ភាគទី1 ចង់បានឯងធ្វើជាប្រពន្ធ

1.6K 128 9
                                    

Park jiminគឺជាកូនប្រុសទោលម្នាក់នៅក្នុងគ្រួសារអ្នកអភិជន ដែលឆ្នាំនេះគេមានអាយុ23ឆ្នាំហើយគេមានចរឹកឆ្នាសឆ្នើមក្បាលរឹក មិនចេះស្តាប់គេនោះទេ ជាហេតុធ្វើឱ្យលោកPark ត្រូវឈឺក្បាលដោយសារគេមិនចេះលោះមួយថ្ងៃសោះ
«លោកប៉ាហា ឱ្យកូនទៅៗណា កូនមិនចេះនៅផ្ទះទេ អផ្សុកណាស់ណាៗលោកប៉ា»កំលោះតូចរំអុកលោកប៉ាវ័យក្មេងរបស់ខ្លួនសុំទៅដើរលេងជាមួយមិត្តភក្តិតែគាត់មិនព្រមឱ្យទៅទេ. មួយថ្ងៃៗគិតតែពីដើរលេងមិនចេះទំនេរ នេះគេអាយុ23ឆ្នាំហើយណាមិនមែនក្មេងទេ បើបណ្តោយឱ្យតែដើរលេងបែបនេះខូចកូនអស់ហើយ
«ហុើយ មិនបានទេ កូនធំហើយដើរតែលេងបែបនេះវាមិនល្អសម្រាប់កូនទេ ប៉ាមិនឱ្យទៅ»លោកParkដកដង្ហើយធំដោយការតានតឹងរួចនិយាយដោយប្រាកដប្រជា ជាមួយកូនក្មេងដែលមិនចេះធំម្នាក់នេះ គិតទៅគេមានអាយុ23ឆ្នាំហើយតែកុំមើលចរឹកដូចក្មេងអាយុ2ឆ្នាំចឹង
«អ្នកម៉ាក់ហា.....ជួយកូនផងលោកប៉ាចិត្តអាក្រក់មិនឱ្យកូនទៅដើរលេងទេ ហុឹហុឹ»កំលោះតូចយំស្រែកហៅអ្នកម្តាយ ផ្អើលណាស់អ្នកបម្រើនៅក្នុងភូមិគ្រឹះ
«អីយ៉ាស្រែកអីក៏ស្រែកម្ល៉េះកូនសម្លាញ់ម៉ាក់ អ្នកណាធ្វើអីកូនម៉ាក់ ប្រាប់ម៉ាក់មកចាំម៉ាក់ទៅសំពងក្បាលវាឱ្យ»អ្នកស្រីParkនិយាយលួងលោមកូនកំពូលឆ្នាសរបស់ខ្លួនដោយសម្តីផ្អែមស្រទន់ តាំងពីតូចដល់ធំមិនដែលឡើយថាគាត់ចេះសម្តីធ្ងន់ដាក់កូនប្រុសសំណប់ចិត្តសំណប់ថ្លើមរបស់គាត់
«ហុឹហុឹ អ្នកម៉ាក់កូនចង់ចេញក្រៅតែលោកប៉ាចិត្តអាក្រក់មិនឱ្យកូនទៅដើរលេងជាមួយមិត្តភក្តិទេហុឹៗ»កំលោះមីនៗស្រែកយំបន្ថែមសំឡេងឡើងផ្អើលអស់អ្នកបម្រើ(កំពូលសម្តែងហើយរកណាបានទៀត😂)
«អាៗ ក៏បានៗប៉ាយល់ព្រមតែម៉ោង7ត្រូវត្រលប់មកផ្ទះវិញ»ដោយឃើញក្រសែរភ្នែកប្រពន្ធសម្លក់មកដូចសុីសាច់ហូតឈាមដូចនេះ លោកParkក៏យល់ព្រមដោយការ តានតឹងចិត្ត
«ហិៗ អរគុណលោកប៉ាជាទីស្រឡាញ់កូននឹងឆាប់ត្រលប់មកវិញណា ជុប បាយៗលោកប៉ាអ្នកម៉ាក់»កំលោះតូចគ្រាន់តែឮពាក្យយល់ព្រមពីឪពុកខ្លួនភ្លាម រហ័យសើចសប្បាយចិត្តឡើងកក្អឹក ហើយថែមទាំងថើបថ្ពាលលោកParkជាការអរគុណលោកប៉ាដែលអនុញាត្តឱ្យដើរលេងទៀងផង មុននឹងដើរទៅរកឡានទំនើបរបស់ខ្លួនដែលស្រឡាញ់អើយសែនស្រឡាញ់ បើកឡានចេញទៅយ៉ាងរំភើយដូចអត់មានរឿងអីកើតឡើងចឹង
@ផ្សារទំនើប
