"បងដឹងទេជុង? ដឹងទេថាត្រង់នេះវាឈឺប៉ុណ្ណា? វាឈឺដល់ថ្នាក់ស្ពឹកលែងមានអារម្មណ៍ដឹងថាឈឺទៅហើយ"ថេហ្យុងស្រែកយំគក់ដើមទ្រូងខាងឆ្វេងរបស់ខ្លួនឯងឌឹបៗ ទាំងទឹកភ្នែករហាម គេចង់បញ្ជាក់ថាគេឈឺត្រង់ប្រអប់ទ្រូងខាងឆ្វេងណាស់ ឈឺខ្លាំងរាល់ពេលនឹកដល់រូបភាពនាយបណ្ដើរគ្នាជាមួយស្រីម្នាក់នោះ រាល់ពេលឃើញនាយសើចសប្បាយជាមួយនាង គេមាននាមជាសង្សារ តើគួរមានអារម្មណ៍បែបណា? ប្រាកដណាស់វាដូចគេយកកាំបិតបកចាក់ចំប្រអប់ទ្រូងរាប់លានកាំបិតយ៉ាងអញ្ចឹង ។

"អូនមិនចង់សួរនាំច្រើន ព្រោះមិនចង់ឲ្យបងទើសទាល់ ប៉ុន្តែបងវិញ អូនកាន់តែស្ងាត់បងកាន់តែបានចិត្ត បងមានទុកអូនជាសង្សារបងដែរទេ? បងមានយល់អារម្មណ៍អូនខ្លះទេ? តើអូនមានអារម្មណ៍បែបណាដែលឃើញសង្សារខ្លួនដើរបណ្ដើរគ្នាជាមួយសង្សារចាស់នោះ?"

"ថេហ៍! បងសុំទោស ប៉ុន្តែបងនិងនាងត្រឹមរាប់អានគ្នាធម្មតា មិនបានចង់សើរើរឿងចាស់ទេ មនុស្សដែលបងស្រឡាញ់គឺអូន មិនមែននាងទេ"

"ហ៊ឹស! រាប់អាន? ថើបគ្នាកណ្ដាលផ្សារទំនើប បណ្ដើរគ្នាចូលសណ្ឋាគារ អាហ្នឹងឬរាប់អាន់របស់បង? មើលមកអូនដូចជាក្របីណាស់មែនទេជុង?" ថេហ្យុងនិយាយទាំងសើចចំអកឲ្យខ្លួនឯង គេមិននឹកស្មានថាមនុស្សដែលគេខំដាក់កាយដាក់ចិត្តស្រឡាញ់ យល់ព្រមមករស់នៅជាមួយគេតែពីរនាក់ បែរជាគិតថាគេជាមនុស្សល្ងង់ មោកដូចក្របី គិតថាគេមិនដឹងរឿងដែលទាក់ទងនឹងគេបែបនេះទៅវិញ ។

"ថេហ៍! បងសុំ..."ហៀបនឹងនិយាយសុំទោសទៅរាងល្អិតហើយ ប៉ុន្តែទូរសព្ទ័នាយក៏រោទ៍ឡើង វាជាលេខរបស់សាន់យ៉ា សង្សារចាស់របស់ជុងហ្គុកនឹងឯង ។
(អាឡូយ៉ា! មានការអី?)ជុងហ្គុកលើកវាមកនិយាយនៅមុខអ្នកដែលកំពុងយំ នាយចង់ចូលទៅក្រសោប ចូលទៅលួងលោមគេ តែមិនអាចទេ ព្រោះថេហ្យុងគេចមិនឲ្យនាយប៉ះខ្លួនគេឡើយ ។

(ជុង! បងមកមន្ទីរពេទ្យបន្ដិចបានទេ?)

(អូនកើតអី?)

(គឺអូនវិលមុខ ហើយមិត្តបាននាំអូនមកមន្ទីរពេទ្យ ទើបអូនចង់ឲ្យបងមកមន្ទីរពេទ្យបន្ដិច)

(ហ៊ឹម! ប៉ុណ្ណឹងសិនហើយ បន្ដិចបងទៅដល់)

"ថេហ៍! បងទៅ...."

