"បងសុំទោស ដែលធ្វើឲ្យអូនយំ! កាន់តែឃើញអូនឈឺបងកាន់តែខឹងនឹងខ្លួនឯង កាន់តែស្អប់នឹងខ្លួនឯង គ្រប់យ៉ាងមកពីបង! បើថ្ងៃនោះបងមិនព្រមទៅតាមការសុំរបស់នាង រឿងទាំងអស់ក៏មិនក្លាយជាបែបនេះដែរ បងសុំទោសណាថេហ៍! បងពិតជាមិនចង់ឃើញអូនឈឺចាប់នោះទេ"នាយសង្ហារអឹបមុខភ្ជាប់នឹងពោះរបស់រាងល្អិត ដៃអោបចង្កេះគេយ៉ាងណែន និងសម្ងំសម្រក់ទឹកភ្នែកម្នាក់ឯង នាយកំពុងយំ យំមិនឲ្យឮសម្លេង ដឹងទេថាវាពិបាកប៉ុណ្ណា? បើអាចសងការឈឺចាប់ទៅឲ្យមនុស្សជាទីស្រឡាញ់វិញបាន នាយនឹងសងរាល់ទង្វើរគ្រប់យ៉ាងដែលខ្លួនបានធ្វើ នាយធ្វើខុសចំពោះគេ ខុសរហូតបកក្រោយលែងបានទៅហើយ ។
"ហ៊ឹកៗ!..."សម្លេងយំប្រណាំងគ្នាកំពុងបន្លឺឡើងក្នុងបន្ទប់ដ៏ស្ងប់ស្ងាត់ ។ ជុងហ្គុកងើបមុខមកមើលទើបដឹងថាថេហ្យុងកំពុងគេងយំសម្រក់ទឹកភ្នែកជាមួយខ្លួនដែរ ថេហ្យុងបានដឹងខ្លួន តាំងពីជុងហ្គុកលើកបីគេមកម្ល៉េះ ប៉ុន្តែគេសុខចិត្តធ្វើជាបិទភ្នែក សម្ងំគេង ពាក្យពេចន៍ដែលជុងហ្គុកនិយាយ គេបានដឹងទាំងអស់ ។
"ថេហ៍!..."នាយសង្ហារងើបមុខទាំងមានទឹកភ្នែកដក់មកជាមួយ បន្លឺហៅឈ្មោះរាងល្អិតស្រាលៗ និងរំកិលខិតមកខាងលើដាក់ឲ្យថេហ្យុងគេងលើដើមដៃរបស់ខ្លួន ។
"ឈប់យំទៅកែវភ្នែករបស់បង អូនកាន់តែយំបងកាន់តែឈឺលើសដើម"ជុងហ្គុកនិយាយទាំងដៃឱបរាងកាយថេហ្យុងយ៉ាងណែន រាងល្អិតក៏ដូចគ្នា ពួកគេគេងឱបគ្នាទៅវិញទៅមកទាំងយំរៀងខ្លួន ។ នាយហាមមិនឲ្យគេយំ ប៉ុន្តែនាយបែរជាយំខ្លួនឯងទៅវិញ ។
"អូនចង់ដឹង! ហ៊ឹកៗ...ហេតុអីបងមិនប្រាប់អូនតាមត្រង់? បើបងនៅស្រឡាញ់នាង បងប្រាប់អូនតែមួយម៉ាត់មក អូននឹងដើរចេញភ្លាម មិននៅឲ្យបងទើសទាល់ចិត្តទេ"ថេហ្យុងងើបមុខមើលអ្នកម្ខាងទៀត ទាំងអួលណែនក្នុងទ្រូងសឹងថប់ដង្ហើមដកលែងចេញ នាយមិនដែលយំទេ ប៉ុន្តែពេលនេះនាយក៏យំមិនចាញ់ខ្លួន វាកាន់តែធ្វើឲ្យថេហ្យុងឈឺចាប់លើសដើម ។
"អត់ទេថេហ៍!....បងបានប្រាប់អូនរួចហើយ នោះអី មនុស្សបងស្រឡាញ់គឺជាអូន មិនមែននាងឡើយ"
![💔សង្សារចាស់💔 [Completed✓✨]](https://img.wattpad.com/cover/261362446-64-k97965.jpg)