ថេហ្យុងស្ទុះងើបចេញពីរង្វង់ដៃរបស់នាយកម្លោះជុងហ្គុក ស្របពេលបេះដូងកំពុងចុកអួលៗ ណែនពិបាកដកដង្ហើមចេញចូល មានកូនជាមួយគ្នា? ត្រចៀកគេស្ដាប់ច្រឡំឬមកពីនាយចង់លេងសើចនឹងគេ? វាមិនអាច គេទទួលយកមិនបាន គេមិនអាចបាត់បង់ប្រុសម្នាក់នេះបានទេ រិតតែមិនអាចរស់នៅដោយគ្មានប្រុសម្នាក់នេះបានដែរ គេទទួលយកមិនបាន ។
"បងលេងសើចជាមួយអូនមែនទេជុង?"
"ថេហ៍!...ស្ដាប់បងសិន"
"ហ្អឹកៗ...អត់ទេ! បងគ្រាន់តែល៎លេងនឹងអូន មែនទេជុង?"ថេហ្យុងដែលឈប់យំមុននេះ ក៏ស្រែកយំឡើងម្ដងទៀត នាយសង្ហារចូលមកឱបក្រសោបរាងកាយទន់ល្អូកនោះយ៉ាងណែន ដឹងទេ? ក្នុងដើមទ្រូងនាយពេលនេះ ឈឺដូចគេយកដើមព្រួញដ៏មុតស្រួចមកចាក់ចាំជាច្រើនព្រួញ ពេលថេហ្យុងដែលជាកែវភ្នែករបស់នាយយំឡើងទន់ខ្លួនទប់អង្គុយលែងចង់នឹង ។
"ហ្អឹកៗ!...ពេលនេះនាងមានកូនជាមួយបង បងនឹងជ្រើសយកនាង បងនឹងត្រូវបែកគ្នាជាមួយអូន ហ្អឹកៗ!...យកកាំបិតមកសម្លាប់អូនមកជុង! បើឲ្យអូនរស់នៅគ្មានបងដដែល បងសម្លាប់អូនចោលទៅ"ថេហ្យុងស្រែកយំសសឹកនៅក្នុងដើមទ្រូងអ្នកជាសង្សារ ចំណែកជុងហ្គុកឯណេះវិញ គិតអីក៏មិនចេញបានត្រឹមអង្គុយយំឱបរាងកាយរបស់នាយតូចជាមួយគ្នា ។
"ហ្អឹក...អូនកុំនិយាយបែបហ្នឹងបានទេថេហ៍? អូនមិនអាចគិតបែបនោះបានទេ?"មាត់និយាយ ដៃនាយក៏បន្តឱបរិតរាងកាយថេហ្យុងជាប់ដដែល នាយមិនចង់ឲ្យគេគិតទៅរឿងមិនល្អ ដល់ថ្នាក់ចង់សម្លាប់ខ្លួននោះទេ ។
"ចុះឲ្យអូនរស់នៅធ្វើអី? រស់នៅទ្រាំមើលបងមានក្ដីសុខជាមួយនាងមែនទេ? អូនធ្វើមិនបានទេជុង! ហ្អឹកៗ..."
"រស់នៅជាដង្ហើមរបស់បងនោះអី! ទោះបងជ្រើសនាង ប៉ុន្តែវាគ្រាន់តែជាទំនួលខុសត្រូវ វាមិនមែនកើតចេញពីក្ដីស្រឡាញ់ទេ បេះដូងបងមានតែអូនម្នាក់ បងឲ្យវាទៅអូនអស់ហើយ តែបើអូនចង់ស្លាប់ យើងស្លាប់ជាមួយគ្នា បងព្រមស្លាប់ជាមួយអូន"
"ហ្អឹកៗ!..."សម្លេងយំនៅតែបន្តឮមិនព្រមស្ងាត់ ក្នុងបន្ទប់ខុនដូរឮតែសម្លេងយំរបស់មនុស្សពីរនាក់យំដាក់គ្នាទៅវិញទៅមក មិនដឹងថានៅយំដល់ពេលណាទៀតទើបឈប់ ឆ្ងល់ហេតុអីមិនគិតរកដំណោះស្រាយ? មូលហេតុ ព្រោះពេលនេះកំពុងទាល់តម្រិះគិតអីមិនចេញដូចគ្នា គិតចេញបានតែម្យ៉ាងគឺយំដាក់គ្នាសិននឹងឯង ។
![💔សង្សារចាស់💔 [Completed✓✨]](https://img.wattpad.com/cover/261362446-64-k97965.jpg)