Ep19 : លោកស្រីការខ្លួនឯងទៅ

1K 160 4
                                    

   #ពេលល្ងាច

   មិនខុសពីសព្វដងថ្ងៃនេះជុងហ្គុកពាក់អៀមការពារប្រឡាក់តាំងចិត្តធ្វើម្ហូបដែលថេយ៉ុងចូលចិត្ត វាអាចជាកិច្ចការតូចតាចកំបុិកកំប៉ុកប៉ុន្តែបើធ្វើសម្រាប់ថេយ៉ុងវាសុទ្ធតែសំខាន់ទាំងអស់ហ្នឹង។ ពេលកំពុងរៀបចំអាហារដាក់ថាសយកទៅបន្ទប់ថេយ៉ុងគេក៏ជ្រួញចិញ្ចើមបន្តិចព្រោះសុខៗស្រាប់តែអ្នកស្រីលីបង្ហាញខ្លួនឡើងមកបន្ទាប់ពីមិនខ្ចីខ្វាយខ្វល់ពីថេយ៉ុងរាប់ខែថ្ងៃ គេសម្របខ្លួនធ្វើទឹកមុខធម្មតាហើយប្រញាប់ទុកអាហារចោលមួយឡែកដើរទៅរាក់ទាក់គាត់។

    "អ្នកស្រីអញ្ជើញមកមានកិច្ចការអ្វីដែរ?"ជុងហ្គុកដើរទៅអោនគំនាប់រាក់ទាក់ដោយមិនទាន់បានដោះអៀមការពារប្រឡាក់ចេញនៅឡើយ។

   "មកមើលកូនយើងចាំបាច់ជម្រាបកញ្ជះដូចឯងដែរមែនទេ?"អ្នកស្រីលីសម្លឹងមើលជុងហ្គុកពីចុងសក់ដល់ចុងជើងសម្លក់ដោយឫកពាជិនឆ្អន់ខ្ពើមរអើម ពាក្យបន្ទាបបន្ថោករបស់គាត់មិនបានធ្វើអោយមនុស្សនឹងធឹងដូចជាជុងហ្គុកផ្លាស់ប្តូរទឹកមុខទេតែគេបែរជាញញឹមហើយងក់ក្បាលទទួលជាការដឹងលឺជំនួសទៅវិញ។

   "សូមអញ្ជើញមកតាមខ្ញុំ ពេលនេះអ្នកប្រុសកំពុងតែអានសៀវភៅនៅក្នុងបន្ទប់"គេមិនបានខ្វល់ពីក្រសែភ្នែកខ្ពើមរអើមរបស់អ្នកស្រីលីឡើយតែផ្ទុយទៅវិញគេនៅតែប្រើសម្តីគួរសមហើយដើរនាំមុខគាត់ទៅបន្ទប់ព្រោះដឹងស្រាប់ហើយថេយ៉ុងមិនត្រូវគ្នាជាមួយម៉ាក់គេទេដូច្នេះម៉េចនឹងអាចបណ្តោយអោយពីរនាក់ម្តាយកូននេះនិយាយគ្នាតែពីរនាក់បានទៅ?

   គ្រាន់តែបើទ្វារចូលមកដល់ភ្លាមអ្នកស្រីលីដើរអោបដៃមើលជុំវិញបន្ទប់ឃើញថាជុងហ្គុកពិតជាថែទាំនិងរៀបចំបានល្អទៅតាមចំណូលចិត្តរបស់ថេយ៉ុងពិតមែន គាត់មិនយល់សោះហេតុអីប្រុសម្នាក់នេះមើលថែកូនប្រុសគាត់បានរាប់ខែទាំងដែលមួយថ្ងៃក៏គាត់ទ្រាំជាមួយគេមិនបានផង។ ថេយ៉ុងពេលងើបមុខមកឃើញអ្នកស្រីលីភ្លាមទឹកមុខដ៏ស្រស់បស់មុននេះក៏ប្រែជាក្រញ៉ូវភ្លាម គេយកស្នៀតសៀវភៅមកសៀតហើយដាក់ទុកនៅម្ខាងមុននឹងងើយសម្លឹងមើលអ្នកស្រីលីហាក់គ្មានភាពជាម្តាយកូនទាល់តែសោះ។

អ្នកប្រុសសំណព្វ💫Where stories live. Discover now