" មិនមានពេលវេលាច្រើនទេ "
" នាងឆាប់និយាយមកថានាងទទួលបានដំណឹងអីខ្លះ "
" ឯណាផស្តុងតាងមួយចំនួនដែលនាងរកបានឆាប់បញ្ចេញមក "
" មិនមានទេ " ឡរ៉ាជ្រើនផ្លូវបែបនេះព្រោះមានមូលហេតុរបស់នាង មនុស្សលោកខាយ៍ដូចជាមនុស្សពាក់កណ្តាលខ្មោចពាក់កណ្តាលបែបនេះមិនគួរអោយជឿទុកចិត្ត នាងស្រលាញ់ច្បាប់ការពារច្បាប់ដាក់ទោសពួកមនុស្សអាក្រក់ក៏ពិត តែនាងក៏មិនត្រូវការថ្នាក់លើដែលមានរឿងគួរអោយសង្ស័យច្រើនបែបនេះនោះដែល ...។
" នាងនិយាយថាមិច ? អញ្ចឹងមួយពេលនេះគ្មានប្រយោជន៍ ? "
" ជំនាញនាងកាលពីមុនបាត់ទៅណាអស់ហើយម៉ាដាមឡរ៉ា ? "
" លោកអោយពេលខ្ញុំខ្លីអោយខ្ញុំប្រមូលផស្តុងតាង ? ខ្ញុំប្រមូលយ៉ាងមិចបានបើសូម្បីតែខ្លួនគេផ្ទាល់គេមិនទាន់ទុកចិត្តខ្ញុំផង ខ្ញុំប្រឈមមុខនឹងគ្រោះថ្នាក់គ្រប់ពេលហេតុអីក៏លោកមិនគឹតគូដល់សុវត្ថិភាពជនបង្កប់ដូចជាខ្ញុំខ្លះ ? ផស្តុងតាងមានតម្លៃរឺថេយ៉ុងមានតម្លៃជាង ? " ថេយ៉ុងមានតម្លៃជាងនាងក៏ចង់សំដៅដល់ការដាក់ទោសថេយ៉ុងឡូសហ្គេនណូគឺជាសារប្រយោជន៍ធំខ្លាំងណាស់មេនទេទើបបានជាខ្វាយខ្វល់ជម្រិតទារទាំងមិនគឹតគូដល់សុវត្ថិភាពជនបង្កប់ដូចជានាង ...។
" ម៉ាដាមឡរ៉ានាងកុំភ្លេចពីសមាសភាពរបស់ខ្លួនឯងថាជាប៉ូលីស "
" ខ្ញុំមិនដែលភ្លេច ! ហើយក៏មិនដែលមើលរំលងច្បាប់ដែល "
" ការពារសុខសុវត្ថិភាពសង្គមបោសសំអាតជនអាក្រក់ការពារបុគ្គលស្លូតត្រង់គឺជាកាតព្វកិច្ចដែលប៉ូលីសត្រូវប្រកាន់ខ្ជាប់ជានិច្ច "
" ល្អបើនាងនៅចាំសមាសភាពរបស់ខ្លួនឯងថាជាអ្នកណា "
" ចាស៎ ! សុំលាហើយទាន " ឡរ៉ានិយាយតែប៉ុណ្ណឹងហើយក៏រហ័សចាកចេញ ក្នុងភូមិគ្រិះប្រែប្រួលគ្រប់ពេលនាងខ្លាចក្រែងថាចេញមកយូពេកអាចនឹងបង្ករទៅជាគ្រោះធំ ...។
ព្រឹកឡើង :
ឡរ៉ាបានចុះមកជួយរៀបអាហារពេលព្រឹកជាមួយអ្នកបម្រើត្រៀមសម្រាប់ថេយ៉ុង ! ដំបូងឡើយក៏មិនអីតែយូទៅក៏កាន់តែឈឺទៅ ទើបឡរ៉ាមិនអាចសម្តែងទៀតបាន កាលពីយប់មិញពេលផ្លោះរបងចូលមកវិញជើងរបស់នាងម្ខាងក៏កោសនឹងថ្មបណ្តាលអោយមានបញ្ហា ដំណើរប៉ាក់ខ្ញើតៗបាំងពៀចៗ ។
