Ep24 : ស្មើរសុំបញ្ចប់

338 63 7
                                    

  រាងកាយស្ដើងដើរចូលមកជាមួយទឹកមុខស្មុកស្មាញ នាយដើរមកជិតអ្នកទាំងពីររួចក៏បែរសម្លឹងទៅរកមុខនាយក្រាស់ចំៗ ។

"នៅដោះស្រាយគ្នាចុះយើងទៅមើលរីគីសិន! "ដោយឃើញស្ថានការណ៍រាងតាងតឹងស៊ុងហូនក៏សុំដកខ្លួនមកមុន ហើយណាមួយវាក៏មិនមែនជារឿងរបស់គេដែល

*ផាច់*

    ផ្ទៃមុខមាំត្រូវបានងាកទៅម្ខាថព្រោះតែកម្លាំងដៃរបស់រាងតូច។ ប៉ុន្តែហ៊ឺសឹងមិនមានប្រតិកម្មអ្វីឡើយនាយបានត្រឹមស្ងាត់មិននិយាយអ្វីបន្ត។

" ល្មមបញ្ឈប់វាបានហើយ! មិនឆ្អែតឆ្អន់ទេមែនទេ? លោកមិនឆ្អែតឆ្អន់ទេឬ? ម្ដងណាក៏មានឈាម ម្ដងណាក៏មានរបួស! " ជេគដែលមានអត្តចរិតជេយ៉ុនក៏និយាយឡើង ទាំងទឹកភ្នែកហូរសស្រាក់

" បងសុំទោស! " ហ៊ឺសឹង

" សុំទោស?? សុំទោសនឹងតើកូនខ្ញុំរស់មកវិញទេ?ប្អូនប្រុសខ្ញុំរស់មកវិញទេ? លោកសម្លាប់សូម្បីតែកូនឯងបែបនេះនៅមានមុខមកសុំទោសទៀតឬ? " ជេគស្រែកខ្លាំងជាមួយទឹកភ្នែក

" បងសុំទោសពិតមែន! បងព្យាយាមការពារពួកគេហើយ! " ហ៊ឺសឹងនិយាយបែបនេះ ជេគគិតតែពីយំលើសដើម

" ព្រោះតែលោកនឹងហើយទើបពួកនោះសម្លាប់កូនខ្ញុំ កូនដែរខ្ញុំស្រឡាញ់ស្មើជីវិត លោកបែរជាយកពួកគេមកក្នុងល្បែងឆ្កួតឡប់របស់លោកឬ? " ជេគយំកាន់តែខ្លាំង ចំណែកហ៊ឺសឹងក៏ព្យាយាមចូលមកជិតកាយតូចដើម្បីលួងលោម ដៃមាំចាប់ក្រសោបកាយតូចមកក្នុងរង្វង់ដៃ

" បងសុំទោស! បងមិនចង់ឲវាបែបនឹងទេ សុំទោសដែលការពារអូននឹងកូនមិនបាន! បងពិបាកចិត្តណាស់តើអូនដឹងទេ! បងត្រូវបាត់បង់មនុស្សដែលបងស្រឡាញ់ព្រមទាំងកូន អូនគិតថាបងអាចសប្បាយចិត្តបានឬ? " ហ៊ឺសឹងនិយាយ កែវភ្នែកនាយប្រែជាមានទឹកស្រក់ចុះរមៀលមកមិនឈប់

" សូមបញ្ឈប់វាទៅ! ប៉ុណ្ណឹងបានហើយ~ ខ្ញុំមិនចង់ឲអ្នកណាស្លាប់ម្ដងទៀតទេ! " ឮពាក្យជេគបែបនេះ រាងក្រាស់ក៏ពិបាកជ្រើសរើស

" បងត្រូវការពារដែនមួយនេះអូនក៏ដឹងមែនទេ? បើដែនកោះទាំងមូលត្រូវផ្គុំមកវិញសង្គ្រាមរវាងមនុស្សនឹងពពួកអរូបប្រាកដជាកើតឡើងម្ដងទៀតហើយ~ "

" ចុះហេតុអ្វីមិននិយាយសម្រុះសម្រួលគ្នា? ហេតុអ្វីសុខចិត្តបង្ហូរឈាមជំនួសវិញ?ហេតុអ្វី? "

" ប៉ុន្តែពួកគេមិនចង់សម្រុះសម្រួលនោះទេ! " ឮពាក្យនេះចេញពីមាត់រាងក្រាស់ហើយជេគក៏ហួសចិត្ត

" បងគិតអ្វីឲប្រាកដ? កូនពួកយើងស្លាប់ដោយសាររឿងនឹងម្ដងហើយ! បងចង់ឃើញអ្នកណាស្លាប់បន្ដទៀតទើបបងឈប់? "

" បងសុំទោសជេយ៉ុន! តែវាជាជម្រើសតែមួយគត់ដើម្បីជួយមនុស្សដទៃទៀត! " ហ៊ឺសឹងផ្ដល់ស្នាមថើបលើថ្ងាសជូនរាងតូចដើម្បីលួងលោមឲគេស្ងប់ចិត្ត គេក៏មិនចង់បង្កជាសង្គ្រាមជាមួយពួកបក្សីនោះទេ ប៉ុន្តែលើកនេះបើមិនតតាំងគឺមានតែពាក្យថារលាយ

" ហ្អឹក~~ បងចង់ឲអ្នកណាមករងគ្រោះជាមួយរឿងទៀតមែនទេ? " ជេគយំផងលើកដៃវាយទ្រូងមាំផង តើលើកនេះមានអ្នកណាម្នាក់ត្រូវស្លាប់ទៀតហើយមែនទេ?

" ជុៗ កុំយំអីបងនឹងការពារអូនដោយជីវិតរបស់បង! បងនឹងមិនឲអូនជួបគ្រោះថ្នាក់ទេ ! អូនកុំយំអីគ្រាប់យ៉ាងនឹងល្អប្រសើរបន្ទាប់ពីយប់ព្រះចន្ទក្រហម បងសន្យា~ " នាយអង្អែលសក់រលោងដូចសរសៃរសូត្រនោះបណ្ដើរ ខ្សឹបពាក្យស្រទន់ទៅនឹងត្រចៀករាងតូចបណ្ដើរ

" ចុះបើលើកនេះ the moon son មិនចូលមកបញ្ឈប់? " ជេគសួរបែបនេះហ៊ឺសឹងកាន់តែក្តុកក្តួល ព្រោះជេគមិនបានដឹងថាខ្លួនជា the moon son ឡើយ

" អូនកុំបារម្ភបើគ្មានគេក៏នៅមានបង! " ហ៊ឺសឹងនិយាយបែបនេះជេគក៏ឈប់យំ មុននឹងសម្លឹងមើលមុខនាយចំៗ

" បើគ្មាន the moon son មានន័យថាបងត្រូវលះបង់ជំនួសកន្លែងគេមែនទេ ? បងត្រូវស្លាប់មែនទេ?? បងនឹងទៅចោលអូនមែនទេ? " ជេគនិយាយមកដល់ត្រឹមក៏យំលើសដើម ជាហេតុធ្វើឲទ្រូងមាំឈឺចាប់អួលណែន

" កុំយំអី! ពួកយើងមើលមិនឃើញថ្ងៃស្អែកទេ! ហើយអូនត្រូវចាំថាបងគ្មានថ្ងៃទៅណាចោលអូនឡើយ! " ហ៊ឺសឹងនិយាយបែបនេះជេគក៏ស្ងប់ចិត្ត






  Guess who back??? 🥹🙏

(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE जहाँ कहानियाँ रहती हैं। अभी खोजें