ភាគទី13 ប្រញាប់ទៅជួបប្រពន្ធ

397 48 2
                                    

យ៉ុនហ្គីក បើកទ្វារបន្ទប់នាយតូចដោយគ្មានការអនុញ្ញាត។ហើយដើរចូលក្នុងសន្សឹមៗដើម្បីរក ជីមីន តែដើរមិនទាំងទាន់ដល់គ្រែគេងផង ក៏ឮសំឡេងបើកទ្វារបន្ទប់ទឹក។នាយងាកទៅមើល តែអ្វីដែលនាយឃើញនោះគឺ ជីមីនកំពុងតែស្រាតនៅនិងមុខនាយ។យ៉ុនហ្គីក បើកភ្នែកធំៗដោយសារវាច្បាស់ពេក រាងកាយតូចស្រឡូន ចង្កះមួយក្តាប់ សាច់.សខ្ចីដោយជាប់នូវតំណក់ទឹកតូចៗ.មើលទៅសុិចសុីណាស់។⊙_⊙
«អាយ៎៎.....អាមនុស្សអាក្រក់»ភូស!!ទូរស័ព្ទដែលនៅនិងដៃនាយតូចក៏ត្រូវហោះទៅបុកក្បាល យ៉ុនហ្គីកឡើងមួយទំហឹង បណ្តាលឱ្យមានហូរឈាមរឹមៗមកនៅផ្នែកខាងឆ្វេងនៃក្បាលរបស់នាយ។
«អូយ....ឈឺ......»យ៉ុនហ្គីក ស្រែកត្អូនត្អែរដោយសារឈឺកន្លែងដែលនាយតូចគប់គេមិញនេះ ទាំងយកដៃមកឋ្ទប់ក្បាលខ្លួនឯង។ ចំណែកនាយតូចនេះវិញក៏ប្រញាប់រត់ទៅកន្សែងដែលនៅក្បែរទូរយកមករុំខ្លួន ទ្រឹមដើមទ្រូងចុះទៅក្រោម។ហើយក៏ប្រញាប់រត់មកមើលនាយធំ ថាគេយ៉ាងមិចទៅហើយ។
«លោក...លោក..យ៉ាងមិចទៅហើយ..ខ្ញុំសុំទោស ខ្ញុំមិនបានតាំងចិត្តទេ..»ជីមីន រត់មកអង្គុយក្បែរនាយធំដែលអង្គុយរាបនឹងឥដ្ឋការូខ្ទប់ក្បាលខ្លួនឯងមិនលែង។
«អូយ....ឈឺៗ......»យ៉ុនហ្គីក គ្រាន់តែឮសម្តីព្រួយបារម្ភពីនាយតូចភ្លាម ក៏ខំស្រែកថា.ឈឺៗដើម្បីឱ្យនាយតូចព្រួយបារម្ភពីគេលើសដើម។
«ឆាប់ក្រោកឡើង..ចាខ្ញុំលាងរបួសឱ្យលោក..មោះ»ថាហើយ នាយតូចក៏លើកយ៉ុនហ្គីកឡើង ហើយដើរសំដៅមករកគ្រែគេង។ជីមីន បានដាក់ឱ្យយ៉ុនហ្គីក អង្គុយហើយក៏ប្រញាប់រត់ទៅបើកទូរខោអាវរបស់ខ្លួន ដើម្បីរកថ្នាំយកមកលាងរបួសឱ្យនាយ យ៉ុនហ្គីក។ក្រោយពីរកឃើញហើយ ជីមីនក៏ប្រញាប់រត់មករកយ៉ុនហ្គីកវិញ និងរៀបរបស់លាងរបួសឱ្យនាយ។

  ក្រោយពីលាងរបួសឱ្យយ៉ុនហ្គីករួចហើយ នាយតូចក៏បង្ខំឱ្យនាយចេញពីបន្ទប់របស់ខ្លួន។ដោយសារនាយមិនព្រមទៅ នៅតែអង្វរសុំគេងអោបខ្លួនរហូត។ទោះជាយ៉ាងណាក្តីក៏នាយតូចមិនព្រមដដែល ហើយក៏ដេញនាយចេញរហូតបានសម្រេច។ហើយជីមីនក៏ដើរមកដាក់ខ្លួនគេងរហូតដល់លក់។

#ព្រឹក🌄
ថ្ងៃថ្មីឈានចូលមកដល់ ជីមីន បានកម្រើកខ្លួនបន្តិចទើបបើកភ្នែកឡើងដើម្បីទទួលយកថ្ងៃថ្មីរបស់ខ្លួន។គេក្រោកចេញពីគ្រែហើយដើរឆ្ពោះទៅងូតទឹកសម្អាតខ្លួនបន្ត រហូតដល់រួចរាល់។ជីមីនដើរចុះមកខាងក្រោម ទាំងចម្លែកចិត្តព្រោះមកឃើញ យ៉ុនហ្គីក។មិនខ្វល់ច្រើន ជីមីនក៏ដើរមករកតុអាហារ ដើម្បីបរិភោគអាហារពេលព្រឹកទាំងមិនមាត់.មិន.ក។គេបន្តញាំុរហូតដល់រួច ហើយក៏ក្រោកពីកៅអីដើរចេញទៅខាងក្រៅភូមិគ្រឹះបាត់។មូលហេតុដែល នាយតូចមិនសួររកយ៉ុនហ្គីក ក៏ព្រោះតែគេមិនដែលខ្វល់និងនាយស្រាប់ទៅហើយ ចាំបាច់អីត្រូវគិតបារម្ភពីនាយនោះ រឿងយប់មិញគេមិនទាន់ជម្រះបញ្ចីជាមួយនាយផង នេះកុំតែគេគិតថា មិនចង់ឈ្លោះជាមួយនាយទេ កុំអី.....ប្រហែលជាដាច់ទឹកដីគ្នាយូរណាស់។(កាមីន ឆ្នាស់នោះឆ្នាស់ ប្រយ័ត្នគេលែងស្រឡាញ់)(๑¯ω¯๑)

ស្នេហា កំលោះម៉ាហ្វៀWhere stories live. Discover now