[ ពេលល្ងាច ]អស់ពេលជិតមួយថ្ងៃហើយ ជុងហ្គុកមិនទាន់ឃើញមកផ្ទះវិញទេ ។
ថេយ៍រៀបចំស្លៀកពាក់ហើយរួចរាល់ នៅអង្គុយចាំលោកអ៊ុំនិងអ្នកជាជីដូនហើយក៏ឆ្លៀតខ្វល់ពីនាយនៅសាឡុងបន្ទប់ទទួលភ្ញៀវផងដែរ ។
[ ទឺង : សម្លេងសារ ]
ជុងហ្គុកមិនបានដឹងទេថានរណាផ្ញើរសារមក ព្រោះតែជិតពេញមួយថ្ងៃនេះ គេរវល់នៅតែក្នុងក្រុមហ៊ុនប៉ុណ្នោះ ទើបត្រូវបិទសម្លេងទូរស័ព្ទទុកវាក្នុងថតតុ ។ ថេយ៍ចាប់ផ្ដើមអង្គុយអន្ទះអន្ទែង ព្រោះតែបន្តិចទៀតគេ និងមនុស្សចំណាស់ទាំងពីរត្រូវទៅជួបគ្រួសារលោកជេននិយាយគ្នារឿងនោះម្ដងទៀត ។
« តោះ ថេយ៍ » ថេយ៍ក៏ងើបចេញពីសាឡុងដើរតាមក្រោយរាងចំណាស់ទាំងពីរដល់ក្នុងឡាន រួចឡានក៏បើកចេញទៅ ។
ប្រហែលជាងដប់នាទីក្រោយមកការងារជុងហ្គុកក៏បានបញ្ចប់ ទើបគេក៏រហ័សយកទូរស័ព្ទចេញពីក្នុងថតតុមកមើល ក៏ឃើញថាមួយប្រអប់សាររបស់ថេយ៍លោកមក ។ វាជាសាររបស់ថេយ៉ុងផ្ញើរមក សួរគេថានៅទីណា មិចមិនមកផ្ទះ ល្ងាចនេះត្រូវទៅជួបគ្រួសារលោកជេននិយាយគ្នារឿងនោះ មិនត្រឹមតែប៉ុណ្នោះ ថេយ៍ក៏បានផ្ញើរទីតាំងកន្លែងណាត់ជួបនោះអោយគេថែមទៀតផង ។
ជុងហ្គុកក្រោយទទួលដឹងឮតាមសារនេះហើយ គេក៏ប្រញាប់ប្រញាលចេញពីក្រុមហ៊ុនភ្លាម បើកឡានទៅតាមទីតាំងនោះយ៉ាងលឿន ព្រោះតែគេមិនបានដឹងថា រាងចំណាស់ទាំងពីរនិយាយរឿងអ្វីនោះទេ តែបើតាមគេស្មានគាត់កំពុងតែនិយាយស្រុះស្រួលលើកថេយ៉ុងអោយដេវីតមិនខាន ។ នាយបើកបណ្ដើរគិតបណ្ដើរ ក្រែងដឹងហើយ ឮហើយ ឃើញហើយ ថាពួកគេទាំងពីរនាក់បានធ្វើរឿងអ្វីខ្លះ តែម្ដេចក៏គាត់នៅជម្រុញថេយ៉ុងអោយអាម្នាក់នោះទៀត ??! ។
មកដល់ឃើញថាថេយ៉ុងកំពុងតែដើរយឺតៗតាមក្រោយរាងចំណាស់ទាំងពីរល្មម ទើបជុងហ្គុកក៏ប្រញាប់រត់ទៅរក ។ ថេយ៍កាលដែលឃើញឡានជុងហ្គុកមកបែបនេះក្នុងចិត្តត្រេកអរ ខំឈរចាំគេញញឹមស្ទើរតែជាប់មាត់អស់ទៅហើយ ។ ជុងហ្គុកដែលរត់មកដល់ ក៏រហ័សកាន់ដៃថេយ៉ុងជាប់ហាក់កំពុងតែបង្ហាញគ្រួសារត្រកូលជេន ជាពិសេសគឺដេវីតនោះ អោយបានដឹងថាពួកគេទាំងពីរនាក់មិនមែនត្រឹមតែជាបងប្អូននឹងគ្នានោះទេ ។ ថេយ៍អោនសម្លឹងទៅមើលដៃត្រជាក់ដែលហ៊ានលូកមកកាន់ដៃខ្លួនបន្តិច សឹមងើយមកវិញ តែក៏ព្រមងាកបន្តតាមក្រសែភ្នែករបស់ជុងហ្គុក ទើបដឹងថាគេកំពុងសម្លឹងទៅមើលដេវីតដែលកំពុងតែឈរមកមើលពួកគេទាំងពីរនាក់ដូចគ្នា ។
YOU ARE READING
សំណងស្នេហ៍ ( ចប់ )
Romance_ត្រឹមជាកូនក្មេងមិនដឹងអី ចូលចិត្តលេងសើច តែត្រូវធ្លាក់ក្នុងគុំនុំសងសឹក ការស្អប់ខ្ពើម ក្នុងក្រសែភ្នែកគេទៅវិញ _ស្រឡាញ់ប្រែជាស្អប់ «ថេយ៍ថេយ៍អោយគុកគីណា..» _ការវិលត្រឡប់មកវិញរបស់គេ ធ្វើអោយអតីតកាលដែលកប់ជ្រៅក្នុងចិត្តផ្ទុះឡើងម្តងទៀត #ហេតុអីទុកគេចោល #ដរាប...