ភាគទី ៨

5.8K 381 0
                                    

_ ក្រោយងូតទឹកជាមួយគ្នារួចហើយ Tae ក៏ចេញមក រើសសម្លៀកបំពាក់ដែលរាយប៉ាយលើឥដ្ឋកាលពី យប់មិញនោះមកស្លៀកឡើងវិញនៅពីមុខកញ្ចក់ទាំងទឹកមុខស្រពោន ខណៈរាងក្រាសដើរចេញមកក៏ចូល មកអោបគេពីក្រោយទាំងញញឹមបិទមាត់មិនជិត ។

« Boss ឆាប់ស្លៀកពាក់ទៅ ពួកយើងត្រូវទៅធ្វើការទៀត » Tae និយាយហើយដកដង្ហើមធំធ្វើឲ្យនាយជ្រួញចិញ្ចើមទាញគេបែរមករកខ្លួន ។

« ហេតុអីឬកពារអូនបែបនេះ? ឬមួយស្ដាយក្រោយដែលមានអ្វីជាមួយបង? » Jungkook

« គ្មានអីនោះទេ » រាងតូចញញឹមបន្តិចដាក់នាយមុននឹងទាញដៃគេឲ្យចេញពីខ្លួនហើយទៅរើស បំណែកទូរស័ព្ទដែលបែកខ្ចាយនៅលើឥដ្ឋមកមើល គេអត់នឹងមិនស្ដាយមិនបានឡើយព្រោះនេះជាទូរស័ព្ទដែល Jimin ទិញឲ្យគេពេលបើកប្រាក់ខែ ដំបូងដើម្បីងាយស្រួលទាក់ទងគ្នា សូម្បីលេខទូរស័ព្ទក៏ Jimin រើសឲ្យដោយផ្ទាល់ថែមទៀត បើ Jimin ដឹងថាវាខូចខាតនោះ មិនដឹងជាគេត្រូវដោះស្រាយយ៉ាងណាទេ ។

_ បន្ទាប់ពីចាកចេញពីសណ្ឋាគារហើយ Jungkook ក៏បើកឡាននាំ Tae ទៅកន្លែងមួយដែលមិនមែនជាក្រុមហ៊ុននាយទៅវិញ ។

« Boss! ពួកយើងមកទីនេះធ្វើអីទៅ? » រាងតូចសួរឡើងភ្លាមពេលនាយនាំគេមកហាងលក់ទូរស័ព្ទធំមួយ ។

« មកទិញទូរស័ព្ទថ្មីឲ្យ Tae នោះអី ឆាប់ចុះទៅ » Jungkook ញញឹមដាក់គេបន្តិចទើបនាំគ្នាចុះពីឡាន ដើរចូលទៅ តែដែលចម្លែកនោះគឺរាងក្រាសលូកដៃអោបចង្កេះតូចដើរកាត់មុខមនុស្សទាំងអស់ដោយមិនខ្វាយខ្វល់ឡើយ ទោះបីជា Tae ចង់រើខ្លួនចេញក៏មិនបានដែរ ។

« សួស្ដីលោក ត្រូវការទូរស័ព្ទម៉ូតអ្វីដែរ? » អ្នកលក់ស្រីសួរឡើងទើប Jungkook ងាកមើលមុខរាងតូចដែលធ្វើទឹកមុខឃាត់គេមិនចង់ឲ្យទិញតែគ្មានអ្នកណាហាមប្រាមមនុស្សដូច Jeon Jungkook បាននោះទេ ។

« យកទូរស័ព្ទស៊េរីណាដែលទើបតែចេញថ្មីមួយគ្រឿងមក » Jungkook

« ចាស អ៊ីចឹងសូមរង់ចាំបន្តិច »

« Boss...!! មិនបាច់ទិញទូរស័ព្ទសងខ្ញុំក៏បានដែរ ចាំពេលបើកប្រាក់ខែ ខ្ញុំនឹងទិញខ្លួនឯង Boss កុំធ្វើចឹងអី  » ក្រោយអ្នកលក់ចេញទៅ Tae ក៏ប្រញាប់ប្រាប់ទៅនាយភ្លាម ត្បិតគេមិនដែលចង់បានលុយរបស់នាយក្រៅតែពីលុយធ្វើការនៅក្រុមហ៊ុនឡើយ តែភ្លាមនោះ Jungkook ក៏ទាញចង្កេះគេមកផ្អឹបជាប់នឹងខ្លួនមុននឹងអោនទៅនិយាយក្បែរត្រចៀកក្មេងចចេស ។

កំពូល Boss ព្រាននារី ✨ (Completed)Where stories live. Discover now