[ ប្រពន្ធអេតាសុីវិល ] ភាគទី 61

Start from the beginning
                                    

«Taehyungggg»សម្លេងស្រែកហៅឈ្មោះរាងតូចឮ
ពីក្រោយខ្នង Taehyungលេបទឹកមាត់ក្អឹកព្រោះស្គាល់ថាជាសម្លេងអ្នកណា មិនចាំយូរងាកក្រោយ
នាំតែខាតពេល រាងតូចក៏ចាប់ផ្តេីមរត់ទៅមុខភ្លាមៗ
តាមដែលអាចធ្វេីបាន។

«Tae...ឈប់សិន!!កុំរត់!!»និយាយហេីយគេក៏រត់
តាម Taehyung ពីក្រោយ...ព្រះអេីយ គេមិនអាចឲ្យ
រាងតូចរត់គេចទៀតទេ ម្តងនេះសំណាងខ្លាំងណាស់
ដែលឃេីញរាងតូចដោយចៃដន្យ។

«Tae...ឈប់សិន!!»ដោយសារតែខ្លួនកំពុងមានកូន
ផ្ទៃពោះ មិនមែនខ្លួនតែមួយដូចពីមុនរាងតូចក៏រត់មិន
សូវបានឆ្ងាយ ណាមួយខ្លាចកូនមានគ្រោះថ្នាក់ គេក៏
ត្រូវនាយចាប់ទាញទាញមកជិតឲ្យឈប់។

«អ្ហឹកៗ...លែងខ្ញុំ!!ខ្ញុំមិនស្គាល់អ្នកទេ»មិនទាន់បាន
ប៉ុន្មានផង Taehyungក៏ចាប់ផ្តេីមយំ ខំប្រឹងរេីដៃចេញ
ពីការចាំទុករបស់អ្នកខាងនោះ ប៉ុនកតែកម្លាំងដ៏ស្តួច
ស្តេីងរបស់មិចនឹងអាចយកឈ្នះនាយទៅ?ចម្លេីយគឺ
ទេ។

«Tae !! បងរកឯងឯងឃេីញហេីយ»TK បន្លឺឡេីង
ដោយកាយសប្បាយចិត្តពេកចាប់រាងតូចបានសម្រេច
រយៈ 1 ខែមកនេះដែលគេតាមរក Tae ពេលនេះគឺឃេីញហេីយ Jungkookដឹងប្រាកដជាសប្បាយចិត្ត។

«អ្ហឹកក...លែងខ្ញុំ!!លែង អ្ហឺ»TK

«Tae កុំរេី ឲ្យនៅស្ងៀម..ឯងកំពុងមានផ្ទៃពោះណា៎»
សម្តីរបស់អ្នកកម្លោះធ្វេីឲ្យ Taehyungឈប់រេីទៀត
រាងតូចស្ងៀមពេលឮអ្នកដែលគេចាត់ទុកដូចជាបង
ប្រុសបានដឹងថាខ្លួនមានផ្ទៃពោះ អញ្ចឹងអ្នកនៅក្នុង
ផ្ទះដឹងអស់ហេីយមែនទេ?

«លែងខ្ញុំទៅ!!ខ្ញុំត្រូវទៅផ្ទះ»Taehyung ជូតទឹកភ្នែក
ចេញរួចនិយាយខ្សៀវៗ ខំប្រឹងធ្វេីខ្លួនអោយរឹងមាំ
មិនបង្ហាញភាពទន់ខ្សោយឲ្យ TK បានឃេីញព្រោះតែ
មិនចង់ឲ្យនាងចាប់គេទៅវិញទេ។

«ត្រឡប់ទៅវិញទៅ Jungkook នឹក Tae ខ្លាំងណាស់»TK ប្រលែងដៃរាងតូចយឺតៗ មុននឹងនិយាយ
ដោយទឹកមុខអង្វរ ក ថ្ងៃនេះគេមកជួបមិត្តដែលទេីប
នឹងបេីកហាងថ្មីនៅតាមម្តុំនេះ មិននឹកស្មានថាក៏ជួប
រាងតូចសោះ ថ្ងៃនេះធ្វេីយ៉ាងណា៎ក៏ដោយក៏គេត្រូវតែ
នាំ Tae ទៅវិញឲ្យបាន។

[ ប្រពន្ធអេតាសុីវិល ] (Complete)Where stories live. Discover now