ភាគទី ១៧

5K 351 0
                                    

@ហាងនំខេក

« សូមអរគុណ ថ្ងៃក្រោយអញ្ជើញមកទៀត » សម្លេងរួសរាយរបស់រាងតូចនិយាយស្របពេលបើក ទ្វារជូនភ្ញៀវចេញពីហាងដោយទឹកមុខស្រស់ស្រាយនិងអាកប្បកិរិយាល្អរបស់គេធ្វើឲ្យ Jin មើលពីខាង ក្នុងមកញញឹមឡើង ។ លុះពេលភ្ញៀវចេញផុត Tae ក៏ត្រឡប់មកយកចាននំទៅលាងហើយជូតសម្អាតតុ ឲ្យស្អាតបាតដើម្បីត្រៀមទទួលភ្ញៀវថ្មី ។

« Tae នៅជួយមើលហាងមួយភ្លែតសិន ខ្ញុំគិតទៅធនាគារក្បែរនេះទូទាត់ថ្លៃភ្លើងហាងសិន » Jin ដើរមករកគេ ។

« បាទចៅហ្វាយ » ក្រោយគេចាកចេញទៅ Tae ក៏ដើរទៅជូតទូនំវិញម្ដង មិនចង់ទុកឲ្យខ្លួនទំនេរចោលអត់ប្រយោជន៍ ។

< ទីងតុង~~~ > កណ្ដឹងនៅមាត់ទ្វារហាងលាន់សម្លេងឡើងទើបរាងតូចប្រញាប់ទៅទទួលភ្ញៀវជា មនុស្សស្រីចំណាស់ម្នាក់ ។

« សួស្ដីបាទ ត្រូវការអ្វីដែរ? » កម្លោះតូចបញ្ចេញ ស្នាមញញឹមភ្ជាប់នឹងសំណួរទៅកាន់អ្នកស្រី Jeon ធ្វើឲ្យគាត់រៀងភាំងបន្តិចដែរ តែក៏អាចស្មានដឹងថា ប្រាកដជបុគ្គលិកថ្មីមិនខានទើបមិនស្គាល់គាត់ដូច្នេះ ។

« អ្ហឹម...ខ្ញុំមករកម្ចាស់ហាង គេនៅឬអត់? »

« ចៅហ្វាយទើបតែចេញទៅខាងក្រៅមុននេះបន្តិច បើអ្នកស្រីមិនយល់ទាស់ទេអាចអង្គុយពិសារទឹករង់ចាំគាត់សិនទៅបាទ » សម្ដីសម្ដៅរមទម្យបូករួមនឹងឬកពារទន់ភ្លន់របស់ Tae ធ្វើឲ្យអ្នកស្រីJeon ញញឹមហាក់ដូចជាពេញចិត្តក្មេងមុខមាត់ស្អាតដូចស្រីនេះខ្លាំងណាស់ទើបយល់ព្រមចូលទៅអង្គុយខាងក្នុង ។

« អ្នកស្រីចង់ពិសារអ្វីទេបាទ? » Tae

« ហាងនេះមានអ្វីខ្លះដែរ? » Mrs Jeon ធ្វើជាសួរទាំងធ្លាប់ដឹងរួចមកហើយ ។

« បាទមាននំខេក កាហ្វេនិងភេសជ្ជៈគ្មានជាតិអាល់កុលច្រើនមុខតែបើមិនយល់ទាស់ទេ អ្នកស្រីអាចសាកទឹកក្រឡុកផ្លែឈើប្រាំពីរមុខចូលគ្នាមិនផ្អែមពេកល្អចំពោះសុខភាពណាស់ » Tae រៀបរាប់ យ៉ាងក្បោះក្បាយធ្វើឲ្យរាងចំណាស់ញញឹមកាន់តែ ចូលចិត្តគេខ្លាំងឡើង ។

« អ៊ីចឹងខ្ញុំយកមួយកែវចុះ » Mrs Jeon

« បាទសុំរង់ចាំបន្តិច » ថាហើយ រាងតូចក៏ទៅធ្វើវាជូនគាត់ ខណៈដែលអ្នកស្រីJeon តាមសម្លឹងមើលកាយវិការគេទាំងញញឹម ឯTae កាលបើគ្រលៀសភ្នែកឃើញគាត់ញញឹមដាក់ខ្លួន គេក៏ញញឹមតបវិញដោយមិនសង្ស័យមុននឹងយកភេសជ្ជៈមកជូនគាត់ ។

កំពូល Boss ព្រាននារី ✨ (Completed)Where stories live. Discover now