" ជើងអ្នកនាងកើតអី " ហ្វីលលីព
" គឺ- គឺយប់មិញរអិលជើងដួលនឹងបន្ទប់ទឹក "
" លើកក្រោយប្រយ័ត្នបន្តិចផងចៅហ្វាយគាត់បារម្ភណាស់ "
" អ្នកនាងជួយឡើងទៅមើលគាត់ផង មានអារម្មណ៍ថាចម្លែកគាត់មិនដែលយឿតយូដល់ថ្នាក់នេះនោះទេ " រាល់ដងអាចនឹងយឿតពីប្រាំទៅដប់នាទី ឥឡួវម៉ោង8ជិតឈានចូលដល់9ហើយនៅមិនទាន់ឃើញចៅហ្វាយចុះមកទៀតទើបបានជាកូនចៅបារម្ភ ។
" ចាស៎ " ឡរ៉ាយល់ហើយក៏ប្រឹងដើរទាំងប៉ាក់ខ្ញើតៗឡើងទៅរកថេយ៉ុងនៅឯបន្ទប់នៅជាន់លើឯណោះ ...!!!
តុក | តុក | តុក | តុក ...
" លោកម្ចាស់ "
-ស្ងាត់-
" លោកម្ចាស់ហា៎ ក្រោកហើយរឺនៅ ? "
" អេ៎រឺមួយជាតិថ្នាំងងុយគេងខ្លាំងពេកធ្វើអោយគាត់មានបញ្ហា ? "
" អូយ៎មិនបានទេ " ឡរ៉ាបារម្ភពីថេយ៉ុងហើយក៏ប្រញាប់ទម្លុះទ្វារចូលទៅ តែថាចូលទៅដល់ក៏ឃើញថេយ៉ុងដើរស្រាតចេញមកពីបន្ទប់ទឹក មើលទៅដូចជាទើបតែងួតទឹកហើយធ្វើអោយឡរ៉ាស្រែចចាចស្ទើរតែបែកបន្ទប់តែម្តង អាសូរដល់ភ្នែកកម្សត់មួយគូនេះខ្លាំងណាស់ មកប្រទះឃើញអាង៉ុយៗរបស់លោកម្ចាស់ឡើងមួយចង្កោម ༎ຶ ͜ʖ ༎ຶ ។
" អាយយ៎ លោកម្ចាស់រោគចិត្ត "
" យកប្លោកញុកចូលមាត់ឥឡូវហើយ !!! "
" ចូលមករកយើងខ្លួនឯងមកស្រែកថាយើងរោគចិត្ត "
" ហើយ- ហើយលោកម្ចាស់មិបរុំកន្សែងចុះ ចាំបាច់ស្រាត ? "
" យើងចូលចិត្តស្រាត ? នាងចូលចិត្តមើលយើងស្រាតរឺ ? "
ថេយ៉ុងកាន់តែច្រឡើមលើសដើម នាងក្រមុំញ័រយ៉ាងនឹងហើយថេយ៉ុងមិនឆាប់យកកន្សែងមករុំទេណា សុខចិត្តឈរទឹមចង្កេះទម្លាក់អាមួយចង្កោមនោះអោយចង្អុលមុខនាងទាំងមិនខ្មាស់សោះ >< ។
============================
យី 🌚 អត់ចេះខ្មាស់សោះពូ ហិហិហិ 🤣
✨ថេយ៍ឆេមីន♡
YOU ARE READING
♛ កំណាន់ចិត្តបងធំ ♛
Romance" ប្រវត្តិស្នេហាជូចត់រវាង ជន់បង្កប់ស្រីរបស់ប៉ូលីស&បងធំសង្គមងងឹត " ថេយ៉ុងឡូសហ្គេនណូ X ឡរ៉ាអេដេន
ភាគទី ១៣ : យើងចូលចិត្តស្រាត ? នាងចូលចិត្តមើលយើងស្រាតរឺ ?
Start from the beginning
