Episode4 : JunGKOOK~~

797 114 6
                                    


"មើលទៅដូចជាមិនសូវៗទេលោក"ប៉ូលិសក្មេងម្នាក់អោនមកខ្សឹបប្រាប់មេរបស់ខ្លួន ព្រោះមិនដែលមានករណីឯណា៎មកប្តឹងប្តីទាំងយប់អញ្ចឹងទេ សួរថាប្តឹងពីបទអី?ពីបទរំលោភ?

"Tae!!អូនរត់លឿនម៉្លេះ"Jungkookខំរត់ស្ទើរតែផុតដង្ហើមដើម្បីបានមកទាន់រាងតូច ពេលនាយមកដល់ក៏ឃើញTaehyungកំពុងអង្គុយឃ្លុំភួយរៀបរាប់ប្រាប់ប៉ូលិសទាំងបបូរមាត់ស្លេកដូចគូទមាន់ស្ងោរ

"អ្ហឹក..នោះ!នោះពូប៉ូលិស ប្តីខ្ញុំ!"Taehyungងាកមកឃើញរាងក្រាស់ហើយទើបចង្អុលទៅប្រាប់ប៉ូលិស ហើយប៉ូលិសក៏បានធូរទ្រូងពេលដែលមានវត្តមានJungkookដែលជាប្តីមកទាន់ហេតុការបែបនេះ

"អត់ទោសលោក!នេះជាប្រពន្ធលោកមែនទេ?"ប៉ូលិស

"បាទ!មែនហើយលោកប៉ូលិស ខ្ញុំនិងនាំគេត្រឡប់ទៅវិញឥឡូវនេះហើយ សុំទោសដែលរំខានលោកប៉ូលិសទាំងយប់"រាងក្រាស់អោនគំនាបរួចហើយប្រុងចូលទៅដឹកដៃTaeចេញមកវិញប៉ុន្តែនាយតូចគ្រវៀសដៃនាយចេញវិញ

"អូនគេងនៅទីនេះ!មិនទៅវិញទេ"Taehyung

"ណា!អាល្អិតត្រឡប់ទៅជាមួយប្តីវិញទៅ គេខំមកតាមហើយ"ប៉ូលិស

"អត់ទេពូប៉ូលិស ចុះបើថ្ងៃក្រោយគាត់ចង់..."

"អេ៎ៗ!!មិនបាច់និយាយៗ អូនទៅចាំនៅខាងក្រៅសិនទៅ"Jungkook

"មែនហើយ!លោកត្រូវនៅធ្វើកិច្ចសន្យាមួយដើម្បីបញ្ជាក់ថាប្រពន្ធលោកនិងមិនមកប្តឹងពីរឿងនេះទៀត ចំណែកជនរងគ្រោះខាងយើងសុំធានាចំពោះសុវត្ថិភាពថានឹងគ្មានលើកក្រោយទៀតទេ"ប៉ូលិស

"អូនឮទេ!ចេញទៅសិនទៅណា៎ បងឈប់ហើយ"Jungkook

"ហឹក!ក៏បាន"រាងតូចពេបមាត់ដាក់ទាំងប៉ូលិសដាក់ទាំងរាងក្រាស់រួចហើយទើបឃ្លុំភួយដើរចេញទៅចាំនៅខាងក្រៅ ចំណែកឯរាងក្រាស់និងប៉ូលិសក្រោយTaeចេញទៅហើយ តាមពិតប៉ូលិសគ្មានបានធ្វើកិច្ចសន្យាស្អីទេ ព្រោះហួសចិត្តពេក

"រៀបការប៉ុន្មានខែហើយ?"ប៉ូលិសសួរ

"ទើបតែបានពីរថ្ងៃទេ!"Jungkook

"ហ៊ឹមម..អាណិតណាស់នៀក៎!យល់ថាជាប្រុសដូចគ្នា នេះឃ្នាស់ដៃយកទៅទុកទៅ កុំឲ្យអ្នកណាដឹងឲ្យសោះព្រោះវាខុសណា៎"ប៉ូលិសហុចខ្នាស់ដៃមួយទៅឲ្យរាងក្រាស់ Jungkookដំបូងមិនយល់អ្វីទេប៉ុន្តែក្រោយគិតបានមួយសន្ទុះនាយក៏ដឹងហើយថាត្រូវធ្វើយ៉ាងម៉េច

🍑កំពូលភរិយាបង🥀Where stories live. Discover now