Ep13 : លោកដង្ខៅដ៏គួរឲធុញ

561 87 2
                                    

   ធុញ! ធុញៗៗ ធុញគុណនឹង10គុណនឹង20! មិមដឹងជាស្អីទេតាមនោះតាមរកតែដើរទៅណាមិនបាន តាមគ្រប់ជំហ៊ាន!

"ហេតុអ្វីបានលោកដង្ខៅដើរតាមខ្ញុំរហូតចឹង? មិនហត់ទេហេស៎?"​ជេគនិយាយទៅកាន់អ្នកដែលឈរពីក្រោយនាយ

"ក៏ព្រោះតែបងខ្លាចអូនរត់ចោលបង! ហើយណាមួយពេលបងដើរតាមអូនគឺវាបញ្ជាក់ថាអូននឹងគ្មានគ្រោះថ្នាក់នោះទេ!"​នាយ​ក្រាស់​និយាយ

"ហ៊ឺយ! ខ្ញុំឆ្ងល់លោកដង្ខៅដែល! ខ្ញុំបានអីនឹងចាកចេញទៅបើទូកក៏គ្មានជិះ? លោកដង្ខៅចង់ឲខ្ញុំហែលទឹកទៅមែនទេ?"​ជេគនិយាយបែបខឹងផ្សំជាមួយកំហឹង តែបុរសនៅនឹងមុខនាយបែរជាសើចទៅវិញ

"​លោកដង្ខៅសើចធ្វើអី? វាជារឿងកំប្លែងមែនទេ? "ជេគសួរលើកចញ្ចើមមិនឆ្ងល់ទើបចម្លែក

"អូនពិតជាស្អាតណាស់នៅពេលខឹង! "ហ៊ឺសឹងនិយាយមក.លើកដៃទៅអង្អែលក្បាលអ្នកម្ខាងទៀតថើរជាមួយក្ដីស្រឡាញ់

"​កុំសម្លឹងមើលភ្នែកខ្ញុំខ្លាំងពេក! ភ្នែកលោកដង្ខៅគឺពណ៌ក្រហម! ខ្ញុំខ្លាចតែមើលយូរៗទៅដូចពាក្យគេនិយាយតៗគ្នាទេ! "ជេគចាប់ដៃមាំដែលអង្អែលក្បាលខ្លួនចេញ​ ធ្វើនិយាយពីរឿងផ្សេងដើម្បីបង្វែរប្រធានបទ ព្រោះផ្ទៃមុខរបស់នាយឡើងក្រហមដូចប៉េងប៉ោះទៅហើយ

"គេនិយាយបែបមិចហ្អឹម?" ហ៊ឺសឹងឆ្ងោកមុខមកជោតមុខអ្នកម្ខាងទៀតសួរ​ព្រមទាំងមើលទៅកែវភ្នែកពណ៌ទឹកសមុទ្ររបស់អ្នកម្ខាងទៀតតបមកវិញ​ជាមួយភ្នែកពណ៌ក្រហមដូចឈាមរបស់ខ្លួន

"គឺ... គឺ...."

"លោកម្ចាស់! មានរឿងហើយ!"សម្លេងរបស់មេការស្រីស្រែកឡើងធ្វើឲជេគមិនអាចបន្តប្រយោគរបស់ខ្លួនទៀតបាន

"​មានរឿងអ្វី? ហេតុអ្វីនាងចេះតែស្រែកជំទាលបែបនេះ! ចង់ស្លាប់ហើយមែនទេ?"​សម្ដីលេងសើចរបស់គេអម្បិញមិញនេះប្រែជាម៉ត់ចត់ឃោឃៅមួយរំពេច

"គឺ... គឺ.. ខ្ញុំប្រទះឃើញកូនទូកឈើមួយសំចតនៅមាត់ច្រាំងទាន! មិនដឹងជាអ្នកណាមកទីនេះនោះទេ!" នាងតបមិនហ៊ាននឹងសម្លឹងមើលមុខម្ចាស់នាងផង

"ហេតុអ្វីក៏មានអ្នកចូលមកទីនេះបាន!! នាងមិនចេះធ្វើការឬយ៉ាងមិច? បើមានពួកឈ្មួញចូលមកទីនេះនាងនឹងស្លាប់របស់យើងមិនខានទេ!"​គេស្ទូះចេញពីកន្លែងដើម​វឹង​ ទៅច្របាច់កនាងមេកាស្រីព្រមទាំងឱនខ្សឹបៗដាក់ត្រចៀកនាង

"​ចាំ... ចាំ.. ខ្ញុំនាំពួកបាវបម្រើទៅមើលឲជាក់ច្បាស់ទាន!"​នាងនិយាយហើយរាងក្រាស់ហ៊ឺសឹងក៏ប្រលែងដៃពីករបស់នាងវិញ

"​បាន​ហើយ! ចេញទៅពិនិត្យមើលទៅ! "នាយបក់ដៃដេញនាងឲចាកចេញ

  នៅពេលដែលនាងបម្រុងនឹងដើរចេញសម្លេងរបស់
ជេគក៏បន្លឺឡើង

"មេការ! តើទូកនោះមានសភាពយ៉ាងមិចដែល?" នាយសួរព្រមជាមួយទឹកមុខបារម្ភ នាយមានអារម្មណ៍ខ្លាចថានោះជាទូករបស់ឪពុកនាយដែលត្រូវប្អូនប្រុសជិះមក

"គឺទូកពណ៌សចំណាស់បន្ដិច! មានដងចង្វាពីរ! "នាងនិយាយទៅតាមអ្វីដែកនាងឃើញ

"តើខ្ញុំអាចចេញទៅមើលបានទេ! ខ្ញុំមានអារម្មណ៍ថាវាអាចជាទូករបស់លោកពុកខ្ញុំបើគិតទៅតាមអ្វីដែលមេការនិយាយ!"​ជេគ​ដើរមក​ជិតអ្នកទាំងពីរ

"អូនមិនអាចទៅបានទេជេយ៉ុន! វាអាចនឹងមានគ្រោះថ្នាក់!"

"លោកដង្ខៅដ៏គួឲធុញ!! កុំបារម្ភទៅមើល! ខ្ញុំមិនមែនកូនក្មេងទេ! តោះ​អ្នកនាង!"​ជេគបែរទៅនិយាយទៅកាន់​រាង​ក្រាស់​ហើយក៏បន្ដអូសដៃមេការទៅជាមួយខ្លួន

"​បងទៅដែល- "

"​លោកម្ចាស់មិនអាចចាកចេញទៅទាំងបែបនេះទេ!! លោកដឹងហើយមែនទេថានឹងមានពួកសត្រូវរបស់លោកចាំវាយឆ្មក់មិនខាន! "មេការនិយាយបារម្ភជាមួយសុវត្តិភាពម្ខាស់ប្រុសខ្លួន

"​បើយើងមិនទៅនាងអាចធានាសុវត្តិភាពជេយ៉ុនឲយើងបានទេ?គឺអត់!!! "​គេសម្លុតនាងជាមួយសម្លេងកំណាចខុសពីសម្លេងដែលគេនិយាយទៅកាន់ជេគដាច់​ដូចមនុស្សពីរនាក់ផ្សេងគ្នាយ៉ាងចឹង

"​តោះជេយ៉ុន! "នាយក្រាស់ឆក់ដៃតូចដែលកាន់ដៃមេការនោះមកកាន់នឹងទាញកាយម្ចាស់វាឲទៅជាមួយខ្លួន


   លោកដង្ខៅយើងឡូយដល់ហើយ

(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE Waar verhalen tot leven komen. Ontdek het nu