" បាទទាន ខ្ញុំមិនសួរនោះទេ "
" ចៅហ្វាយទៅរកអ្នកនាងឡរ៉ាតើមេនទេ ? " ជាទូទៅថេយ៉ុងក៏ចូលចិត្តតាមទាន់ជាន់អោយដល់កែងខ្លាំងណាស់ចាប់បាននៅនឹងមុខបាញ់សម្លាប់ចោលនៅនឹងមុខមិនអោយទុកយូនាំចង្រៃ ណាមួយឡានក៏បានបើកចេញមកឆ្ងាយហើយមិនទាន់មានទិសដៅនៅឡើយ
" អត់ទេ ! ទៅឃ្លាំងរបស់យើងទៅ "
" អោយពួកវាត្រៀមស្រា៣-៤កេះទុកផង "
" បាទទាន " មិននិយាយថាខ្លួនឯងកំពុងតែឈឺចាប់ក៏ហ្វីលដឹងបាត់ទៅហើយថាថេយ៉ុងកំពុងតែឈឺចាប់ ស្នេហាដែលថេយ៉ុងមានអោយទៅឡរ៉ាមិនមេនក្លែងក្លាយវាគឺពិតប្រាកដហើយក៏ចង់ស្រលាញ់លើសលោកស្រីធំគឺលោកស្រីវីរីនដាទៅទៀត ។ ស្រលាញ់ខ្លាំងឈឺចាប់ក៏ខ្លាំងបើមនុស្សមិនឈឺចាប់ខ្លាំងមិនមេនទៅផឹកអត់ប្រយោជន៍កាត់ព្រឹកនាំតែឈឺក្រពះទទេរៗនោះទេ
" ឯងមិនសួរទេថាហេតុអីយើងមិនតាមនាង ? "
" បើចៅហ្វាយចង់អោយខ្ញុំដឹងចៅហ្វាយនឹងនិយាយ "
" ល្អមានតែឯងនឹងលាវជឺនោះទេដែលយល់ពីយើងច្បាស់ យើងមិនតាមនាងព្រោះចង់ដឹងថានាងបោកយើងដល់ពេលណាប៉ុណ្ណោះ " សម្តីមាសត្រជាក់ស្រេបធ្វើអោយហ្វីលភើតពោះឡើង កន្លងមកគាត់ដឹងហើយថានាងបោកតែគាត់គ្រាន់តែសម្តែងតាមការបោករបស់នាង ខ្មោចរឺមនុស្សគ្រាន់តែក្លិនចំហាយមកគាត់ស្គាល់ដល់ក្រយៅ ...។
ថេយ៉ុងបន្ទាប់ពីនិយាយហើយក៏ផ្តេកខ្លួននឹងកៅអីពូកឡាន ជើងលើកគងទាក់ខ្លាឡើងហើយក៏ទាញបារីពីកញ្ចប់មួយដើមយកមកជក់ រឿងស្មុគស្មាញមានតែបារីហើយនឹងស្រាតែប៉ុណ្ណោះដែលអាចជួយដោះទុក្ខទាល់មួយគ្រាបាន ...!!! ចាញ់ហើយស្នេហា មានស្នេហាលើកណាតែងតែបំផ្លាញខ្លួនឯងអោយឈឺចាប់វេទនាជានិច្ច ។
ត្រឡប់ទៅឡរ៉ា :
ទីតាំងថ្មីត្រូវបានរៀបចំដោយលោកខាយ៍ ក៏ព្រោះតែមានមនុស្សរបស់ថេយ៉ុងតាមទើបលោកខាយ៍ត្រូវរៀបចំកន្លែងណាត់ថ្មី យកឡរ៉ាមកកន្លែងដាច់ស្រយាលយ៉ាងឆ្ងាយមិនអោយមានអ្នកតាមមកបាន
" កន្លងមកធ្វើការល្អណាស់ ចុះហេតុអីពេលនេះ ? "
" ពេលនេះនាងធ្វើអោយភ្លាត់ ? " លោកខាយ៍ស្រែកដាក់ឡរ៉ាខ្លាំងៗក៏ព្រោះតែនាងនឹងហើយវីសតែធ្វើអោយស៊យទាំងអង្គភាព សំណាងដែលលោកខាយ៍រហ័សមិនអញ្ចឹងកូនចៅរបស់ថេយ៉ុងច្បាស់ជាតាមចាប់បានដល់កន្លែងហើយ ...។ ឡរ៉ាអោនមុខចុះទទួលពាក្យស្តីបន្ទោសនាងខុសនាងក៏ទទួលយក នាងអស់អារម្មណ៍ធ្វើការនាងភ័យនាងព្រួយអារម្មណ៍មិនជាប់នឹងខ្លួនពិបាកបែងចែក នាងមានអារម្មណ៍ថាខ្លួនឯងធ្វើជាជនបង្កប់លែងទៅមុខទៀតហើយនាងចង់សម្រាក នាងចង់មានជីវិតដូចគេដូចឯងមិនប្រថុយ អ្ហឹមមមម
" ឆាប់ឆ្លើយមកម៉ាដាមឡរ៉ាតើនាងកំពុងតែគឹតអ្វី ? "
" ស្នេហាវាយលុកពេញខួរក្បាលរបស់នាងហើយតើមេនទេ ? " លោកខាយ៍គឹតតែស្តីបន្ទោស ក៏ព្រោះតែដឹងថាឡរ៉ាយកទំនាក់ទំនងជាធំមិនគឹតដល់ការងារនោះឡើយ កាងារដែលបានដាក់អោយធ្វើគឺសុទ្ធតែមិនទទួលបានផលមិនបានការទាំងអស់អត់ប្រយោជន៍ ...!
