ភាគ៤

3.4K 190 0
                                        

@ព្រឹកថ្ងៃថ្មី

ដោយសារតែថេហ្យុងសម្រាកនៅមន្ទីរពេទ្យ ជុងហ្គុកមិនបានទៅក្រុមហ៊ុនទេ នាយឲ្យលេខារំសាយរាល់កាលវិភាគរបស់គេ ព្រោះត្រូវយកពេលមកមើលថែម្ចាស់បេះដូងរបស់ខ្លួន ។ ជុងហ្គុកដើរចូលមកក្នុងមន្ទីរពេទ្យ រួមមានបាច់ផ្កាលីលីមកព្រមជាមួយក្នុងដៃ នាយដើរទៅជាន់ខាងលើ ទៅរកបន្ទប់សម្រាករបស់រាងល្អិតបណ្ដើរមញញឹមញញែមមិនឈប់ ក្នុងចិត្តត្រេកអរជាខ្លាំង ប្រសិនបើថេហ្យុងងើបមកឃើញនាយមុនគេ ហើយមានផ្កាដែលគេចូលចិត្តទៀតនោះ គេនឹងអាចស្រស់ស្រាយឡើងវិញ ។

*ក្រាក

"ថេហ៍! ចាំបងយូរ..."វិនាទីបន្ទាប់ ជុងហ្គុកហាស្ដីលែងចេញ ក្រោយចូលមកដល់ក្នុងបន្ទប់មិនឃើញមាននរណានៅខាងក្នុងនេះសូម្បីតែម្នាក់ ទឹកមុខដែលញញឹមស្រស់មុននេះក៏ប្ដូរមកជាស្រពោនមួយរំពេច នៅលើគ្រែរៀបចំយ៉ាងរៀបរយដូចជាគ្មានមនុស្សដេកលើនោះទេ ។ ក្រោយឈេឆ្កឹងរៀងយូរបន្ដិច ជុងហ្គុកក៏ទម្លាក់បាច់ផ្កាចោលទៅលើឥដ្ឋ មុននឹងបង្វែរខ្លួនបើកទ្វារចេញទៅក្រៅ ហើយរត់សម្ដៅទៅបន្ទប់ធ្វើការរបស់បងប្រុសនាយ ។ ក្នុងខ្លួននាយពេលនេះដូចជាល្ហល្ហេវ ហេងហាងគ្មានព្រលឹងក្នុងខ្លួន នាយរត់បណ្ដើរគ្រវីក្បាលតិចៗ ដូចកំពុងបដិសេធជាមួយខ្លួនឯង ថាគ្រប់យ៉ាងនឹងមិនដូចអ្វីដែលបានគិត ។

"បងប្រុស!..."សម្លេងមកមុនម្ចាស់ បន្លឺឡើងពេលបើកទ្វារចូលមកបន្តបន្ទប់ធ្វើការរបស់ជេហូប ។ នាយសង្ហារជាបងក៏ងាកបង្វែរខ្លួនទៅរកប្អូនភ្លាម ឃើញសភាពឆ្លេឆ្លារបស់គេហើយ ជេហូបក៏អាចស្មានដឹងទៅហើយថាមានរឿងអីកើតឡើង ។

"ថេហ៍!..តើគេ...."

"បងប្រុសគេ បានមកយកគេទៅវិញហើយ"មិនទុកឲ្យប្អូនសួរទាន់ ជេហូបក៏ឆ្លើយប្រាប់តែម្ដង ។ កាលពីយប់មិញ ក្រោយជុងហ្គុកចេញទៅផ្ទះវិញ ថេហ្យុងក៏បានដឹងខ្លួន នៅម៉ោងប្រហែលជា១២យប់ ។ ជេហូបបានមកមើលគេ ហើយសួរនាំរាងល្អិតពីមូលហេតុដែលគេទៅជាបែបនេះ ។ ថេហ្យុងគេមិនបានប្រាប់អីដល់ជេហូបទាំងអស់ គិតតែពីគ្រវីក្បាលយំ ហើយនិយាយសុំអង្វរកនាយឲ្យទាក់ទងទៅបងរបស់ខ្លួនដើម្បីមកយកគេចេញពីមន្ទីរពេទ្យ ។ មុនដំបូងជេហូបហាក់ស្ទាក់ស្ទើរមិនចង់ឲ្យថេហ្យុងចេញនោះទេ ព្រោះគេនៅខ្សោយពេក ប៉ុន្តែនរណាទៅចិត្តដាច់ បើរាងល្អិតគិតតែពីយំសម្រក់ទឹកភ្នែក សុំអង្វរគេមិនឈប់ ចុងក្រោយ ជេហូបក៏ដាច់ចិត្តទាក់ទងទៅណាមជុនដែលជាបងប្រុសរបស់ថេហ្យុងក៏ត្រូវជាមិត្តគេដែរ ។