«Jiminយើងនៅទីនេះ»សំឡេងស្រែកហៅជាសញ្ញាបញ្ជាក់ថាខ្លួននៅទីនេះ
«ឯងមកយូរឬនៅ សុំទោសណាដែលមកយឺតដោយសារមានបញ្ហាបន្តិចបន្តួត»កំលោះតូចមីនៗនិយាយទាំងអោនមុខចុះ ដោយការដឹងខុស
«អីយ៉ា មិនអីទេៗយើងក៏ទើបមកដូចគ្នាទេ»នាយកំលោះតូចtaehungឆាប់និយាយសម្រួលខ្លាចថានិងមានបរិយាកាសមិនល្អ
Kim taehung កំលោះតូចមានមន្តសេហ៍ គេមានអាយុស្មើjiminក៏ជាកូនអ្នកមានមិនចាញ់កំលោះមីនៗដែលហើយនិយាយពីចរឹកក៏មិនចាញ់គ្នាដែល គេចង់ឆ្នាសជាងjiminទៅទៀត ពួកគេរាប់អានគ្នាតាំងពីរៀននៅសកលវិទ្យាមកម្ល៉េះ អាចនិយាយបានថាពួកគេទាំងពីនាក់ស្រឡាញ់គ្នាដូចបងប្អូនចឹង
«ហើយឯងកម្មងអីញាំុឬនៅ»
«នៅទេ ឯងកម្មងមុនទៅ យើងមិនសូវជាឃ្លានទេ»
«ok »និយាយហើយពួកគេក៏ចាប់ផ្តើមកម្មងអាហារញាំុ បន្ទប់ពីញាំុអាហារដ៏សែនរីករាយជាមួយគ្នារួចហើយ jiminក៏បបួលtaehungទៅដើរលេងនៅក្លឹបមួយកន្លែងដែលជា ទីប្រចាំការរបស់ពួកគេ (កូននឹងខូចណាស់ លួចចូលក្លឹប😂)កាយតូច ទាំងពីរបោះជំហានឡើងឡូយដូចអត់មានជំពាក់នរណាមួយរៀល ដោយមិនបានចាប់អារម្មណ៍នឹងក្រសែរភ្នែករបស់មនុស្សនៅជិតខ្លួននោះទេ ជាធម្មតាមនុស្សស្អាតទៅណាមកណាតែងតែមានគេតាមមើលចឹងហើយ
«សួស្តីតើខ្ញុំអាចសុំអង្គុយរួមតុជាមួយបានទេ»អង្គុយសុខៗក៏មានមនុស្សប្រុសម្នាក់មកសុំរួមតុជាមួយ taehungក៏ងក់ក្បាលយល់ព្រម ទាំងមិនមាត់មិនក
«អាថេ ហា យើងដូចជាមិនស្រួលទេយើងឆាប់ទៅផ្ទះវិញទៅណា»កំលោះតូចjiminនិយាយទាំងភ្នែកកំពុងតែមើលនរណាម្នាក់មិនដឹង
«ឯងកើតអី មិចបានឆាប់ចង់ទៅផ្ទះលឿនម្ល៉េះ»taehungនិយាយទាំងឆ្ងល់ក្នុងចិត្ត រាល់ដងឱ្យតែមកមិនដែលឡើយថាjiminសុំទៅផ្ទះមុន តែឥឡូវដូចជាប្លែកណាស់ថ្ងៃនេះ
«តែយើងចង់ទៅផ្ទះហើយ ឆាប់ឡើងៗ»នាយតូចនិយាយផងទាញដៃមិត្តសម្លាញ់ខ្លួនផង តែគេមិនព្រមក្រោកសោះ
«ចាំបន្តិច យើងទៅបន្ទប់ទឹកមួយភ្លេក»និយាយហើយក៏ដើរចេញទៅបាត់
«ឱ្យលឿនៗណាអាថេ យើងប្រញាប់»នាយតូចស្រែកប្រាប់មិត្តកំពូលដើរយឺងរបស់ខ្លួនឱ្យប្រញាប់មកវិញទាំងភ័យៗមិចមិនដឹងទេ តើដឹងដែលទេថាហេតុអីបានជានាយតូចjiminភ័យខ្លាច?ក៏ព្រោះតែកំលោះតូចបានឃើញអង្គរក្សលោកប៉ារបស់ខ្លួនកំពុងតែនៅទីនេះដូចគ្នានោះអី បើសិនជាពួកគេឃើញចប់ជាមិនខានទេ មិនហ៊ានស្រមៃទេបើសិនជាពួកគេឃើញខ្លួនហើយទៅប្រាប់ប៉ារបស់គេនោះ ប្រាកដជាទទួលទោសមិនខានទេ បើមិនចាប់ឃុំទេក៏ចាប់វៃដែល😂 ដោយភ័យពេកកំលោះតូចក៏រត់គេចទៅពួននៅក្នុងបន្ទប់ទឹកដើម្បីកុំឱ្យពួកគេឃើញខ្លួន តែចង្រៃអីរត់ៗក៏មិនបានមើលផ្លូវ រត់ទៅបុកបុរស សស្លេកម្នាក់យ៉ាងដំនាបឡើងកំលោះសស្លេកដួលអុកគូទទៅក្រោយ
