ភាគទី14. បារម្ភ

780 104 15
                                    

បន្ទាប់ពីដើរចេញពីឃ្លាំងរួចមក យ៉ុនហ្គីកក៏ដើរទៅឡានហើយបញ្ចាឱ្យនាយប៊េន បើកឡានទៅភូមិគ្រឹះវិញ។ព្រោះនាយនៀក នឹកសំណប់ចិត្តរបស់គេស្ទើតែដាច់ខ្យល់ទៅហើយ។
#ភូមិគ្រឹះ ត្រកូលPark
ងាកមកមើលនាយតូច ជីមីន ដែលមើលទៅថ្ងៃនេះគេដូចជាមិនសូវសប្បាយចិត្តសោះ មិនដឹងថាកើតអីនោះទេ ស្ងៀមស្ងាតមិននិយាយរកនរណាសោះ។បង្កើតជាចម្ងល់រាប់រយ ដល់អ្នកនៅក្នុងភូមិគ្រឹះ។(គេនឹក ពូយ៉ុនហ៎៎)(╯3╰)

«ហុើយ.....ធុញណាស់»ជីមីន ដកដង្ហើមធំបន្តិចដោយការតាន់តឹងចិត្ត។នៅសុខៗនាយក៏មានអារម្មណ៍ថាឯការនៅពេលគ្មានវត្តមាននាយធំ តាំងពីព្រឹកមក គេនៅតែក្នុងបន្ទប់មិនសូម្បីតែចេញមកក្រៅ។
«យើងនឹកទេឬ...អត់ទេៗ..យើងមិនបាននឹកគេទេ...យើងគួរតែសប្បាយចិត្តពេលគ្មានអាម្នាក់នោះនៅជិត ចាំរំខានយើង...»មិនដឹងកើតអី នៅសុខៗនាយតូចក៏និយាយឡើងទាំងឡាយឡំពេញបន្ទប់។និយាយតែម្នាក់ឯង ប្រកែកតែម្នាក់ឯង។មើលទៅដូចជាច្របូកច្របល់ពេញខួរតែម្តង។v_v

«ហុើយ...ធុញណាស់ៗ.ទៅលេងថេយ៉ុងវិញល្អជាជាងមកអង្គុយចាំគេម្នាក់នោះ..»ថាហើយជីមីន ក៏ក្រោកដើរទៅងូតទឹកបាត់ ក្រោយពីរៀបចំខ្លួនរួចហើយ នាយតូចក៏ដើរចុះទៅខាងក្រោម។តែមកដល់ក៏ជួបយ៉ុនហ្គីក ល្មម។

«ឯងចង់ទៅណាឬ»យ៉ុនហ្គីក ដោយឃើញថានាយតូចថ្ងៃនេះស្លៀកពាក់ស្អាតបាទ ខុសពីរាល់ដងទើបចម្លែកចិត្តបន្តិចដែល ទើបដាច់ចិត្តសួរទៅកាន់នាយតូច ទាំងសម្លឹកមុខគេ មិនដកភ្នែក។

«ខ្ញុំចង់ទៅលេង! ថេយ៉ុង លោកមិនបាច់បារម្ភទេ»ជីមីន ឆ្លើយតបទៅកាន់ យ៉ុនហ្គីកវិញទាំងស្លូតបូតខុសស្រឡះពីរាល់ដង ដែលបង្កើតជាចម្ងល់ជាច្រើនពេញខួរក្បាល នាយធំ។គេមើលទៅដូចជាមនុស្សផ្សេងពីគ្នា ឬក៏នាយស្តាប់គេនិយាយច្រឡំទេដឹង។

«លោក...លោក.....មីន យ៉ុនហ្គីក..»

«ហឹម...មានការអីឬ»យ៉ុនហ្គីក ឆ្លើយទាំងរដាប់រដួស ដោយសារមិញនេះនាយរវល់តែគិតរឿងនាយតូច ភ្លេចស្តាប់ថាគេកំពុងតែហៅនាយ។ចំមែនហើយ ភ្លឹកនោះភ្លឹក គេហៅសឹងតែបែកភូមិគ្រឹះទៅហើយនាយទើបតែឆ្លើយ។-_-+

ស្នេហា កំលោះម៉ាហ្វៀDove le storie prendono vita. Scoprilo ora