គ្រងស្នេហ៍សាតាន​[ភាគ៤]

590 55 10
                                    

@ថ្ងៃថ្មី

@មន្ទីរពេទ្យ​

​      ក្រោយពីគេងពេទ្យអស់រយៈពេលមួយ
អាទិត្យ​ ពេលនេះ​ ជីន​ ក៏អាចចេញពីមន្ទីពេទ្យហេីយ​ ព្រោះសុខភាពរបស់គេលែងអីហេីយ​ គ្រាន់តែមិនទាន់រឹងមាំមិនអាចធ្វេីការងារហួសកម្លាំងនោះទេ​ ម្យាងទៀតមិនអាចមិនទាន់
អនុញ្ញាត្តិអោយគេ​ លេីកអ្វីធ្ងន់ៗនោះទេ​ព្រោះខ្លាំងធ្វេីអោយជំងឺវាឡប់មកវិញ។

«ជីន​ បន្តិចទៀតរៀបចំខ្លួនទៅក្មួយ​ ពួកយេីង​នឹងចេញពីមន្ទីពេទ្យហេីយណា»ម៉ែដោះ​ និយាយទៅកាន់​ក្មេងដែលតូចដែលកំពុងតែញាំបបរ​ គាត់បានសួរពេទ្យពីអាការៈជំងឺរបស់​ ជីន​ ហេីយ​ ពេទ្យ​អោយទៅផ្ទះបាយ​ ដោយលេបថ្នាំតាមដែលពេទ្យប្រាប់។

«ពិតមែនហេស៎»ក្មេងតូចបេីកភ្នែកធំៗ​ ក្រោយលឺថាអាចចេញពីមន្ទីពេទ្យបាន​ ព្រោះគេមិនចង់នៅពេទ្យនោះទេ​ គេពិតជាខ្លាចចិត្តរបស់​ ណាមជូន​ ណាស់​ ព្រោះខ្លួនត្រូវមកឈឺនឹងដេកពេទ្យយូដល់ថ្នាក់នេះ​ មិនដឹងថាទៅវិញជួបអ្វីខ្លះទេ​ តែក៏ល្អជាងនៅទីនេះដែល។

«មែនហេីយ​ សប្បាយចិត្តទេក្មួយ»ម៉ែដោះ​ ញញឹមនឹងលេីកដៃជ្រីវជ្រួញអង្អែលក្បាលក្មេងតូចថ្នមៗ​ គាត់ស្រលាញ់អាណិតចំពោះក្មេងម្នាក់​នេះណាស់​ ចាត់ទុកដូចជាក្មួយបង្កេីតយ៉ាងអញ្ចឹង​ ព្រោះតែគេមិនមានអ្នកណា​ ទេីបគាត់មិនដាច់ចិត្តឈរមេីលគេក្នុងសភាពបែបនោះ។

«សប្បាយចិត្តណាស់​ អ៊ុំ​»ជីន​ ញញឹម
តបទៅគាត់វិញ​ គេច្បាស់ជាសប្បាយចិត្តហេីយ​ដែលបានទៅផ្ទះវិញនោះ​ ព្រោះនៅទីនោះទោះត្រូវ​ ណាមជូន​ ធ្វេីបាបក៏គ្រាន់ជាងនៅទីនេះដែល​ ហេីយណាមួយនៅទីនេះត្រូវអោយ​ម៉ែដោះមកពិបាកជាមួយទៀត។

«បេីអញ្ចឹងញាំហេីយរៀបចំខ្លួនទៅណា​ បន្តិចទៀតអ៊ុំមកទទួលណា»ម៉ែដោះ​ ប្រាប់ទៅគេ​អោយរៀបចំខ្លួនអោយរួចរាល់​ ព្រោះថាគាត់ត្រូវទៅបង់លុយនឹងទៅបេីកថ្នាំមួយភ្លេត​ ។

«បាទអ៊ុំ»អាល្អិត​ងក់ក្បាល​ មុននឹងប្រឹងដួសបបរដាក់មាត់អោយអស់​ ហេីយក៏ប្រញាប់ទាញយកសម្លៀកបំពាក់ដែល​ម៉ែដោះ​យកមកអោយ​ រត់ទៅបន្ទប់ទឹកដេីម្បីរៀបចំខ្លួន​ នឹងអាលបានត្រឡប់ទៅកន្លែងដែលគេនៅវិញ​ ។



✨គ្រងស្នេហ៍សាតាន💙Where stories live. Discover now