Episode8:យ៉ាងណាក៏នៅតែជាប្រពន្ធខ្ញុំ

663 96 4
                                    


"លែងប្តីខ្ញុំ!!"TaehyungចូលមករុញDohaeចេញពីរាងក្រាស់ក្រោយរុញនាងចេញរួចហើយTaeក៏ដើរមកអោបរាងក្រាស់ស្អិតជាប់ធ្វើដូចខ្លាចDohaeដណ្តើមរាងក្រាស់ចេញពីគេ

"ប្-ប្តីហ្ហ៎?"Dohaeងាកមកសួរម៉ាក់រាងក្រាស់ក្នុងគោលបំណងចង់ដឹងថាTaeជាអ្នកណាឲ្យពិតប្រាកដទើបលោកស្រីJeonក៏ប្រាប់ទៅថារាងតូចជាអ្នកណា ឯTaeវីញគិតតែពីសម្លក់សម្លឹងDohaeដៃក៏អោបរាងក្រាស់ជើងក៏ខ្វិនជាប់នឹងភ្លៅJungkookខណៈដែលសក់នៅកន្ត្រើងរើងមុខមិនទាន់លុប និយាយឲ្យខ្លីពេលភ្ញាក់ពីគេងមានសភាពបែបមិចពេលនេះគឺគេមានសភាពបែបនឹងដដែល

"Taehyungជាកូនប្រសារម៉ាក់អ៊ុំណាDohae"លោកស្រីJeon

"ប្រពន្ធJungkookហ្ហ៎ម៉ាក់អ៊ុំ?"នាងសួរហើយរាងចំណាស់ក៏ងក់ក្បាល ក្រោយដឹងហើយDohaeក៏ចូលទៅរាក់ទាក់រាងតូច

"សួស្តីTaehyung..សុំទោសផងណា៎មិញនេះដែលខ្ញុំបានអោបJungព្រោះតែពួកយើងជាមិត្តនឹងគ្នាតាំងពីនៅតូចៗ"Dohae

"ដឹងហើយ~បាច់ចាប់ដៃទេ"នាយតូចនៅតែអោបJungkookជាប់ចំណែកDohaeក៏ដកដៃចេញវិញទាំងរអៀសខ្លួនព្រោះខំសុំចាប់ដៃគេហើយបែរជាគេមិនចង់ចាប់ជាមួយទៅវិញ

"អ្ហឹមម និយាយអញ្ចឹង!ម៉ាក់ក្មួយមិចក៏មិនមកលេងអ៊ុំអញ្ចឹងDohae នេះមកតែក្មួយម្នាក់ឯងទេហ្ហ៎?"លោកស្រីJeonក៏ចាប់ផ្តើមសួរពេលដែលនាងល្អិតក៏ចូលមកអង្គុយ

"មែនហើយ!ហេតុអីក៏មិនឃើញមកអញ្ចឹង?"លោកjeon

"អ្នកម៉ាក់រវល់មិនទាន់បានមកលេងទេប៉ាអ៊ុំ ម៉ាក់អ៊ុំ"Dohae

"អូនយ៉ាងម៉េចនឹងTae?"រាងក្រាស់សួរពេលឃើញTaeនៅតែអោបនាយខ្វិតជាប់មិនព្រមលែងទាល់តែសោះ  

"អោបអូន.."រាងក្រាស់ដោយខ្ចិលប្រកែកនាយក៏សុខចិត្តលើកអៀវរាងតូចឡើងនៅនឹងមុខប៉ាម៉ាក់នាយហើយនិងDohae

"បងញ៉ាំបបរហើយនៅ?"Taehyung

"មិនទាន់បានញ៉ាំទេ"

"ចឹងយកទៅខាងលើអូនបញ្ចុក មកកុំនៅនឹងអី"នាយតូចរំអុករាងក្រាស់ហើយទើបJungkookក៏ព្រមហើយទើបយកចានបបរនឹងរាងតូចដើម្បីឡើងទៅខាងលើដោយទុកឲ្យDohaeនៅនិយាយលេងតែជាមួយប៉ាម៉ាក់នាយចុះ នាយគ្មានពេលរាក់ទាក់មិត្តចាស់ទេព្រោះតែប្រពន្ធក្មេងម្នាក់នេះសំខាន់ជាង 

🍑កំពូលភរិយាបង🥀Where stories live. Discover now