Ep20 : កុំភ្លេចយូរពេកអី

999 161 7
                                    

   ថ្ងៃនេះជាព្រឹកថ្ងៃថ្មីដែលថេយ៉ុងអាចចាប់ផ្តើមរៀនដើរបាន ពេលព្រឹកព្រលឹមជុងហ្គុកចុះទៅធ្វើអាហារអោយគេដូចតែរាល់ដងអញ្ចឹង។ ថេយ៉ុងអង្គុយលេងទូរស័ព្ទនៅលើគ្រែរង់ចាំជុងហ្គុកត្រឡប់មកវិញប៉ុន្តែយល់ថាថ្ងៃនេះមានអារម្មណ៍ប្លែកៗម៉េចមិនដឹង អូសចុះអូសឡើងគេក៏បានឃើញព័ត៌មានមួយដែលដូចជាទើបតែផ្សព្វផ្សាយមុននេះទេ។

   ព័ត៌មានប្លែកមិនធ្លាប់មាន! តារាសម្តែងប្រុសលោកគីម ថេយ៉ុងដែលកំពុងតែសម្រាកព្យាបាលបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ពេលនេះអ្នកប្រមាញ់រូបថតបានបង្ហាញរូបថតទំនាក់ទំនងនៃលោកគីមនិងមនុស្សប្រុសម្នាក់ដែលប្រហែលជាគូស្នេហ៍លួចលាក់របស់គេហើយ។

   "ឆ្កួតហើយ!"

   ប្រាវ! ថេយ៉ុងគប់ទូរស័ព្ទផ្ទប់និងជញ្ជាំងបែកខ្ទេចគ្មានសល់សភាពដើមមុននឹងស្រែកឡើងទាំងខឹងសម្បារផ្ទៃមុខប្រែជាក្តៅងំដោយសារព័ត៌មានឆ្កួតៗនៅថ្ងៃនេះ ជាព័ត៌មានដែលអ្នកសារព័ត៌មានលួចថតរូបភាពពួកគេនៅក្នុងបន្ទប់ដោយជុងហ្គុកអង្គុយជាយគ្រែបញ្ចុកបាយគេហើយចំណែកគេក៏អានសៀវភៅដូចរាល់ដង តែអ្នកសារព័ត៌មានឆ្កួតឡប់នោះបែរជាបន្ថែមបន្ថយបំភ្លើសលើសពីការពិតថាពួកគេនៅផ្ទះជាមួយគ្នាហើយស្រលាញ់គ្នាទៀតផង នេះជាហេតុផលដែលថេយ៉ុងខឹងខ្លាំងយ៉ាងនេះ។

   "មានរឿងអីអ្នកប្រុស?"ជុងហ្គុកដែលទើបតែលើកថាសអាហារចូលមកនោះប្រញាប់យកអាហារទៅដាក់នៅលើតុហើយដើរទៅរើសទូរស័ព្ទដែលធ្លាប់បែកកញ្ចក់ខ្ទេចនោះទើបជ្រួញចិញ្ចើមបន្តិចមុននឹងងាកមកមើលថេយ៉ុងទាំងដកដង្ហើមធំ។

   "ពួកនេះពិតជាគ្មានការងារធ្វើពិតមែន"ជុងហ្គុកក្រោកឈរបម្រុងចេញទៅខាងក្រៅតែត្រូវសម្តីរបស់ថេយ៉ុងឃាត់ជាប់។

   "ចាំខ្ញុំចេញមុខដោះស្រាយដោយខ្លួនឯង"

   "អ្នកប្រុសមិនអាចទៅណាផ្តេសផ្តាស់បានទាំងជើងនៅមិនទាន់ជាបែបនេះទេ"

   "លោកចង់អោយវាលក់ឈ្មោះខ្ញុំបែបហ្នឹងហ្អេស៎?"ថេយ៉ុងចាប់ផ្តើមគំហកទាំងភ្នែកឡើងក្រហមហើយមិនយូរប៉ុន្មានទឹកភ្នែកដែលព្យាយាមទប់ក៏ស្រក់ចុះមករហាម ខណៈពេលដែលជើងគេបាក់ខានធ្វើការរាប់ខែក៏យល់ថាយ៉ាប់ណាស់ទៅហើយចុះទម្រាំតែមានព័ត៌មាននេះទៀតតើគេមានផ្លូវឯណាដើរទៅ? កំឡុងពេលដែលម៉ាក់គេចាំតែដៀលគេថាជាមនុស្សគ្មានបានការប៉ុណ្ណោះ សាងកេរ្តិ៍ឈ្មោះទម្រាំបានប៉ុណ្ណេះវាវេទនាខ្លាំងណាស់គេមិនអាចអោយគ្រប់យ៉ាងរលាយទេ។

អ្នកប្រុសសំណព្វ💫Where stories live. Discover now