"ទៅចុះ!"មិនឲ្យជុងហ្គុកសុំទាន់ឡើយ ថេហ្យុងនិយាយឲ្យនាយទៅ ទាំងបែរខ្នងដាក់នាយ ស្របពេលប្រអប់ទ្រូងអួលណែនចង់ស្ទះម្ដងៗ គ្រាន់តែដឹងថាជានាង គេឈឺចាប់ណាស់ទៅហើយ ។

"បងនឹងឆាប់ត្រឡប់មកវិញ"ដោយគ្មានជម្រើស ជុងហ្គុកក៏សម្រេចចិត្តចេញទៅរកសាន់យ៉ា ដោយទុកឲ្យថេហ្យុងនៅគ្រាំចិត្តម្នាក់ឯង មិនមែនថានាយចង់ទៅទេ បើថេហ្យុងឃាត់នាយតែបន្ដិច នាយនឹងមិនទៅឡើយ នាយចង់ទៅស្រុះស្រួលជាមួយគេ តែមើលទៅគេមិនចង់ឃើញមុខនាយទេ បើនៅក៏មិនបានអីមកវិញដដែល មានតែអង្គុយធ្វើមុខតានតឹងដាក់គ្នានឹងឯង ។

បន្ទាប់ពីរាងក្រាស់ចេញផុត ថេហ្យុងក៏ទម្លាក់ខ្លួនលើឥតគ្រាំង សម្រែកនៃការឈឺចាប់លាន់ឮពេញបន្ទប់ខុនដូរ ហេតុអី?ហេតុអីស្នេហាពួកគេមិនស្រស់បំព្រងដូចពីដំបូង? តើនាងត្រឡប់មកវិញធ្វើអី? នាងមកដណ្ដើមមនុស្សដែលគេស្រឡាញ់ធ្វើអី? បើជ្រុលជាទៅហើយ មិនទៅឲ្យបាត់ទៅ ហេតុអីក៏ត្រឡប់មកបំផ្លាញស្នេហារវាងគេនិងជុងហ្គុក? ហេតុអីជុងហ្គុកសម្រេចចិត្តទៅរកនាងមិនព្រមនៅជាមួយគេ? មិនព្រមនៅលួងលោមគេ? ទេវតាកំពុងដាក់ទោសគេហើយត្រូវទេ? កំពុងតែសើចចំអកមកលើគេហើយមែនទេ?

@ម៉ោង៩យប់

ជុងហ្គុកត្រឡប់មកខុនដូរវិញ ក្រោយនាំសាន់យ៉ាទៅខុនដូររបស់នាងរួច ។ មកដល់ក៏បើកទ្វារចូលទៅខាងក្នុង ខណ:ពេលបន្ទាប់ បេះដូងនាយស្ទើរធ្លាក់ដល់បាតជើង ក្រោយឃើញសភាពមនុស្សជាទីស្រឡាញ់ ដេកអឹបផ្ទាល់ជាមួយឥតការ៉ូ នាយកម្លោះដើរទៅលើកគេឡើង ទាំងប្រអប់ទ្រូងឈឺទ្រើតៗ ចុកចាប់ដូចគេយកអគ្គិសនីមកឆក់ ស្នាមទឹកភ្នែក នៅមិនទាន់រលុបចេញពីផ្ទាល់របស់រាងល្អិត កាន់តែឃើញសភាពគេ នាយកាន់តែស្អប់ខ្លួនឯង ។

"បងសុំទោស"ពាក្យបីម៉ាត់ នាយនិយាយចេញមកព្រមជាមួយទឹកភ្នែករបស់កូនប្រុស ដែលវាធ្លាប់ស្រក់ចុះមក មុននឹងលើកត្រកងបីរាងកាយអ្នកដេកសន្លប់ ទៅដាក់បន្ទប់ ដាក់ឲ្យគេគេងលើគ្រែស្រួលបួល មុននឹងទម្លាក់ខ្លួនអង្គុយគែមគ្រែក្បែរដៃរបស់ថេហ្យុង យកដៃក្រសោបដៃរាងល្អិតជាប់ ។

TO BE CONTINUED.....

💔សង្សារចាស់💔 [Completed✓✨]Onde histórias criam vida. Descubra agora