Ep23 : គាត់ចាកចេញហើយ

1.1K 181 9
                                    

   លោកយាយផានៅលួងលោមថេយ៉ុងរហូតទាល់តែគេឈប់យំទើបគាត់ត្រឡប់ទៅវិញ បន្ទាប់ពីលោកយាយដើរចេញទៅផុតជុងហ្គុកក៏ដើរចូលមកក្នុងបន្ទប់ បានឃើញសភាពពិបាកមើលរបស់ថេយ៉ុងធ្វើអោយអារម្មណ៍ព្រួយបារម្ភលេចថ្កោលឡើងតែម្តង។

   "អ្នកប្រុសកើតអី? លោកយាយស្តីអោយមែនទេ?"ជុងហ្គុកប្រញាប់ប្រញាល់ដើរញាប់ជើងទៅអង្គុយក្បែរថេយ៉ុងហើយលើកដៃក្រសោបផ្ទៃមុខតូចនោះពិនិត្យមើលភ្នែកដែលមានសភាពហើមតិចៗថែមទាំងក្រហមទៀតផង គេចេញទៅខាងក្រៅតែមួយសន្ទុះធំសោះថេយ៉ុងក៏យំខ្លាំងដល់ថ្នាក់នេះ តើមានរឿងអីទៅ?

   "អត់...អត់ទេ"ថេយ៉ុងគ្រវីក្បាលតិចៗហើយក៏មិនខុសពីរាល់ដងដែរដែលគេរុលខ្លួនទៅអោបជុងហ្គុកដើម្បីអោយផ្លូវចិត្តមានសភាពធូរស្បើយជាងមុន ទទួលស្គាល់ថានៅក្បែរជុងហ្គុកគេមិនត្រឹមតែទន់ជ្រាយទេថែមទាំងប្រកាន់ចរិតក្មេងត្រូវការការលួងលោមទៀតផង។

   "កុំលាក់បាំងនឹងខ្ញុំណា៎ អ្នកប្រុសដឹងថាខ្ញុំបារម្ភប៉ុណ្ណាទេ?"

   "ខ្ញុំពិតជាមិនអីពិតមែន គ្រាន់តែរំកឹករឿងរំជួលចិត្តប៉ុណ្ណោះ"

   ជុងហ្គុកដកដង្ហើមធំហើយលើកដៃអង្អែលក្បាលថេយ៉ុងថ្នមៗ គេដឹងថាថេយ៉ុងកំពុងកុហកប៉ុន្តែគេពិតជាទាយមិនដឹងពិតមែនថាថេយ៉ុងយំដោយសារអីឬក៏ដោយសារតែព័ត៌មាននោះទៀតហើយ? ថេយ៉ុងមិនទាន់បានពិនិត្យមើលទេឬ?

   "អ្នកប្រុសមើលព័ត៌មានឬនៅ?"

   "នៅទេ"គេព្រលែងដៃពីខ្លួនជុងហ្គុកហើយគ្រវីក្បាលតិចៗ ទើបជុងហ្គុកប្រញាប់ចុចបើកទូរស័ព្ទរបស់គេហើយបើកព័ត៌មានអោយថេយ៉ុងមើលរហូតដល់ម្ចាស់ខ្លួនត្រូវលើកដៃខ្ទប់មាត់ទប់សម្លេងស្រែក នេះជាអីទៅ?

   "ម៉េចក៏ទៅជាបែបនេះ?"ថេយ៉ុងឆក់ទូរស័ព្ទពីជុងហ្គុកយកមកព្យាយាមអានម្តងហើយម្តងទៀត ព័ត៌មាននោះបានបង្ហាញពីអ្នកសរសេរព័ត៌មានអាក្រក់របស់គេយកទៅផ្សព្វផ្សាយនោះបាននាំគ្នាលុបអត្ថបទនោះចោលថែមទាំងចេញមុខសុំទោសគ្រប់គ្នាទៀតផងមិនត្រឹមតែប៉ុណ្ណោះក៏មានអត្ថបទព័ត៌មានជាច្រើនបានលើកនិយាយពីចំណុចស្អាតស្អំរបស់ថេយ៉ុងលុបបំបាត់នៅពាក្យចចាមអារ៉ាមអស់ទាំងនោះខ្ទេចគ្មានសល់។

អ្នកប្រុសសំណព្វ💫Where stories live. Discover now