ភាគ៦ : អ្នកណាឲ្យឯងធ្វើ?

Start from the beginning
                                        

" ឯងធ្វើបែបនេះមិនល្អទេ ថ្ងៃក្រោយឈប់ធ្វើបែបនេះទៀត " រាងក្រាស់ និយាយប្រាប់ជីមីន ដោយមុខក្រញូវ មានអារម្មណ៍មិនល្អសោះក្រោយឃើញបែបនេះ

" ហេតុអី ខ្ញុំថើប ថេយ៌ ឡើងរាប់ភ្លេចហើយនឹង " ជីមីន ជ្រួញចិញ្ចើម បែបមិនយល់នឹងសម្ដីរបស់នាយ

" ថើបរាប់ភ្លេច?? ចំមែន " និយាយរួចនាយក៏ដើរចេញទៅបាត់ មានអារម្មណ៍ថាខឹង ខឹងដែល ជីមីន ថើប ថេយ៉ុង ចង្រៃយ៌ ពិតជាឆ្កួតមែន ហេតុអីត្រូវខឹង? មិនបានស្រឡាញ់ មិនបានត្រូវជាអ្វីនិងគ្នាឯណា

" គាត់កើតអីនឹង " ជីមីន អេសក្បាលមិនយល់ពី ជុងហ្គុក
សុខៗក៏ខ្មើតចេញទៅបាត់

" កុំខ្វល់នឹងគេអី "

" ឯងទៅណាជាមួយគាត់ព្រឹកមិញនេះ " ឮភ្លាម ថេយ៉ុង ធ្លាក់ទឹកមុខបន្តិច មិនដឹងថាគួរប្រាប់ ជីមីន ថាមិុចទើបល្អ នៅមានរឿងដែលនាយបម្រុងនឹងចាកចេញទៀត តើគួរនៅឬទៅ បើជីមីន ធ្វើល្អដាក់នាយយ៉ាងនេះ

" គឺ...អឺ... " ហីយ៉ា មិនដឹងថាគួរប្រាប់ យ៉ាងមិចល្អនោះទេ

" នេះកុំប្រាប់ណាថាលួចទៅដើរលេង តែពីអ្នកអត់ប្រាប់យើង ឲ្យសោះណា " ជីមីន ធ្វើមុខឃៅដាក់ ថេយ៉ុង ទាមទារចម្លើយពីអ្នកម្ខាងទៀត

" មិនមែនទេ ជីមីន គឺ... "

" យ៉ា! ទឹកមុខភ័យបែបនេះ ច្បាស់ណាស់ថាបែបនោះ " ជីមីន ឃើញថា ថេយ៉ុង រាងរដាក់រដុប ទើបកាត់ន័យថាបែបនោះតែម្ដង

" កាន់តែវែងឆ្ងាយហើយឯង " រាងតូច ក្រវីក្បាលបន្តិច ហួសចិត្តនឹងការគិតរបស់ ជីមីន នេះគេគិតអីបានជានិយាយបែបនេះ

" នេះមានលួចទាក់ទងគ្នាឬអត់នឹង " ព្រះជាម្ចាស់!! ទាក់ទងគ្នាហេ៎? ប្រយោគមួយនេះ ថេយ៉ុង សឹងតែបោកក្បាល

" ឯងប្រហែលក្ដៅខ្លួនហើយជីមីន បានហើយយើងត្រូវការសម្រាកបន្តិច អស់កម្លាំងណាស់ " រាងតូច ប្រញាប់និយាយដេញ ជីមីន បើឲ្យនៅបន្តនិយាយទៀត បែកអូហូស្ទឹង ដល់ណាដល់ណី ឥឡូវហើយ ។ ចំណែកជីមីន ពេបមាត់បន្តិច ទើបងើបចេញទៅ ប៉ុន្តែក៏មិនភ្លេចងាកមកនិយាយញ៉ោះ ជា
មួយ នឹង រាងតូចដែល

💗ជម្រៅស្នេហ៍💗 ( ចប់✅ )Where stories live. Discover now