ភាកទី9 លោកឯងម៉ែខ្ញុំឬ

422 52 5
                                    

ពេញមួយថ្ងៃនេះ ជីមីន មិនបានទៅណានោះទេដោយសារដើរមិនទាន់បាននៅឡើយ គឺគេនៅក្នុងបន្ទប់មួយថ្ងៃពេញតែម្តង ផ្ទៃមុខក្រញ៉ូវក៏នៅតែជាប់នៅលើមុខដដែល មើលក៏ដឹងថានាយកំពុងមានរឿងមិនពេញមួយមិនខាន។ហើយរឿងនោះក៏មិនខុុសពីរាល់ដង គេរអ៊ូៗមិនឈប់ ឈ្លោះគ្នាជាមួយ យ៉ុនហ្គីកផង វៃនាយធំផង តែក៏ត្រូវគេចាប់បឺតមាត់រហូត។
«អារោគចិត្ត......ចេញពីបន្ទប់របស់ខ្ញុំទៅ...ហើយកុំមកទៀត....ខ្ញុំស្អប់លោក»ជីមីន ស្រែថាឱ្យនាយធំទាំងចង់យំផងអីផង ព្រោះខឹងនាយចាប់គេថើបហើយថែមទាំងនៅក្នុងបន្ទប់របស់គេមិនព្រមចេញទៀតផង
«ឯងនៅតែមិនរៀង.  យ៉ាងមិចចង់ឱ្យយើងចាប់ថើបណាស់ឬបានមាត់រឹងនៅតែជេរបែប»
«អាឆ្កួត..អ្នកណាចង់ឱ្យលោកឯងមកថើបនោះ...គួរឱ្យខ្ពើម»ជីមីននិយាយទាំងក្រញែង ខ្លួនធ្វើដូចជាស្អប់ខ្ពើមនាយណាស់ចឹង ទាំងដែលពេលគេថើបម្តងៗឈរឡើងស្ងៀមឱ្យគេថើបតាមចិត្ត ដល់ពេលគេឥឡូវមកនិយាយអីណា បានតែចាប់ទះឱ្យបែកគូទគេ។
«ក្បាលរឹង..» នាយទាំងសើចតិចៗ
«ចុះក្បាលលោកទន់ឬ »
«ក្មេងឈ្លើយ..នេះនែ៎៎»អត់មិនបានក៏.ខោកនាយតូចមួយ ក្រញ៉រ ឡើងឮសូរ ភូស!!ធ្វើឱ្យជីមីន ត្រូវយកដៃមកអង្អែរក្បាលខ្លួនឯងទាំងមុខជូរ។
«មនុស្សឆ្កួត..ឈឺណាស់.ធ្លុះក្បាលក៏មិនដឹងនៀក»ជីមីន និយាយបណ្តើរ អង្អែរក្បាលខ្លួនឯងបណ្តើរទាំងរអ៊ូ ងល់ៗមិនឈប់។
«យើងគ្រាន់តែចង់ដឹង ថាក្បាលរបស់ឯងរឹងដែលទេ!! តែក៏រឹងគ្រាន់បើណ៎៎ា»
«នែ៎៎...លោកក្បាលមនុស្សណា.មិនមែនត្រឡោកដូងដែលសម្រាប់ឱ្យលិកឯងមកខោកទេ..»នាយតូច ច្រឡោតខឹងនឹងនាយធំ ធ្វើមើលតែក្បាលរបស់គេមិនចេះឈឺ នេះក្បាលមនុស្សណាមិនមែនត្រឡោកដូងដែលរឹងៗនោះទេ
«បានហើយ..ឈ្លោះជាមួយឯងខានតែពេល..យើងទៅធ្វើការហើយ..ហាមចេញពីបន្ទប់បើគ្មានការអនុញ្ញាតពីយើង.»យ៉ុនហ្គីក កម្រៀមនាយតូចមិនឱ្យចេញពីបន្ទប់ដោយភ្ជាប់ជាមួយទឹកមុខសាតាន់កំណាច។
