Episode7:បែកគ្នាយូរហើយ..

610 84 0
                                    

  [ពេលយប់]

"Jungបងយ៉ាងម៉េចទៅហើយ?នេះលើកទី11ដងហើយមែនទេ?"Taehyungសួរទៅរាងក្រាស់ព្រោះតែនាយពេញមួយយប់ហើយគិតតែរត់ចូលបន្ទប់ទឹក

"ទើបតែ8ដងទ- ហ្ហើយយ..."និយាយមិនទាន់ផុតពីមាត់ផងរាងក្រាស់ក៏ត្រូវចូលទៅក្នុងបន្ទប់ទឹកម្តងទៀតសារជាថ្មី

    កន្លះម៉ោងក្រោយមក__

"អូនជាប្រពន្ធមិនល្អសោះ សុំទោសណា៎លោកប្តី"រាងតូចអង្គុយគក់ច្របាច់ឲ្យរាងក្រាស់បន្ទាប់ពីយកថ្នាំឲ្យJungkookលេបរួចហើយ

"គ្រាន់តែអូនឈប់ធ្វើម្ហូបឲ្យបងញ៉ាំអូនក៏ក្លាយជាប្រពន្ធល្អបាត់ទៅហើយ"Jungkookនិយាយទាំងទាញភួយមកដណ្តប់ តែ...

"Zzzz"

"ដល់.កហួសក្បាលហើយនេះ!!"Jungkookគ្រវីក្បាលមុននឹងទាញTaeឲ្យមកគេងឲ្យស្រួលបួលចំណែកនាយគ្រាន់តែដាក់ឲ្យរាងតូចគេងបានស្រួលបួលហើយខ្លួនឯងក៏លក់ព្រោះតែអស់កម្លាំងខ្លាំងពេក

   _______________

      មិនយូរប៉ុន្មានព្រឹកថ្ងៃថ្មីក៏ឈានចូលមកដល់រាងក្រាស់ក្រោកឡើងជាមួយទឹកមុខស្លេកងាំងព្រោះតែពេញមួយយប់នេះនាយរត់ចូលបន្ទប់ទឹកច្រើនដងណាស់ចំណែកឯអ្នកបង្កហេតុវិញគឺនៅគេងលក់យ៉ាងស្រួលស្កប់ស្កល់

  ខាងក្រោម....

"យ៉ាងម៉េចហើយកូន បានគ្រាន់ខ្លះឬនៅ?"លោកស្រីJeon

"ម៉ាក់..ធ្វើបបរឲ្យខ្ញុំញ៉ាំតិចម៉ោ!ថ្ងៃនេះទៅធ្វើការមិនបានទេ"Jungkook

"ហីយ៉ា!ចុះកូនTaeមិនទាន់ក្រោកទេហ្ហេស៎កូន?"លោកJeon

"គឺនៅទេលោកប៉ា ប្រហែលបន្តិចទៀតទើបភ្ញាក់"Jungkook

"មិនអីទេៗ អញ្ចឹងចាំម៉ាក់ទៅដាំបបរអោយកូន"រាងចំណាស់ឆ្លើយប្រាប់កូនរួចហើយក៏ដើរចូលទៅកាន់ផ្ទះបាយដើម្បីដាំបបរអោយJungkook

   15នាទីក្រោយមក__

"ឯងទៅហៅកូនTaeឲ្យចុះមកបន្តិចមក នេះប្តីឈឺប្តីអីគិតតែគេងបែបហ្នឹងមិនកើតទេណា"លោកJeonប្រាប់ទៅអ្នកបម្រើស្រីម្នាក់ឲ្យឡើងទៅតាមរាងតូចមកទើបនាងក៏ទៅតាមបញ្ជាពិតមែន

🍑កំពូលភរិយាបង🥀Where stories live. Discover now