គ្រងស្នេហ៍សាតាន[ភាគ១]

1.3K 92 21
                                    


ភាគ១

      ភូមិគ្រឹះដ៏ស្គឹមស្គៃមួយ ដែលនៅដាច់ដោយឡែកពីគេ​ នៅក្នុងខេត្ត Gangnam នឹងមានផ្ទៃដីយ៉ាងធំ​ បេីរាប់ជាផ្ទៃហិតា​ មិន​ដឹងថាប៉ុន្មានហិតាទេ​ ព្រោះថាវាធំស្ទេីតែស្មេីភូមិមួយទៅហេីយ​ បើយេីងមេីលពីខាងក្រៅប្រាកដណាស់ថាអ្នកនឹងគិតថា​ អ្នកដែលរស់នៅទីនោះ​ ​មិនថាអ្នកបម្រេីឬម្ចាស់ទេ​ ប្រហែល​ ជាមានក្ដីសុខណាស់ហេីយ​ ដែលមានផ្ទះធំទ្រនំខ្ពស់បែប​នេះរស់នៅ​ តែយេីងក្រឡេកមកមេីលនៅក្នុងភូមិគ្រឹះដែលធំនោះវិញ​ ពេលនេះក៏មានក្មេងប្រុសវ័យជុទង់ម្នាក់កំពុងអង្គុយអោបជង្គង់យំនៅក្រោមដេីមឈេីធំមួយនៅក្នុងសួនខាងក្រោយផ្ទះ​ វាជាទម្លាប់ទៅហេីយដែល​ក្មេងម្នាក់នោះតែងតែមកពួនសង្ងំយំនៅទីនោះ​ ។

«ហឹកៗ»សំឡេងយំបន្លឺឡេីង​ ធ្វេីអោយអ្នកដែលកំពុងដេីរមករកនោះស្ដាប់ហេីយអត់អាណិតមិនបាន។

«ជីន​ ហា៎​ ឈប់យំទៅណាក្មួយ»អ៊ុំស្រីដែលជាម៉ែដោះប្រចាំភូមិគ្រឹះ​ ដាក់ខ្លួនអង្គុយចុះក្បែរអ្នកដែលអង្គុយយំនោះ​ នឹងលេីកដៃជ្រីជ្រួញអង្អែលសក់គេថ្នមៗដោយក្ដីអាណិត​ ។

«ហឹកៗ​ អ៊ុំហេតុអីអ្នកប្រុស​ ណាមជូន​ ធ្វេីបែប​នេះដាក់ខ្ញុំ »ជី​ន​ ងាកមកតបនឹងអ៊ុំស្រីម៉ែដោះ​ ទាំងទឹកភ្នែករហាមហូរដាបថ្ពាល់ក្រពុំ​ កាលពីព្រឹកមិញគេគ្រាន់តែរៀបចំអាហាយឺតតែបន្តិចសោះក៏ត្រូវនាយដែលជាម្ចាស់ផ្ទះ​ ស្រែកគំហកនឹងបោកបោះគ្រប់យ៉ាងចោលព្រមទាំងស្រែកស្ដីបន្ទោសគេសព្វគ្រប់ទៀតផង​ ប៉ុណ្នឹងនៅអស់ចិត្តនាយទាញអាហារជះលេីគេធ្វេីមេីលគេមិនមែនជាមនុស្ស។

«កុំខឹងអី​ ទម្លាក់អ្នកប្រុសគាត់មិនចូលចិត្តអោយអ្នកណាធ្វេីអីយឺតយ៉ាវចឹងឯង​ »ម៉ែដោះ​ និយាយលួងលោមទោះដឹងថានេះមិនមែនជាចារឹករបស់អ្នកប្រុសទេ​ តែគាត់ក៏លួងលោមអោយគេកុំអោយខឹងនឹងម្ចាស់របស់ខ្លួន​ ក៏ដឹងថាមូលហេតុដែលអ្នកប្រុសស្អប់ក្មេងម្នាក់នេះ​ ព្រោះតែគេស្អប់ដែលក្មេងម្នាក់មានមុខដូច​នឹងអតីតប្រពន្ធគេដែលស្លាប់បាត់​ ចាំបានថាកាលពីក្មេង ណាមជូន​ ចូលចិត្តគេណាស់​ តែក្រោយពី ជីន​ ធំពេញវ័យដល់17ឆ្នាំបែបជា គេប្រែជា
ស្អប់ក្មេងម្នាក់នេះគ្មានមូលហេតុ​ មិនថាក្មេងម្នាក់នេះធ្វេីអ្វីទេ​ គេតែងតែទេីសទាស់​ មិនត្រូវចិត្ត​ នឹង​ ស្ដីបន្ទោសក្មេងម្នាក់នេះថែមទាំងវៃធ្វេីបាប​ទៀតផង។

✨គ្រងស្នេហ៍សាតាន💙Where stories live. Discover now