" សំទោស " ឡរ៉ាឆ្លើយតបបានតែប៉ុណ្ណឹង
" ឆ្លើយតបតើនាងនៅចង់ធ្វើជាប៉ូលីសទៀតទេម៉ាដាមឡរ៉ា ? "
" តើនាងនៅដឹងខ្លួនថាខ្លួនឯងជាប៉ូលីសទៀតដែលរឺទេ ? "
" ចាស៎ ! ខ្ញុំដឹងថាខ្លួនឯងជាប៉ូលីសទាន "
" ប៉ូលីសគេធ្វើការដូចឆ្កួតបែបនេះតើមេនទេហាស៎ ? " លោកខាយ៍ពិតជាខឹងនឹងឡរ៉ាខ្លាំងណាស់ លោកគឹតតែស្រែកខ្លាំងៗដាក់ឡរ៉ាអត់ឈប់ ឡរ៉ាចង់ទឹកភ្នែកដែលតែថានាងក៏ព្យាយាមទប់ ។
" សំទោសលោកនាយ ខ្ញុំនឹងព្យាយាមកែតម្រូវ "
" ឈប់កែតម្រូវទៅភារកិច្ចមួយនេះខ្ញុំអោយនាងបញ្ចប់ហើយ "
" លោកបានន័យថាមិច ? " ឡរ៉ាបើកភ្នែកធំៗក្នុងទ្រូងប្រែជាហេងហាង ភារកិច្ចមួយនេះអោយនាងបញ្ចប់ ? តើបញ្ចប់បែបណា អោយនាងចាកចេញលែងធ្វើជាជនបង្កប់តើមេនទេ ?
" នាងធ្វើជាជនបង្កប់ស្ទើរតែពេញមួយខែហើយតែគ្មានបានការអីនោះទេ ខាងអង្គភាពនឹងដកបញ្ជីរឈ្មោះរបស់នាងចេញពីUC "
" តទៅនាងលែងជាជនបង្កប់របស់ប៉ូលីសទៀតហើយ "
" តួនាទីបន្ទាប់គឺអេដាជាអ្នកគ្រប់គ្រង " លោកខាយ៍និយាយហើយនារីម្នាក់ក៏ដើរចូលមកបង្ហាញខ្លួន ឡរ៉ាព្យាយាមសម្លឹងមុខរបស់នាង សម្លឹងហើយសម្លឹងទៀតក៏ព្រោះតែប្រហែលជួបនាងនៅកន្លែងណា ?
" អេដារីក្រេសនឹងចូលមកជំនួសដំណែងរបស់នាង " លោកខាយ៍
" ចង់ដកក៏ដកបែបនេះតើមេនទេ ? " ឡរ៉ា
" ទុកក៏មិនចំណេញដកចេញក៏មិនខាត " លោកខាយ៍និយាយហើយក៏បែរទៅសើចជាមួយអេដាដែលជាជនបង្កប់ថ្មី ។ ឡរ៉ាម្តងនេះទប់ទឹកភ្នែកលែងជាប់ តើឆាកជីវិតរបស់នាងនឹងទៅជាយ៉ាងណា ? តើនាងនឹងត្រូវស្លាប់នៅថ្ងៃបន្ទាប់នេះតើមេនទេ ...?!?
===============================
សេដៗៗៗៗៗ 😭 អត់សេដអត់យកលុយ 😭
✨ថេយ៍ឆេមីន♡
YOU ARE READING
♛ កំណាន់ចិត្តបងធំ ♛
Romance" ប្រវត្តិស្នេហាជូចត់រវាង ជន់បង្កប់ស្រីរបស់ប៉ូលីស&បងធំសង្គមងងឹត " ថេយ៉ុងឡូសហ្គេនណូ X ឡរ៉ាអេដេន
ភាគទី ២៦ : យើងមិនតាមនាងព្រោះចង់ដឹងថានាងបោកយើងដល់ពេលណាប៉ុណ្ណោះ
Start from the beginning
