"កុំយំអីថេហ៍! ទឹកភ្នែករបស់អូន ប្រៀបដូចកាំបិតចាក់ទម្លុះបេះដូងរបស់បងយ៉ាងអញ្ចឹង បងទ្រាំឃើញអូនយំមិនបានទេ"

"យើងចប់គ្នាត្រឹមហ្នឹងហើយមែនទេជុង?"សម្លេងបន្លឺឡើងខ្សាវៗចេញពីបបូរមាត់ស្ដើង ស្របពេលភ្នែករបស់គេចាប់ផ្ដើមបិទទៅម្ដងបន្ដិចៗ វិនាទីបន្ទាប់ថេហ្យុងក៏ស្ងាត់មាត់មិនឮយំទៀត ព្រោះគេយំដល់ថ្នាក់សន្លប់លើកទី២ទៅហើយ ។ ជុងហ្គុក ក្រោយស្ងាត់សម្លេងយំរបស់អ្នកក្នុងដៃ នាយក៏ឱនទៅមើលគេ ទើបដឹងថាគេសន្លប់ ទាំងមានទឹកដាបជាប់ថ្ពាល់ ។

"ថេហ៍! អូនឆប់ដឹងខ្លួនឡើង អូនកុំកើតអីណា? ថេហ៍!...កុំកើតអីឲ្យសោះ"ជុងហ្គុកអង្រួនរាងកាយថេហ្យុងតិចៗដើម្បីឲ្យគេដឹងខ្លួន ប៉ុន្តែនៅតែមិនបានផល ព្រោះគេបាត់ស្មារតីលែងដឹងឮអ្វីដែលនាយនិយាយអស់ទៅហើយ ។ មិនទុកយូរ ជុងហ្គុកប្រញាប់ប្រញាល់ បីរាងល្អិតចុះទៅខាងក្រោមនិងនាំគេទៅមន្ទីរពេទ្យទាំងយប់ ។ បើត្រឹមតែសន្លប់ ជុងហ្គុក នាយក៏មិនសូវបារម្ភអីណាស់ណាដែរ ប៉ុន្តែថេហ្យុងមិនត្រឹមតែសន្លប់ ប៉ុន្តែខ្លួនប្រាណរបស់គេឡើងកម្ដៅពេញទាំងខ្លួន ទឹកមុខឡើងស្លេកស្លាំងដូចមនុស្សអត់ឈាម នាយអត់នឹងបារម្ភមិនបានទេ ។

@មន្ទីរពេទ្យ

ប្រើពេលប្រហែលជាកន្លះម៉ោង ជុងហ្គុកបានបើកឡានមកដល់មុខមន្ទីរពេទ្យធំ ដែលជាមន្ទីរពេទ្យរបស់បងប្រុសខ្លួន ។ ដោយសារពេលម៉ោង១០យប់ មន្ទីរពេទ្យតូចៗគេបិទអស់ហើយ ទើបនាយនាំមន្ទីរពេទ្យធំតែម្ដង ម្យ៉ាងមុននឹងមក នាយក៏បានខលប្រាប់បងប្រុសរបស់នាយដូចគ្នា ។

ជេហូប និងគ្រូពេទ្យប្រុសស្រីពីរនាក់ បានយករទេះរុញមកចាំទទួលអ្នកជាប្អូន ។ គ្រាន់តែឮជុងហ្គុកខលប្រាប់ថាថេហ្យុងមិនស្រួល នាយក៏ប្រញាប់ប្រញាល់រៀបចំប្រដាប់ប្រដាទុកជាស្រេច និងចុះមកចាំទទួលពួកគេតែម្ដង ព្រោះស្មើនេះបុគ្គលិកមិនសូវមានច្រើន នៅសល់គ្រូពេទ្យប៉ុន្មានដែលចាំមើលថែអ្នកជម្ងឺប៉ុណ្ណោះ ម្យ៉ាងនាយប្រចាំកាលនៅមន្ទីរសឹងតែ២៤ម៉ោង ពេលសម្រាកក៏សម្រាកនៅបន្ទប់ធ្វើការរបស់ខ្លួន ចឹងហើយទើបមិនសូវពិបាកពេលមានការបន្ទាន់ដូចអញ្ចឹង ។

"ដាក់គេលើរទេះមក"ពេលជុងហ្គុកបីថេហ្យុងចេញពីឡាន គ្រូពេទ្យពីរនាក់ក៏រុញមកអែបឡាន ជេហូបប្រាប់ឲ្យរាងក្រាស់ដាក់ថេហ្យុងលើរទេះ នាយក៏ព្រមដាក់តាមសម្ដីអ្នកជាបង វិនាទីបន្ទាប់ រទេះក៏រុញថេហ្យុងទៅខាងក្នុង ដោយមានជុងហ្គុកនិងជេហូបរត់តាមពីក្រោយ ។

"ឯងនៅខាងក្រៅសិនហើយ"ពេលរុញមកបន្ទប់សង្រ្គោះ ជេហូបក៏បង្វែទៅប្រាប់អ្នកជាប្អូនឲ្យគេឈរចាំនៅខាងក្រៅ ដោយសារមិនអាចអនុញ្ញាតឲ្យចូលទៅខាងក្នុងបាន ។

"ពឹងបងជួយមើលគេផង"

"ហ៊ឹម! កុំបារម្ភអី"ជេហូបងក់ក្បាលតបរួចក៏ចូលទៅខាងក្នុង ជុងហ្គុកបង្វែមកអង្គុយនៅកៅអីរង់ចាំ ទាំងចិត្តអន្ទះអន្ទែងនៅមិនស្ងប់ ម្យ៉ាងនាយនៅមិនទាន់ប្រាប់អ្នកផ្ទះនោះទេ មិនចង់ឲ្យពួកគេដឹង អាចនឹងត្រូវស្ដីបន្ទោសមួយជាន់ទៀត ។

TO BE CONTINUED......

💔សង្សារចាស់💔 [Completed✓✨]Where stories live. Discover now