«អូយ......នេះឯងដើរយ៉ាងមិចហាស»កំលោះyoongiស្រែកគំហកដាក់នាយតូចjiminដោយសារតែខឹងនឹងគេខ្លាំងពេក កំពុងតែមួម៉ៅមកពីផ្ទះផង ឥឡូវមកជួបរឿងបែបនេះទៀត ថ្ងៃនេះពិតជាស៊យណាស់សម្រាប់នាយកំលោះyoongi
«ឱ្យខ្ញុំសុំទោស..ណាលោក....គឺខ្ញុំគ្មានបំណងទេ...គឺឱ្យខ្ញុំសុំទោសម្តងទៀត..»នាយតូចអោនសុំទោសកំលោះមុខងាប់ ហើយបម្រុងនឹងដើរចេញទៅហើយស្រាប់តែនាយចាប់ កដៃគេជប់ នេះគេបានសុំទោសនាយរួចហើយតើចង់បានអីទៀត ប្រហែលជាចង់មានរឿងហើយមើលទៅ
«ឈប់សិន ឯងគិតថាសុំទោសហើយរួចខ្លួនងាយៗចឹងឬ»នាយនិយាយទាំងសម្លឹងមើលមុខនាយតូចឡើងភ្លឹក នេះគេជាស្រីឬយ៉ាងមិចនៀក ហេតុអីក៏ស្អាតម្ល៉េះ បបូរមាត់ស្តើងគួរឱ្យចង់ថើប រាងឡើងតូច កម្ពស់ក៏សមនឹងនាយទៀត (គិតអីនឹងពូស្លេក ប្រយ័ត្នចូលពេទ្យមុនបានប្រពន្ធ ស្គាល់មីនៗកំលោះឆ្នាសរេ ប្រយ័ត្នបន្តិចពូ😂)
«ហើយលោកវាយ៉ាងមិចនឹង ក្រែងខ្ញុំបានសុំទោសរួចហើយតើ ចង់បានអីទៀត»នាយតូចនិយាយទាំងភ្នែករេចុះរេឡើងព្រោះមិនចង់សម្លឹងមុខងាប់របស់នាយក្រាសនោះទេ ខ្លាចទ្រាំមិនបានវៃនាយចូលពេទ្យ
«ចង់បានឯងធ្វើប្រពន្ធ»សម្តីព្រាន ទាក់ទាញកម្តាប់ដៃនាយតូចណាស់ ទ្រាំមិនបានឡូវហើយ
«លែង»មួយម៉ាត់យ៉ាងខ្លីចេញពីមាត់នាយតូច
«អត់ ចង់យ៉ាងមិច»
«1. 2..លែងភ្លាម»
«មិនលែង ចង់ធ្វើអីយើង»
«មិនលែងមែនទេ បាន»ដឹប!  មួយដៃយ៉ាងធ្ងន់ធ្វើឱ្យនាយyoongiឡើងបែកមាត់ ហូរឈាម ប្រាប់ហើយថាមិនចង់មានរឿងទេតែនាយដោយខ្លួនឯងទេដែលចង់បង្ករឿងជួយមិនបានទេ
«អូយ.......នេះឯងយ៉ាងមិចនឹង ហេតុអីវៃយើង»នាយកំលោះមុខងាប់yoongiស្រែកថាឱ្យនាយតូចខ្លាំងៗតាមកំហឹង
«ប៉ុននឹងនៅស្រាលទេ ដែលលោកហ៊ានរករឿងខ្ញុំសង្ឃឹមថានឹងលែងជួបមនុស្សដូចជាលោកទៅចុះ បាយៗ...😛បេក»នាយតូចនិយាយហើយក៏ដើរចេញបាត់ថែមនឹងលានអណ្តាតឌឺនាយក្រាសទៀតផង កុំតែគិតថានេះជាបន្ទប់ទឹកទេ បើនៅក្នុងបន្ទប់វិញណា នាយនឹងចាប់រំលោភឱ្យដើរលែងរួចតែម្តង នេះគេមិនស្គាល់នាយម៉ាហ្វៀMin yoongiទេឬ ទាំងម៉ាហ្វៀដៃឆៅ ទាំងព្រាននារី បើមិនស្គាល់មានន័យថាម្នាក់នោះល្ងង់បំផុតហើយ

ស្នេហា កំលោះម៉ាហ្វៀWhere stories live. Discover now