«លោកឯងម៉ែខ្ញុំឬ..ដែលខ្ញុំត្រូវស្តាប់តាមបញ្ចារបស់លោកនោះ»សម្តីមិនបាត់មួយបាត់របស់នាយតូចធ្វើឱ្យ យ៉ុនហ្គីកកាន់តែក្តៅចិត្តថែម នេះនាយខំសម្រួលអារម្មណ៍និយាយជាមួយស្រួលបួលហើយ នៅមកនិយាយឌឺនាយថែមទៀត។ប្រហែលជាចង់ទទួលទោសដូចយប់មិញហើយមើលទៅ
«នេះជាបញ្ចា បើឯងហ៊ានតែចេញពីបន្ទប់តែមួយចំហាន ឯងនឹងដឹងហើយថា យ៉ាងមិច...»លើកនេះមែនទែនហើយ គឺនាយនិយាយច្បាស់ៗតែម្តងបង្កើតភាពភ័យខ្លាចដល់កំលោះតូចមីនៗ ខ្ជឹលនិយាយត.ទៀត យ៉ុនហ្គីកបានដើរចេញពីបន្ទប់នាយតូចមកបន្ទប់ទទួលភ្ញៀវ ដោយមិនភ្លេចចាក់សោបន្ទប់ ជីមីនផងដែល។
«មនុស្សអាក្រក់....ខ្ញុំស្អប់លោក..មីន យ៉ុនហ្គីក អាមនុស្សអាងតែអំណាច ចូលចិត្តធ្វើបាបអ្នកដទៃ..អាមុខងាប់..ឆាប់បើទ្វារឱ្យខ្ញុំចេញឥឡូវនេះភ្លាម..មានឮខ្ញុំហៅទេ មីនយ៉ុនហ្គីក..អាមនុស្សឆ្កួត..ឆាប់បើទ្វាឱ្យខ្ញុំភ្លាម..»ក្រោយពីនាយធំចេញទៅបន្តិច ជីមីនក៏រត់មកបើទ្វារបើនឹងលួចចេញទៅក្រៅ តែចៃដន្យអី ទ្វារត្រូវជាប់សោបើកមិនចេញ គេស្រែកជេរនាយសឹងតែបែកបន្ទប់តែនាយមិនសូម្បីតែអើត.កមកមើលគេសោះ។
«ហើុយ...ហត់ណាស់..មនុស្សឆ្កួត..ចាំមើលតែលោកប៉ាខ្ញុំមកវិញណា.ខ្ញុំនឹងឱ្យលោកប៉ារបស់ខ្ញុំជេរលោកឱ្យស្ពឹកមុខមិនខាន»ជីមីន និយាយទាំងមានអំនួច មួយសន្ទុះក្រោយមកក៏គេងលក់បាត់ទាំងមិនដឹងខ្លួន..មើលទៅថាគេត្រមួក រឿងគេងប៉ុនណា។
ក្រឡែកមកមើលកំលោះ យ៉ុនហ្គីក ដែលនៅក្នុងបន្ទប់ទទួលភ្ញៀង នាយកំពុងតែធ្វើការចុចកំព្យូទ័រយ៉ាងញាប់ដៃ ចំណែកភ្នែកវិញមើលមិនសូម្បីតែព្រិច។ខានធ្វើការតែ2. 3ថ្ងៃសោះឯកសារគរ.ដូចភ្នំនាយត្រូវសាញ៉េទាំងអស់ ហើយថ្ងៃនេះក៏ត្រូវទៅមើលក្លឹបទៀត មើលចុះថាការងារនាយរវល់ប៉ុនណា។
ទុកៗ!!
«នរណាគេ..»យ៉ុនហ្គីក ស្រែកសួរអ្នកនៅខាងក្រៅ
«គឺខ្ញុំទេ..ចៅហ្វាយ»កំលោះប៊េនស្រែកមកវិញ
«ចូលមក.»បន្ទាប់ពីដឹងថានរណាហើយនោះ យ៉ុនហ្គីក ក៏អនុញ្ញាតឱ្យចូលមក។
«ចៅហ្វាយនេះគឺជាឯកសារ..អ្នករួមភាគហ៊ុនទាន..»
«ទុកនៅត្រង់នឹងហើយ...ហើយចេញទៅវិញចុះ»នាយនិយាយប្រាប់ ជំនិតរបស់ខ្លួនឱ្យទុកឯកសារនៅលើតុរបស់ខ្លួនធ្វើការ ហើងក៏មិនភ្លេចដេញឱ្យគេចេញទៅវិញផងដែល

ស្នេហា កំលោះម៉ាហ្វៀWhere stories live. Discover now