គ្រងស្នេហ៍សាតាន​[ភាគ៥]

586 63 15
                                    

_ណាមជូន​

​      នាយកម្លោះដេីរចូលក្នុងផ្ទះវិញជាមួយនឹងស្នាមញញឹម​ ធ្វេីដូចជាទេីបតែសប្បាយចិត្តមកពីណាយ៉ាងអញ្ចឹង​ រហូតធ្វេីអោយម៉ែដោះដែល កំពុងតែឈរបញ្ជាការងារក្មេងក្នុងផ្ទះ​នោះ​ មេីលទៅគេទាំងចម្លែកចិត្ត​ ចង់ដឹងណាស់ថាគេទេីបមកពីធ្វេីអ្វីមក​ បានជាដេីរមកជាមួយនឹងស្នាមញញឹមបែបនេះ​ ។

«អ៊ុំថ្ងៃនេះលោកម្ចាស់កេីតអីទៅ​ មេីលទៅញញឹមញញែមម្នាក់ឯងចម្លែកណាស់»ដោយឃេីញថាម្ចាស់របស់ខ្លួនប្លែក​ នាងក៏ឆ្ងល់មិនខុសពីម៉ែដោះដែល​ ទេីបងាកទៅសួរម៉ែដោះដែល​កំពុងតាមមេីលម្ចាស់ដេីរឡេីងទៅខាងលេីផ្ទះនោះ។

«កុំចេះនិយាយរឿងរបស់​លោកម្ចាស់​ ធ្វេីតែការងាររបស់ឯងទៅ​ នាងមីន»ម៉ែដោះ​ ងាកទៅស្ដីអោយនាងបន្តិច​ ព្រោះតែនាងហ៊ាននិយាយរឿងរបស់លោកម្ចាស់នៅពៅក្រោយខ្នងរបស់គាត់បែបនេះ​ បេីសិនជានាយដឹងបានវេចខោអាវចេញមិនខានទេ។

«សួរបន្តិចមិនបានអ៊ុំ»នាងម្នាក់ទៀតកំពុងតែជូតសរស និយាយខ្សឹបៗម្នាក់ឯងខឹងដែលម៉ែដោះស្ដីបន្ទោសគ្រាប់តែសួរនាំសោះ​ តែវាធ្វេីអោយ​ម៉ែដោះលឺ​ ហេីយគាតក៏ងាកមករកពួកនាងទាំងមុខកាច​ ។

«បេីមិនចង់នៅទីនេះទៀត​ ពួកនាងប្រឹង​និយាយទៅ​ ប្រយ័ត្នតែថ្ងៃមួយ​លោកម្ចាស់ចាប់បាននោះហេីយមកមានរឿង​ កុំមករកយេីង»ម៉ែដោះ​ និយាយហេីយក៏ដេីរចូលទៅក្នុងបាយបាត់​ ដោយទុកអោយពួកនាងនាំគ្នាធ្វេីការទាំងមុខក្រម៉ូវ​ ព្រោះតែត្រូវស្ដីបន្ទោសហេីយ​ ថែមទាំងគម្រាមពួកនាងទៀត។


​      ម៉ែដោះ​ ចូលក្នុងផ្ទះបាយ​ មេីលការខុសត្រូវរបស់ចុងភៅដែលកំពុងតែនាំគ្នាញាប់ដៃញាប់ជេីង​ ធ្វេីអាហារពេលថ្ងៃត្រង់អោយហេីយ​ មុនម៉ោងកំណត់​ ព្រោះខ្លាចថាបេីមិនអញ្ចឹងអាច​នឹងមានបញ្ហាមិនខានទេ​ ណាមជូន​ មិនមែនជាមនុស្សអត់ធ្មត់នោះទេ​ ។

«ប្រញាប់បន្តិចទៅចុងភៅ​ នេះវាជិតដល់ម៉ោងហេីយ​ ខ្ញុំទៅប្រាប់លោកម្ចាស់សិនណា»ម៉ែដោះ​ ញញឹមដាក់ចុងភៅបន្តិច​ ហេីយក៏ប្រញាប់ឡេីងទៅខាងលេីដេីម្បីទៅរក​ ណាមជូន​ ប្រាប់គេពីអាហារដែលនឹងធ្វេីសម្រាប់ថ្ងៃនេះ។

You've reached the end of published parts.

⏰ Last updated: Feb 01, 2022 ⏰

Add this story to your Library to get notified about new parts!

✨គ្រងស្នេហ៍សាតាន💙Where stories live. Discover now