ភាគទី12 យើងស្រឡាញ់ឯង

365 49 2
                                    

«គឺត្រូវការមួយនេះ...»យ៉ុនហ្គីក និយាយព្រមទាំងលើកម្រាមដៃយកមកប៉ះបបូរ.មាត់ពណ៌សុីជម្ពូរបស់នាយតូចយ៉ាងច្រឡឺម។
«មិនបាន...លោក...អឹម»និយាយមិនទាន់ចប់ផងត្រូវនាយធំត្របាក់បបូរ.មាត់ខ្លួនទៅហើយ។ស្នាមថើ
មដោយការថ្នាក់ថ្នម បណ្តាលឱ្យនាយតូចឈប់រើ.ហើយឈរស្ងៀមបណ្តោយឱ្យ យ៉ុនហ្គីកលូកលន់ នាយរហូតដល់គេព្រមដកមាត់។យ៉ុនហ្គីក ដាក់ថ្ងាស់ទល់ថ្ងាស់នាយតូច ហើយសម្លឹងកែវភ្នែកនាយតូច ដោយការពេញចិត្ត។ចំណែកឯជីមីន ដងដង្ហើមសឹងតែមិនដល់គ្នា បើនាយលេងថើបមិនដកមាត់បែបនេះ។(ថើបតែ4. 5ដងហើយដាច់ខ្យល់អូនមីនយើងម៉ង)>_<
«យើងស្រឡាញ់ឯង...»មិនដឹងមិចនៅសុខៗយ៉ុនហ្គីក ក៏និយាយសារភាពស្នេហ៍ទៅនាយតូច ជីមីន ឈរទ្រឹម គាំងវាចានេះនាយសារភាពស្រឡាញ់គេឬ គេគេងយល់សព្វទេដឹង..!!ឆាប់ភ្ញាក់ឡើង អាមីន..ភ្ញាក់ឡើង!!នាយតូចយកដៃទះមុខខ្លួនឯងតិចៗ ដោយស្មានថាគេកំពុងតែគេងយល់សព្វ តែអត់ទេគឺមែនទែន។
«យើងធ្វើជាសង្សានឹងគ្នាទៅណា ជីមីន..»អីយ៉ាលើកនេះមែនទែនហើយ យ៉ុនហ្គីកលើកដៃចាប់មុខនាយតូចឱ្យងាកមកមើលមុខនាយ។ពេលនេះពួកគេកំពុងតែសម្លឹងមុខគ្នាហើយ។នាយតូចឈរស្ងៀមមិននិយាយអីគិតតែសម្លឹងមុខនាយមិនព្រិច ឯនាយធំក៏ដូចគ្នា គេរៀបនិងអោនមុខទៅថើបនាយតូចម្តងទៀតទៅហើយ តែក៏...។
«ហេមៗ»....របស់តែsweetជាមួយគ្នាមិនបានចាប់អារម្មណ៍នឹងវត្តមានរបស់នាយជាមិត្តសម្លាញ់កំពុងឈរនៅមាត់ទ្វារអូហ្វីស ក្រហឹមដើម.កមកកាត់ចង្វាក់គេអស់អាលីង។
«ឯងមកមានការអី..»យ៉ុនហ្គីក ងាកទៅសម្លក់នាយជាមិត្ត ដូចខ្វះពេលមកចឹង មកចំពេលគេកំពុងតែសារភាពស្នេហ៍។ហុើយចង់តែបោកក្បាលឱ្យស្លាប់ទេ។(*>.<*)
«គឺក៏គ្រាន់តែមកលេងមិត្តតែ មកដល់ក៏ឃើញមានឆ្មាមួយគូរកំពុងតែsweetជាមួយគ្នា..»វិទូល ធ្វើកាយវិការបែបមនុស្សជ្រេញនិងគេ។(បងវិទូលក៏singleអូនក៏singleតោះធ្វើសង្សាគ្នាហី)
«បើគ្មានការអីទេក៏ប្រញាប់វិល ក្បាលទៅវិញទៅ យើងគ្មានពេលមកនិយាយលេងជាមួយឯងទេ»នាយធំលែងជីមីនពីការអោប ហើយងាកមកច្រត់ចង្កះថាឱ្យមិត្តសម្លាញ់ខ្លួនវិញ។
«យើងគង់តែវិលទៅវិញទេ គ្រាន់តែចង់មកប្រាប់ថា ស្អែកត្រូវចេញទំទិញថ្មី»វិទូល និយាយផ្គើនទៅវិញ តែការឆាប់និយាយចូលការងារវិញដូចគ្នា ដោយសារតែកែវភ្នែកពិឃាតកំពុងតែសម្លឹងមកគេ។បើនៅតែផ្គើនទៀតប្រយ័ត្នបានដេកពេទ្យសុីទឹកបបរ។
«យើងដឹងហើយ..មិនបាច់មកប្រាប់ទេ ហើយអញ្ជើញបក ក្បាលទៅវិញផង..»
