
" ចៅហ្វាយចង់លេងថ្នាំពិតប្រាកដរឺទាន ? ខ្ញុំមិនអនុញ្ញាតទេ " ចៅហ្វាយជាអ្នកបញ្ជារអោយផលិតថ្នាំតែកូនចៅក៏មិនអនុញ្ញាតអោយចៅហ្វាយញៀនថ្នាំនោះឡើយ ថ្នាំនេះតែញៀនហើយពិបាកផ្តាច់ខ្លាំងណាស់ ញៀនហើយអនាគតមិនល្អប្រសើរទេ ...។
" យើងចង់អោយខ្លួនឯងស្ពឹក យើងមិនចង់គឹត "
" យើងធុញ យើងឈឺចាប់ យើងស្អប់ស្នេហាណាស់ "
" អ្នកនាងឡរ៉ាដេរក្បាល១០ថ្នេរ នឹងបាក់ឆ្អឹងដងកាំបិទតើចៅហ្វាយបារម្ភពីអ្នកនាងឡរ៉ាដែលទេ ? " ហ្វីលលីពហ៊ានក្នុងការនិយាយក៏ព្រោះតែចង់ដឹងពីជម្រៅចិត្តរបស់ចៅហ្វាយនាយខ្លួន ថេយ៉ុងបានតែត្រឹមស្តាប់ហើយក៏នៅស្ងៀមមិនខ្ចីឆ្លើយតបនោះទេ ...។
" ចៅហ្វាយ ! "
" ឯងមកនិយាយធ្វើអី ? អ្នកណាសួរឯង ? "
" ចង់អោយយើងទៅសម្លាប់នាងដល់មន្ទីរពេទ្យតើមេនទេ ? "
" ខ្ញុំគ្រាន់តែខ្លាចចៅហ្វាយមានវិប្បដិសារីជាលើកទីពីរប៉ុណ្ណោះទាន លាហើយចៅហ្វាយ ខ្ញុំលែងហ៊ានរំខានហើយ " និយាយអីក៏ថេយ៉ុងលែងស្តាប់ទៀតដែល អ្វីដែលទាក់ទងនឹងឡរ៉ាវាក៏ប្រៀបបាននឹងខ្យល់ពុលដែលគ្មានតម្លៃ ។ ហ្វីលលីពក៏មានអារម្មណ៍ថាហត់ណាស់ដែលទើបសម្រេចចិត្តថានឹងដើរចេញ ...!!!
" ចង់នាងស្លាប់បែបណាក៏យើងលែងខ្វល់ " រាងក្រាស់និយាយតែប៉ុណ្ណឹងហើយបន្ទាប់មកក៏ទាញសុរាលើកយកមកផឹកឡើងក្អិកៗ អារម្មណ៍មនុស្សឈឺចាប់តែក៏ព្យាយាមលាក់ ស្រលាញ់នាងណាស់តែក៏យកពាក្យស្អប់នឹងកំហឹងបាំងមុខ ...។
===========================
ស្អប់ប្រាកដអត់ 😗💕 ជិតដល់ឈុតឆាករន្ធត់ទៀតហើយ 🤫
✨ថេយ៍ឆេមីន♡
YOU ARE READING
♛ កំណាន់ចិត្តបងធំ ♛
Romance" ប្រវត្តិស្នេហាជូចត់រវាង ជន់បង្កប់ស្រីរបស់ប៉ូលីស&បងធំសង្គមងងឹត " ថេយ៉ុងឡូសហ្គេនណូ X ឡរ៉ាអេដេន
ភាគទី ២៨ : ចង់នាងស្លាប់បែបណាក៏យើងលែងខ្វល់
Start from the beginning
