Ep9 : អង្គុយត្រង់នេះចាំខ្ញុំភ្ញាក់! យល់ទេ?

1.3K 164 3
                                    

   ថេយ៉ុងញុំាបណ្តើរធ្វើមុខក្រម៉ូវបណ្តើរធ្វើអោយជុងហ្គុកលួចសើចក្នុងបំពង់កជាញឹកតែគេនៅតែព្យាយាមធ្វើដូចធម្មតារក្សាទឹកមុខរាបស្មើដូចជាមិនរង្គោះរង្គើចិត្តគិតចង់លួងលោមបន្តិចអីសោះ។

   "ឆ្អែតហើយលោកញុំាខ្លួនឯងម្តងទៅ"ថេយ៉ុងគ្រវីក្បាលប្រកែកញាប់មាត់ពេលជុងហ្គុកបម្រុងដួលបាយបញ្ចុកគេម្តងទៀត។

   "ខ្ញុំមិន..."

   "ត្រូវតែញុំា បើលោកស្លាប់ដោយសារអត់បាយទៅបានអ្នកណានៅមើលថែបញ្ចុកបាយខ្ញុំ? អេ៎! លោក..."ថេយ៉ុងនិយាយមិនទាន់ចប់ផងជុងហ្គុកក៏យកអាហារដែលបម្រុងបញ្ចុកថេយ៉ុងអម្បាញ់មិញមកញុំាយ៉ាងរំភើយមិនខ្ចីទៅយកស្លាបព្រាថ្មីមកប្តូរធ្វើអោយនាយកម្លោះតូចចាប់ផ្តើមក្តៅមុខភាយៗតែម្តង។

   "មានអីឬ?"ជុងហ្គុកទំពារអាហារបណ្តើរងាកមកសួរថេយ៉ុងដែលបានតែបិទភ្នែករម្ងាប់អារម្មណ៍បណ្តើរហាក់ចង់ជម្រះភាពតឹងថប់ក្នុងចិត្តចេញអោយផុត។

   "ម៉េចមិនដូរស្លាបព្រា?"

   "បើញុំាមួយនេះវាយ៉ាងម៉េច?"

   "តែវាដដែលពីខ្ញុំទេ"

   "ខ្ញុំមិនប្រកាន់ទេ"

   "ខ្ញុំមិនមែនមានន័យបែបហ្នឹងទេ ងាប់ហើយ!!"ថេយ៉ុងបានតែរអ៊ូទាំងទើសចិត្តមើលជុងហ្គុកដែលធ្វើមុខដូចមិនដឹងខ្យល់មិនដឹងល្ហើយអីសោះ ជុងហ្គុកក៏ចេះតែបន្តញុំារហូតដល់អស់ហើយទើបរៀបចំគ្រប់យ៉ាងអោយមានរបៀបវិញ មិនភ្លេចយកទឹកដោះគោដែលគេទិញមុននេះមកអោយថេយ៉ុងញុំាផងដែរ។

   "ទឹកដោះគោដែលអ្នកប្រុសចូលចិត្តខ្ញុំបានឈៀងចូលទិញមកអោយអ្នកប្រុសញុំាដែរ"

   "បើគូព្រេងខ្ញុំដឹងសព្វគ្រប់ពីខ្ញុំដូចលោកមិនដឹងថាល្អប៉ុណ្ណាទេ"ថេយ៉ុងរអ៊ូហើយក៏ងើបបង្ហើបក្បាលបឺតទឹកដោះគោដែលជុងហ្គុកបញ្ចុកយឺតៗ ខណៈពេលក្រសែភ្នែកងាកទៅប្រទាក់ជាមួយកែវភ្នែកមុតស្រួចពណ៌ទឹកសមុទ្រដែលមានលក្ខណៈខុសប្លែកពីគេនោះប្រអប់ដៃតូចក៏រំកិលទៅអង្អែលប៉ះលើត្របកភ្នែកជុងហ្គុកថ្នមៗយ៉ាងភ្លេចខ្លួនដែលធ្វើអោយជុងហ្គុកបិទភ្នែកបណ្តោយតាមឫកពារប្លែកៗរបស់ថេយ៉ុង។

អ្នកប្រុសសំណព្វ💫Where stories live. Discover now