«អានេះ...ខំមកលេងហើយបែរជាដេញទៅវិញ..ចាំមើលតែមករកយើងវិញណា...កុំថាយើងមិនបានប្រាប់»គ្រាន់តែនាយមកលេងសោះមិនបាន ប្រញាប់ណាស់អាខាងដេញគេនឹង ចាំមើលតែមករកគេវិញណាគេនិងធ្វើដូចជានាយបានធ្វើដាក់គេចឹង។
«អើ..អរគុណដែលខំមានចិត្តមកលេង តែយើងថាលើកក្រោយមិនបាច់មកល្អជាងព្រោះយើងមិនស្វាគមន៍ទេ គ្មានពេល»នាយនេះក៏មិន ណយដែល មើលចុះថាពេលគេនៅជាមួយមិត្ត លេងសើចប៉ុនណា ឃើញតែគេមុខស្មើៗតិចថាគេមិនចេះលេងសើចនោះ។មិនមែនគង់ឈើរេ ណា≥﹏≤
«អាស្លេក..ចាំមើលហែង...អញ..ឈប់លេងចូលហែងមួយ..»សម្តីកូនក្មេងរបស់នាយវិទូល សឹងតែធ្វើឱ្យនាយតូច ជីមីនឈរសឹងតែមិនជាប់គេខំទប់សំណើរឡើងក្រហមមុខងាំងហើយនៀក។
មិនដឹងស្មានថាជាម៉ាហ្វៀក៏ចេះលេងសើចដែល(。’▽’。)♡
«បានហើយ.កាលឯងទៅហាស..»
«ទៅហើយៗ...គ្មានពេលសម្រាប់មិត្តទេ តែមានពេលបម្រាប់សង្សា...អួយជ្រេញ»មិនឈប់ទ្រឹមនឹងនាយវិទូលក៏នៅតែ បន្តនិយាយឌឺដងនាយ យ៉ុនហ្គីកមិនឈប់ទាំងនិយាយថាឱ្យនាយទៀតផង។
«អាទូល...បិទមាត់របស់ឯងភ្លាមបើមិនចង់សុី គ្រាប់កាំភ្លើររបស់យើង ហើយក៏ប្រញាប់ចេញឱ្យបាត់ៗទៅ»នាយសឹងតែឆ្កួតទេ មានមិត្តសម្លាញ់ម្នាក់ចាំតែឈ្លោះជាមួយគេ តែក៏ល្អព្រោះកុំឱ្យអផ្សុកពេក។(๑¯ω¯๑)
«ok ok ចិត្តត្រជាក់ៗអាសម្លាញ់ យើងល លេងទេ ទៅហើយបាយៗ កុំភ្លេចមើលសង្សាឯងផងប្រយ័ត្នយើងឆក់យកបាត់..ទៅហើយៗបាយៗ..»ថាហើយក៏រត់ចេញពីអូហ្វីសរបស់មិត្តសម្លាញ់បាត់ ដោយមិនភ្លេចបន្ថែមពាក្យឌឺដងនាយផងដែល មើលចុះថាគេម្នាក់នេះច្រឡឺមប៉ុនណា។
«សើចអី...»បន្ទាប់ពីវិទូលចេញទៅបាត់ហើយ នាយក៏ងាកមកមើលនាយតូចដែលកំពុងតែឈរខ្ទប់មាត់ដូចចង់សើចតែមិនហ៊ានសើច។ទើបសួរនាយតូច ទាំងមុខងាប់។
«សើចស្អី..គ្មានទេ»ជីមីន ខំសម្រួរអារម្មណ៍កុំឱ្យសើចដើម្បីកុំឱ្យនាយធំចាប់បានថាគេលួចសើចនាយ។តែនៅ តែនាយចាប់បានដដែល។
«មែនឬ...តែខ្ញុំបានឃើញឯងសើច..»
« ok okខ្ញុំបានសើចលោក»ដោយអស់ជម្រើនាយតូច ក៏យល់ព្រមសារភាព ថាគេបានសើចនាយពិតមែន។
«ឆ្លើយតាមត្រង់មកក៏ចប់បាត់ហើយ ចាំបាច់និយាយកុហកដែល ក្មេងល្ងឺ..»យ៉ុនហ្គីក យកដៃទះក្បាលនាយតូចតិចៗដោយនិយាយថាឱ្យនាយតូចមិនបាត់ផងដែល។មិនចង់នៅខានពេលយូរ យ៉ុនហ្គីក បោះជំហានទៅតុធ្វើការរបស់ខ្លួន ហើយអង្គុយលើកៅអីធ្វើការងារនាយបន្ត ដោយមិនភ្លេចលួចសម្លឹងមើលក្មេងក្បាលរឹងរបស់គេនោះទេ។

ស្នេហា កំលោះម៉ាហ្វៀWhere stories live. Discover now