Episode6 : អូនត្រៀមឲ្យហើយៗ

727 109 3
                                    


"ម៉ាក់កូនទៅហើយណា៎"Taehyungជម្រាបលាម៉ាក់ក្មេករួចហើយទើបឡើងឡានចេញទៅក្រុមហ៊ុនរាងក្រាស់ដោយមានពូស៊ីនដែលជាអ្នកបើកឡាននៅក្នុងភូមិគ្រិះផ្ទាល់ជូនទៅព្រោះថាTaeមិនទាន់ស្គាល់ក្រុមហ៊ុនរាងក្រាស់នៅឡើយទេ

"ចាស៎កូន!ហ្ហើយយ Jungkookហា៎នេះជាភព្វ័ព្រេងវាសនាកូនទេ ម៉ាក់ជួយអ្វីមិនបានឡើយ"លោកស្រីJeonគ្រីក្បាលព្រោះខណៈពេលរាងតូចធ្វើម្ហូបនោះមិនដឹងថាដាក់ស្អីៗចូលខ្លះនោះទេគ្រាន់តែគាត់ឈរមើលក៏វិលមុខបាត់ទៅហើយទម្រាំតែអ្នកដែលត្រូវញ៉ាំទៀតនោះ

"កុំចេះតែបង្អាប់កូនប្រសារបង!បងឃើញTaeមិញនេះធ្វើម្ហូបទំនងៗណាស់"លោកJeon

"សង្ឃឹមថារសជាតិក៏ទំនងដែរចុះ តោះបងចូលទៅខាងក្នុងវិញ"

ងាកមកមើលTaehyungវិញនៅតាមផ្លូវគេក៏ញញឹមខ្ជឹបរហូតព្រោះតែនេះជាលើកទីមួយហើយដែលគេធ្វើម្ហូបបានសម្រេច

"ជិតដល់ឬនៅពូ?យូរពេកម្ហូបត្រជាក់បាត់រសជាតិឆ្ងាញ់អស់ហើយ"Taehyungអើតមើលផ្លូវខាងមុខ

"នេះបត់ស្តាំរួចហើយដល់ហើយអ្នកប្រុសតូច"ពូស៊ីនបត់ឡានទៅហើយទើបទីបំផុតរាងតូចក៏បានមកដល់ក្រុមហ៊ុននោះ

"អរគុណពូហើយ!មិនបាច់ត្រឡប់មកយកtaeវិញទេណា taeចាំទៅជាមួយបងJungវិញ"នាយតូចប្រាប់ហើយទើបដើរចូលទៅខាងក្នុងរីឯសន្តិសុខនៅទីនោះគ្រាន់តែឃើញរាងតូចចូលមកភ្លាមគាត់ក៏ចាប់ផ្តើមធ្វើការគោរពព្រោះអ្នកណាៗក៏ដឹងថាJeon Jungkookរៀបការរួចហើយ ហើយក៏ស្គាល់ថាTaehyungជាអ្នកណាដូចគ្នា

"ពូអោនធ្វើអី?ងងុយគេងមែនទេ ហិហិ!"នាយតូចសើចមិនយល់កាយវិការគោរពរបស់សន្តិសុខ

"អ្នកប្រុសតូចមករកលោកប្រធានមែនទេបាទ?"សន្តិសុខ

"អត់រកលោកប្រធានទេ!គឺtaeមករកប្តីtaeណា Jungkookហ៎ ប្តីtaeនៅហ្នឹងឬអត់ពូ?"នាយតូចសួរបកទៅវិញ

"អរ៎ៗលោកប្រធានJeonនៅខាងក្នុងបាទ ចូលទៅដល់គឺឃើញហើយ"ក្រោយសន្តិសុខប្រាប់រួចហើយរាងតូចក៏អរគុណគាត់

"taeមកយកបាយអោយបងJung នេះ!ម្ហូបស្នាដៃtaeណា៎ អញ្ចឹងបាយៗហើយពូសន្តិសុខ"Taehyungរួសរាយដាក់អ្នកគ្រប់គ្នានៅទីនេះរួចរាល់ហើយទើបដើរចូលទៅខាងក្នុងសម្តៅទៅរកការិយាល័យរបស់រាងក្រាស់

🍑កំពូលភរិយាបង🥀Where stories live. Discover now