ភាគ១

5.9K 241 0
                                        

@២ឆ្នាំមុន

ចន ជុងហ្គុក ជាកូនអ្នកមានស្ដុកស្ដម្ភម្នាក់ គេមានសង្សារ ស្រឡាញ់គ្នាស្ទើរលេប មិនថាមានរឿងអ្វីក៏ពួកគេហ៊ានជំនះជាមួយគ្នាដែរ ទោះគ្រួសារទាំងសងខាងមិនបានពេញចិត្តនឹងទំនាក់ទំនងរបស់ពួកគេ ប៉ុន្តែពួកគេនៅតែហ៊ានស៊ូវាមកជាមួយគ្នា ។ សង្សាររបស់គេនោះគឺ គីម ថេហ្យុង គេក៏ជាមនុស្សប្រុសដែរ មូលហេតុនេះទើបគ្រួសារមិនពេញចិត្តស្នេហារបស់ពួកគេ ។

ប៉ុន្តែមិនថាស្រឡាញ់គ្នាខ្លាំងប៉ុណ្ណា ក៏មិនប្រាកដថា ស្នេហារបស់ពួកគេនៅស្រស់បំព្រងរហូតនោះដែរ វាបានផ្លាស់ប្តូរក្រោយសង្សារចាស់របស់ជុងហ្គុកត្រឡប់មកវិញ ។ ទោះនាយស្រឡាញ់ថេហ្យុងប៉ុណ្ណាក៏ដោយ ស្នេហ៍គ្រាដំបូងនៅតែដក់ជាប់ក្នុងចិត្តរបស់ជុងហ្គុកដដែល ។

@ខុនដូរ

បន្ទាប់ពីចេញពីធ្វើការ ជុងហ្គុកក៏ត្រឡប់មកខុនដូរ នាយនិងថេហ្យុងចេញមកនៅខុនដូរជាមួយគ្នាតែពីរនាក់ ព្រោះមិនចង់ឲ្យអ្នកក្នុងគ្រួសារទើសទាល់ចិត្តនឹងទំនាក់ទំនងខុសធម្មជាតិរបស់ពួកគេទេ ។

"ថេហ៍! បងវិញហើយ"សម្លេងហៅនាយតូចព្រមជាមួយអ្នកជាម្ចាស់ បន្លឺតាំងពីមាត់ទ្វារ ។ នាយសង្ហារដើរចូលមកខាងក្នុង ក៏ឃើញថេហ្យុងអង្គុយលើសាឡុង ភ្ជាប់ទៅដោយទឹកមុខស្រងូតស្រងាត់ ក្រៀមក្រំ សម្លឹងមើលទៅខាងក្រៅតាមជញ្ចាំងកញ្ចក់ មិនចាំយូរជុងហ្គុកក៏ទម្លាក់ខ្លួនអង្គុយឱបរាងល្អិតពីក្រោយ ។

"អូនកើតអីមែនទេ?"ជុងហ្គុកសួរដោយការព្រួយបារម្ភ តែខណ:បន្ទាប់ក៏ត្រូវជ្រួញចិញ្ចើមចូលគ្នា នូវរឹកពារបស់អ្នកជាម្ចាស់បេះដូង ។

"បងគួរតែសួរខ្លួនឯងវិញទៅ ថាបងបានធ្វើអី?"ថេហ្យុងវាសដៃជុងហ្គុកចេញពីចង្កេះតូចស្ដើងរបស់ខ្លួន បង្វែរខិតខ្លួនចេញឆ្ងាយដូចមិនចង់ឲ្យនាយប៉ះខ្លួនប្រាណរបស់គេ ទឹកមុខរបស់គេស្មើរធេង មិនដូចរាល់ថ្ងៃដែលគេចូលចិត្តញញឹមស្រស់ស្រទន់ និយាយផ្អែមដាក់នាយឡើយ ។

"ថេហ៍! គឺបង...."ជុងហ្គុកបម្រុងចូលទៅចាប់ដៃរបស់គេ ប៉ុន្តែគេក៏ខិតខ្លួនទៅក្រោយ ពន្លាតចម្ងាយឲ្យកាន់តែឆ្ងាយពីជុងហ្គុកលើសដើម ។

💔សង្សារចាស់💔 [Completed✓✨]Where stories live. Discover now