ភាគទី ៧

6.5K 404 2
                                    

_ ពេលវេលានៃព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ស្របពេលដែលព្រះអាទិត្យកំពុងជះពន្លឺមកលើកញ្ចក់បង្អួចនៃបន្ទប់ជាហេតុធ្វើឲ្យអ្នកដែលសន្លប់កាលពី យប់មិញនោះមានអារម្មណ៍ថាចាំងភ្នែកឡើងមកមុន នឹងកម្រើកត្របកភ្នែកសន្សឹមៗក៏បានឃើញតែពិដាន ពណ៌ត្នោតសុទ្ធពេញភ្នែកទើបគេទប់ក្បាលដែលនៅ វិលតិចៗនោះក្រោកអង្គុយឡើង ។

« ហ៊ើយ ម៉េចក៏វិលមុខម្ល៉េះនៀក? » Tae រអ៊ូតែម្នាក់ឯងបម្រុងងើបចុះពីគ្រែទៅងូតទឹកដើម្បីធ្វើការ ប៉ុន្តែគ្រាន់តែទាញភួយចេញពីខ្លួនហើយស្រាប់តែបើក ភ្នែកធំៗបែបនឹកឃើញអ្វីម្យ៉ាងទើបរាងតូចទាញភួយគ្របខ្លួនវិញមុននឹងលូនចូលក្នុងភួយនោះអោនមើល ខ្លួនឯងក៏ឃើញសភាពខុសប្លែកបាត់ទៅហើយ ។

« អ្ហាយ៎!!! » សម្លេងស្រែករបស់រាងតូចតម្លង់ឲ្យនាយកម្លោះដែលដេកក្បែរនោះលឺងើបឡើងភ្លាម ។

« យ៉ាងម៉េចហ្នឹងហ្ហឹម..? » Jungkook សួរទាំងស្ងាបបើកភ្នែកមិនចង់រួចព្រោះតែយប់មិញនេះ រាងកាយ Tae ពង្វក់គេពេកទើបគេធ្វើតែម្នាក់ឯង រហូតទៀបភ្លឺទើបតែគេងបានប៉ុន្មានម៉ោងនេះទេ ។

« Boss..? យប់មិញនេះ Boss ធ្វើអីខ្ញុំ? Boss រំលោភខ្ញុំមែនទេ? Boss ឆាប់ឆ្លើយភ្លាមមក!! » រាងតូចក្ដោបភួយជាប់នឹងខ្លួនចោទសួរឡែតៗទើប Jungkook ហាក់ដូចអស់សំណើចបន្តិចមុននឹង សម្លឹងមុខតូចដែលបញ្ចេញទឹកមុខខឹងសម្បារនិងចង់យំមកកាន់គេ ប៉ុន្តែហេតុអីគេមានអារម្មណ៍ថាបែប នេះគួរឲ្យស្រឡាញ់ចំពោះខ្លួនទៅវិញ? ដូចជាយប់ មិញនេះយ៉ាងចឹង បើចំពោះស្រីផ្សេងមិនធ្លាប់មានអ្នកណាយំសោកអង្វរគេឲ្យឈប់ទេ មានតែពេញចិត្តទៅវិញ តែចំពោះលេខាស្រស់ស្អាតសាច់ក្រអូបផ្អែមម្នាក់នេះវិញបែរជាសម្រក់ទឹកភ្នែកយំយែកអង្វរកដាក់ខ្លួនទៅវិញ ប៉ុន្តែមើលគេពេលនេះចុះបែរជាមកជំទាលសួរនាយឡែតៗឥតក្រែងទៅវិញ ចំជាក្មេងពិបាកយល់មែន ។

« រំលោភអីទៅ? បងដូចជាមិនចាំសោះ អូនច្រឡំទេ ដឹង? » រាងសង្ហារធ្វើជាឌឺដងឲ្យរាងតូចដែលឃើញឬកពារគេ នៅមានពាក្យបងអូនចេញពីមាត់គេថែម ទៀត ប្រុសម្នាក់នេះធ្វើឲ្យគេស្អប់ពេកហើយ ។

កំពូល Boss ព្រាននារី ✨ (Completed)Where stories live. Discover now