Episode1 : ម៉ាក់អើយឈាមហើយ

2.7K 189 5
                                    


@ពិធីមង្គលការ

"កូនកម្លោះបានមកដល់កន្លែងហើយចុះឯណាម្នាក់ទៀតនោះ សូមអញ្ជើញ~~"លោកអាចារ្យពោលឡើងទាំងកំពុងឈរនៅក្បែរកូនកម្លោះJeon Jungkookដែលមានរូបសម្រស់ស្រស់សង្ហារតែបែរជាមកលង់ស្នេហ៍ជាមួយគូដណ្តឹងដែលម៉ាក់នាយបានផ្សំផ្គុំឲ្យតាំងពីក្មេងមក

"អ្នកដន្លងយ៉ាងម៉េចហើយកូនTaeនោះ?"អ្នកស្រីJeonសួរទៅកាន់រាងចំណាស់ដែលជាម៉ាក់Taehyung

"ចាំបន្តិចអ្នកខ្ញុំទៅហៅកូនTaeសិន"ថារួចអ្នកស្រីKimក៏ដើរឡើងទៅខាងលើដើម្បីទៅរកកូនប្រុសដែលកំពុងស្ថិតនៅក្នុងបន្ទប់ផាត់មុខ

   ក្រាក__

"ឯណាពួកនាងៗ រៀបចំឲ្យកូនខ្ញុំរួចរាល់ហើយនៅ?"លោកស្រីKim

"អួយ៎..លោកស្រីគឺថា អ្នក-អ្នកប្រុសគេងមិនទាន់ក្រោកទេពួកយើងគ្នាបីនាក់ដាស់គាត់ស្ទើរតែមួយម៉ោងហើយ គាត់នៅមិនក្រោកដដែល លោកស្រីតិចគាត់មានរឿងអីទេដឹង?"ជាងផាត់មុខនិយាយប្រាប់ទៅស្ត្រីចំណាស់ 

"ហ៊ឹមម Taehyungហា៎ កូនប្រុស!កូនប្រុសក្រោកឡើងកូន"លោកស្រីKimចូលមកដាស់កូនប៉ុន្តែនាយតូចនោះមិនខ្ចីភ្ញាក់ឡើយ 

"មានតែវិធីចុងក្រោយទេទើបមានប្រសិទ្ធភាព!ពួកនាង ទៅយកទឹកមួយធុងឲ្យខ្ញុំ!"លោកស្រីKim

"ចា៎-ចាស៎?លោកស្រីយកមកធ្វើអីដែរចា៎"

"ខ្ញុំអោយយកមកក៏ទៅយកមកទៅ លឿនឡើងហួសម៉ោងហួសវេលារៀបការឥឡូវហើយ"នាងស្តាប់ឮពាក្យលោកស្រីKimហើយក៏ដើរចូលយកកូនធុងដើម្បីបើកទឹកដាក់

"នេះលោកស្រីទឹក"

"ចាត់ការទៅ!"លោកស្រីKim

"លោកស្រី..មិនកើតទេដឹង គ្មានជម្រើសផ្សេងទេហ្ហេស?"ជាងផាត់មុខសួរទៅលោកស្រីKimទើបគាត់គ្រវីក្បាលទើបពួកនាងចាប់ផ្តើមលើកធុងទឹកឡើង

"មួយ..ពីរ បី.." ឆាច់!!!!!!!

"ខឹកៗ ខិសៗ ឯណាៗកូនកម្លោះ? ខ្ញុំទៅរៀបការហើយ"Taehyungងើបឡើងគ្រោសទាំងប្រវេប្រវ៉ារកស្បែកជើងចុះពីលើគ្រែដើម្បីរត់ទៅរកកូនកម្លោះរបស់គេ 

"ឈប់!!ឈប់សិនអ្នកប្រុស ប្តូរសម្លៀកបំពាក់ហើយតុបតែងខ្លួនសិន"ជាងផាត់មុខចាប់ដៃនាយតូចដែលប្រុងរត់ទៅរកទ្វារហើយបើកចេញទៅ

🍑កំពូលភរិយាបង🥀Onde histórias criam vida. Descubra agora