P4: គេត្រូវតែចាកចេញទើបបាន

6.3K 465 4
                                    


« អ្ហា..... ហុឹក!!ជួយ ! ថេយ៍ ថេយ៍ ហុឹក!ផង »នាយល្អិតខំស្រវេវ៉ាយកដៃទៅវាយទឹកខ្វៃៗ ប្រឹងស្រែកហៅជំនួយ ! ទឹកដែលនៅក្នុងអាងប្រែជាមានរលកដោយសារតែកម្លាំងដៃក្មេងម្នាក់នេះ ! នាយកម្លោះតូច បើកភ្នែកធំៗក្រោយឃើញថេយ៉ុងធ្លាក់ទឹក រួចនាយកម្លោះតូចគុកគីក៏រត់ចេញពីកន្លែងនោះទៅ

« ហុឹកហុឹក ! ជួយ!ថេយ៍ ផង ខិខិ! » នាយតូចស្រែកផង ឈ្លក់ទឹក ផង ខំប្រឹងដកដង្ហើមទាំងត្រដរខ្យល់ កម្លាំងទរធាក់បានទាយកាយគេមកដល់កណ្ដាលអាងទឹក។ គេក្មេងយ៉ាងនេះមិចនឹងចេះហែលទឹកនោះ បន្តិចក្រោយមកលោក ចន និងម្ដាយគាត់ ក៏បានមកដល់ ពួកគាត់ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ក្រោយឃើញនាយតូចធ្លាក់ទឹក

  ~~ប្រូង~~

លោកចន ក៏លោតចូលទៅក្នុងអាងទឹកដើម្បីជួយសង្រ្គោះនាយតូចដែលរៀបនឹងលិបចុះទៅក្នុងអាងទឹកទៅហើយ ។

« ខិកខិក.!! »សម្លេងឈ្លក់របស់នាយល្អិតបានបន្លើឡើង ក្រោយពេលដែលលោក ចនបីគេចេញពីក្នុងទឹកមកដល់លើគោក ។ បន្តិចក្រោយមកគាត់ក៏បីនាយតូចទៅខាងក្នុង ចៀសវាងត្រូវខ្យល់រងារ អាចផ្ដេសសាយបាន

« ថេយ៍ ចៅយាយ » គាត់ពោលទាំងបារម្ភ ពេលឃើញទឹកមុខស្លេកស្លាំងរបស់នាយតូច លោកចនមើលទៅនាយកម្លោះតូចជុងហ្គុកបន្តិច ទាំងដកដង្ហើមធំ រួចងាកទៅរកនាយតូចទើបពោលឡើង

« ថេយ៍អស់អីហើយ » គាត់បន្ទន់ជង្គង់បន្តិចមុន នឹងតបទៅគេ លួងនាយតូចកុំអោយភ័យ មុននឹងលាដៃទៅអោបគេ

« ហុឹកហុឹក ! » នាយតូចក្នុងសភាពសើមទាំងអាវ ទាំងខ្លួន ភ្នែកប្រែជាក្រហមដោយសារតែទឹកចូល ស៊កដៃទៅអោបលោក ចន វិញពេញៗដៃ

« កូនទៅផ្លាស់ខោរអាវសិនទៅ ចាំម៉ាក់មើលថេយ៍អោយ »

« បាទ៎ម៉ាក់ » គាត់តបទៅកាន់អ្នកជាម្ដាយ មុននឹងងាកមកមើលនាយតូចថេយ៉ុងវិញ រួចស៊កដៃជូតទឹកភ្នែកចេញពីថ្ពាល់ថេយ៉ុងបន្តិច មុននឹងគាត់ងើបដើរ សម្ដៅទៅបន្ទប់

« មោះ !!ថេយ៍ថេយ៍ ចៅលោកយាយ យាយនាំចៅទៅបន្ទប់ផ្លាស់អាវចេញណា »

« ហុឹកហុឹក!!បាទ !» គាត់ក៏លើកនាយតូចមកពរនៅនឹងដៃ ទើបឡើងទៅជាន់ខាងលើ ចំណែកឯនាយកម្លោះគុកគីវិញ បានត្រឹមតែកើតទុក្ខ ព្រោះគេបានបង្កររឿងទៀតហើយ !ពេលនេះអ្នកណាក៏មិនខ្វល់ពីគេដែរ សូម្បីតែប៉ា លោកយាយ និង នាយតូច ម្នាក់ៗប្រហែលសុទ្ធតែគិតថាគេជាក្មេងមិនល្អធ្វើបាបប្អូន ទាំងដែលគេមិនបានតាំងចិត្តអោយមានរឿងនោះកើតឡើង

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now