ភាគទី ៩ : នឿយហត់ខ្លាំងណាស់មែនទេ?

Începe de la început
                                    

"អ៎! ខ្ញុំយល់ហើយ! និយាយថាតិចទៀតបង ស៊ុកជីន នឹងបង សូតា មកជូនដំណើរពួកយើងមែនទេ? លោកចង់ឲ្យខ្ញុំញញឹមដើម្បីកុំឲ្យគេគិតថាលោកធ្វើបាបខ្ញុំត្រូវអត់?"។ នាងក្រមុំក៏និយាយបែបនេះមកកាន់ ណាមជូន ហើយគេក៏ក្រវីក្បាលព្រោះនេះមិនមែនជាបំណងគេទេ។

"បងមិនបានគិតបែបនឹងទេ រីណា!"។ ណាមជូន ក៏ប្រកែកតែ រីស្សាណា ក៏ពេបមាត់។

"កុំមកប្រកែក! មនុស្សស្រលាញ់មុខមាត់ កិត្តិយស បែបនេះខ្ញុំយល់បានច្បាស់ហើយ! កុំភ័យ! ខ្ញុំមិនទៅបំបាក់មុខលោកនៅកន្លែងសាធារណៈទេ!"។ រីស្សាណា ក៏តបបែបនេះហើយក៏បែរមុខចេញមិនសម្លឹងមើលគេធ្វើឲ្យ ណាមជូន កាន់តែទាស់ទាល់ចិត្តពេលដែលនាងមិនធ្លាប់បានគិតអ្វីល្អខ្លះសូម្បី 1% មកលើគេ។

ព្រលានយន្តហោះទីក្រុង ឡុងដ៍ ....

"ណាមជូន រីស្សាណា !"។ មកដល់ព្រលានយន្តដ៏ធំទូលាយនេះមានបុរសស្រ្តីជាគូស្នេហ៍ដល់ស្រស់ស្អាតឈរក្រវីដៃដាក់កម្លោះក្រមុំទាំងពីរនាក់ក៏ប្រញាប់ដើរទៅរកតែម្តង។

"ពួកបងមកមុនពួកខ្ញុំជាអ្នកទៅក្រៅប្រទេសទៅទៀតនៀក!"។ ណាមជូន ក៏ពោលហើយ ស៊ុកជីន នឹង សូតា ក៏សើច។

"ខ្លាចយឺតនឹងអី! យ៉ាងណាក៏មកមុនក្រែងបាននិយាយគ្នាខ្លះ! ទៅឆ្ងាយចឹងមើលថែគ្នាឲ្យល្អណា៎! រីស្សាណា ក៏ចឹងដែរណា៎! ធ្វើចិត្តឲ្យរីករាយចុះណា៎! ម៉ាក់អូននៅទីនេះគឺមានពួកបងជួយទៅមើលគាត់ហើយណា៎! មិនអីទេ!"។ សូតា ក៏ចូលមកកាន់ដៃ រីស្សាណា ហើយនាងក៏ញញឹម។

"អរគុណបង សូតា ខ្លាំងណាស់ហើយ! ហើយក៏សុំទោសពួកបងដែរ! នេះមិនបាននៅចូលរួមមង្គលការបស់ពួកបង! ពិតជាស្តាយណាស់!"។ រីស្សាណា ក៏តបហើយ ស៊ុកជីន ក៏ញញឹមមុននឹងលើកសៃមកឪបស្មាអនាគតភរិយាវិញ។

"នៅសល់ 20 នាទីទៀតជើងហោះហើរទៅ អីុតាលី នឹងចេញដំណើរហើយ! សូមអ្នកដំណើររដែលជិះជើងហោះហើរទៅ អីុតាលី រៀបចំត្រៀមលិខិតមកត្រួតពិនិត្យចា៎!"។ សម្លេងបុគ្គលិកប្រកាសហើយនាយកម្លោះក៏រុះរាន់ទាញលិខិតហើយនាងក្រមុំក៏ដូចគ្នាមុននឹងញញឹមដាក់សកវាមីភរោយាយដែលត្រៀមរៀបការឆាប់ៗនេះ។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Unde poveștirile trăiesc. Descoperă acum