ណាមជុនឯណេះវិញ គ្រាន់តែឮថាប្អូនចូលមន្ទីរពេទ្យ គេចេញឡានពីផ្ទះយ៉ាងលឿនដោយមិនបានម៉ាក់ប៉ាខ្លួនឡើយ ដោយសារចិត្តបារម្ភប្អូនខ្លាំងពេក ។ មកដល់មន្ទីរពេទ្យ ថេហ្យុងរំអុកឲ្យបងប្រុសនាំគេចេញ ណាមជុនចាត់ការ និងនិយាយរឿងជាមួយមិត្តហើយ ក៏បីប្អូនទៅឡាន បើកត្រឡប់ទៅវិញ ប៉ុន្តែគេមិនបាននាំថហ្យុងទៅផ្ទះទេ គេនាំរាងល្អិតទៅកន្លែងផ្សេង ព្រោះបើរឿងនេះដឹងដល់ប៉ាម៉ាក់គេ ថេហ្យុងច្បាស់ជាត្រូវមាត់ ។

"ហេតុអីបងឲ្យគេចេញ ទាំងមិនប្រាប់ខ្ញុំ?"ជុងហ្គុកឈរស្រែកដាក់អ្នកជាបងទាំងចុកឆួលក្នុងទ្រូង ទឹកភ្នែកហូរកាត់តាមផែនថ្ពាល់ចុះមកជារឿយៗ ពេលនេះកែវភ្នែករបស់គេទៅដល់ណាហើយក៏មិនដឹងទេ ។

"កុំមកស្រែកដាក់បងណាជុង!...បងវិញទេដែរត្រូវសួរឯង តើឯងទៅធ្វើស្អីដាក់គេខ្លះ ទើបបានជាយំទាមទារចង់ចេញពីពេទ្យ គេថែមទាំងហាមបងមិនឲ្យប្រាប់ឯងទៀត ឯងដឹងទេ? អាជុនវាខឹងឯងខ្លាំងប៉ុណ្ណា? នេះសំណាងហើយដែលវាយល់ដល់មុខបង មិនចឹងឯងដឹងគ្នាជាមួយវាមិនខាន"ជេហូបស្ដីខ្លាំងៗទៅឲ្យប្អូន គេមិនដឹងថាប្អូនខ្លួនទៅធ្វើស្អីខ្លះ ប៉ុន្តែទម្រាំតែគេស្រុះស្រួលជាមួយណាមជុនបាន គេត្រូវអ្នកជាមិត្តស្ដីបន្ទោសជំនួសមិនតិចទេ គេសុខចិត្តប្រគល់ប្អូនគេឲ្យនាយ ប៉ុន្តែបែរជាមកធ្វើឲ្យប្អូនគេយំថ្នាក់សន្លប់ចូលពេទ្យបែបនេះ សួរថាតើបងឯណាដែលមិនខឹងនោះ?

ជេហូបដើរចេញពីបន្ទប់ធ្វើការរបស់ខ្លួន ទុកឲ្យជុងហ្គុកលុតជង្គង់ដួលទៅលើឥតម្នាក់ឯងទាំងគ្មានវិញ្ញាណក្នុងខ្លួន គេឱនមុខយំដល់ថ្នាក់រាងកាយញ័រទទ្រើតតាមការយំរបស់គេ ថេហ្យុងរបស់គេទៅចោលគេហើយហ្ហេស? ទៅចោលគេទាំងបែបនេះមែនទេ? ចុះថារស់ខ្វះគេមិនបាន នោះជាអ្វី?

"មែនហើយ! គ្រប់យ៉ាងគឺមកពីបង ព្រោះបងទើបអូនយំ ព្រោះបងទើបអូនឈឺ បងសុំទោសថេហ៍! ត្រឡប់មករកបងវិញមក"ទោះដឹងថាគេមិនត្រឡប់មកវិញ នាយនៅតែស្រែកដង្ហោយហៅគេទោះដឹងថាគេមិនបានឮក៏ដោយ តែសួរថាតើឲ្យគេត្រឡប់មកវិញធ្វើអី? បើមិនយូរគេនឹងត្រូវរៀបការជាមួយមនុស្សស្រីផ្សេង មនុស្សស្រីដែលគេមានកូនជាមួយ មនុស្សស្រីដែលនាមជាសង្សារចាស់របស់គេទៅហើយ តើហៅគេមកឲ្យគេទ្រាំឈឺមើលខ្លួនមានក្ដីសុខមែនទេ? គេមិនមែនដុំថ្ម គេជាមនុស្ស ក៏គេមានបេះដូងចេះឈឺចាប់ដូចមនុស្សទូរទៅដែរ ។

TO BE CONTINUED.....

💔សង្សារចាស់💔 [Completed✓✨]Where stories live. Discover now