"បើមិនស្រឡាញ់នាង ហេតុអីបងទៅនៅជាមួយនាង? ហេតុអី បងប្រាប់អូនមក? បងនៅចង់កុហកអូនដល់ពេលណាទៀតទៅជុង?"

"ហ៊ឹម!...."ជុងហ្គុកមិនទាន់ឆ្លើយ តែនាយក៏ឱនថើបបំបិតមាត់ថេហ្យុង មិនឲ្យគេនិយាយបន្តទៀត ព្រោះពេលគេនិយាយ គឺគេដង្ហក់យំមិនឈប់ អណ្ដឺតអណ្ដកដូចមនុស្សចង់ដាច់ខ្យល់យ៉ាងអញ្ចឹង ។

"មនុស្សដែលបងស្រឡាញ់មានតែអូនម្នាក់ប៉ុណ្ណោះ បងមិនបានចង់កុហកអូនទេ ប៉ុន្តែបងខ្លាចអូនឈឺ បើសិនដឹងការពិតដែលកើតឡើង"ជុងហ្គុកមាត់ចេញមកវិញ ទើបនិយាយពីទុក្ខកង្វល់ដែលជាហេតុនាយមិនចង់ឲ្យរាងល្អិតដឹង ។ មិនមែននាយចង់ទៅជាមួយសង្សារចាស់នោះទេ ប៉ុន្តែនាយគ្មានជម្រើស អាចថាជាការធ្វេសប្រហែសរបស់នាយក៏ថាបាន ។

ថ្ងៃនោះ សាន់យ៉ា បានទាក់ទងមកនាយ ឲ្យនាយទៅជួបនាងនៅហាងអាហារមួយកន្លែងមុខខុនដូររបស់នាង ។ ដំបូងនាយប្រកែកមិនចង់ទៅនោះទេ ព្រោះខ្លាចថាបើមាននរណាឃើញហើយយកមកប្រាប់ថេហ្យុងនោះ ពួកគេច្បាស់ជាមានរឿងយលើច្រឡំជាមួយគ្នា ប៉ុន្តែដោយសារការសុំអង្វរពីនាងខ្លាំងពេក ម្យ៉ាងចិត្តរបស់នាយទន់ខ្លះដែរ ទើបមិនអាចប្រកែកតទៀតបាន នាយក៏ព្រមទៅតាមការណាត់របស់សាន់យ៉ា ។ នរណាទៅដឹង ថាមនុស្សស្រីខ្លួនល្អិតដូចសាន់យ៉ា មានកលល្បិចសាហាវ ដល់ថ្នាក់នាយដែលធ្លាប់ជាសង្សារនឹកស្មានមិនដល់ថានាងអាចធ្វើរឿងនោះបាន ។ នាងបានដាក់ថ្នាំសម្រើបក្នុងកែវទឹករបស់ជុងហ្គុក ដោយសារមិនបានគិតដល់ ទើបជុងហ្គុកភ្លេចខ្លួនផឹកទឹកនោះដល់អស់ ហើយអ្វីកើតឡើងបន្ទាប់ទៀត នាយក៏លែងដឹងដែរ ដឹងត្រឹមថាក្រោកពីសន្លប់ នាយក៏នៅលើគ្រែជាមួយនាងបាត់ទៅហើយ ។

"បងដេកជាមួយនាង?"ថេហ្យុងចង់យំក៏យំលែងចេញ គេគ្មានអីត្រូវនិយាយទៀតទេ ។

"ថេហ៍!...បងមិនបានតាំងចិត្តពិតមែន ពេលនោះបងត្រូវថ្នាំ បងមិនដឹងថាអ្វីជាអ្វីទេ"

"ចុះពេលនេះ? បើគ្រាន់តែរឿងជ្រុលហួសមួយពេល ហេតុអីបងទៅនៅជាមួយនាងធ្វើអី? បណ្ដើរឱបថើបគ្នាកណ្ដាលផ្សារនោះជាអ្វី?"

"នាងគម្រាមបង បើបងមិនធ្វើតាមនាង នាងនឹងយករឿងនោះប្រាប់អូន បងខ្លាចអូនដឹងហើយអូនឈឺចាប់ អូនលួចយំម្នាក់ឯង ទើបបងមិនប្រាប់អូនតាមត្រង់ បងសុខចិត្តធ្វើតាមនាងមួយពេល តែនរណាទៅគិតដល់ ថាអូនដឹងរឿងនេះលឿនជាងការគិតរបស់បង"

"ពេលនេះអូនដឹងការពិតហើយ បងនៅទៅរកនាងទៀតមែនទេ? បងកុំទៅរកនាងបានទេ? អូនមិនចង់ឃើញបងនៅជាមួយនាងទេ"

"ថេហ៍!...បងក៏មិនចង់ទៅរកនាងដែរ ប៉ុន្តែពេលនេះសាន់យ៉ានាងមានកូនជាមួយបងហើយ"

"បងលេងសើចជាមួយអូនមែនទេជុង?"ថេហ្យុងធ្លាក់ថ្លើមក្ដុក បេះដូងដូចត្រូវគេជាន់គម្ទេចទាំងរស់ ពេលឮពាក្យសម្ដីរបស់នាយហើយ បើនាយមានកូនជាមួយនាង ចុះគេ? ឬត្រូវបែកគ្នាទាំងបែបនេះ?

TO BE CONTINUED.....

💔សង្សារចាស់💔 [Completed✓✨]Where stories live. Discover now