Ep10

571 95 7
                                    

"ជេគ! ខ្ញុំសុំឈាមឯងតែបន្ដិចទេ! ចាំយើងដោះដូរឯងនឹងអ្វីដែលឯងចង់បាន!" មេការនិយាយបែបអង្វរកបើនាងជួយលោកប្រុសនាងមិនទាន់​គាត់អាចនឹងសន្លប់បែបនេះមិនខាន

"តើអ្នកនាងព្រមដោះដូរឲខ្ញុំត្រឡប់ទៅផ្ទះវិញ2ថ្ងៃទេ?"​ជេគសួរព្រមទាំងដើរខិតចូលទៅជិតអ្នកទាំង2

"យើង​ព្រម!​ ហុចដៃឯងមក!" នាងនិយាយព្រមទាំងបញ្ជាឲជេគហុចដៃខ្លួនមកឲនាង

"​អ្នកនាងត្រូវតែចាំពាក្យអ្នកនាងទុក! ហើយហុចកាំបិតមកឲខ្ញុំមក! ខ្ញុំជា​អ្នកធ្វើ​ខ្លួនឯង!"​ជេគតបនាយសុខចិត្តធ្វើខ្លួនឯងវិញ ជាជាងមេការនោះធ្វើអ្វីដែលប៉ះពាល់ដល់ជីវិតនាយ

"នេះ! ឯងត្រូវបន្តក់ឈាមរបស់ឯងឲត្រូវមាត់របស់គាត់ណា!"​មេការនិយាយ

  ជេគទាញកាំបិតមកដាក់ជិតកដៃរបស់ខ្លួន សម្លងឹមមើលទៅកាន់បុរសដែលមិនដឹងខ្លួននោះ។

*ឆ្វឹប*

  មួយកាំបិតអូសលើដៃជេគធ្វើឲមានឈាមស្រក់ចុះមក ជេគឈឺមិនតិចដែលនឹងណា ឈឺសឹងតែយំទៅហើយ។ នាយឈោងដៃខ្លួនទៅកាន់មាត់បុរសដែលនៅលើគ្រែនោះ។

តក់

  គ្រាន់តែឈាមមួយតំណក់របស់នាយចូលភ្លាមកែវភ្នែកបុរសនោះក៏ស្រាប់ដឹងខ្លួនមកភ្លាម តែគេមើលទៅហាក់នៅមីងមើងនៅឡើងទេ

"ហ៊ើយ!!!!!!" ជេគភ័យមិនស្ទើរទេ ភ្ងាក់មកក្រោយ

"លោកដង្ខៅ មិនអីទេ​មែនទេ?" មេការសួរទៅកាន់នាយក្រាស់

"យើង​មិនអីទេ! ចេញទៅក្រៅទៅ!"​គេនិយាយជាមួយសម្លេងត្រជាក់ដូចទឹកកក​

  ជេគកាលដែលគេដេញហើយក៏ប្រុងនឹងដើរចេញ តែសម្លេងមួយក៏ឃាត់

"ទៅតែនាងបានហើយ! ចំណែកជេយ៉ុននៅទីនេះជាមួយបង! "ជេគឈរទ្រឹងសម្លឹងមើលដំណើរដើរចេញរបស់មេកាស្រី

  គ្រាន់តែមេការចេញទៅផុតភ្លាម រាងក្រាស់ស្រាប់តែដើរមកជិតជេគដែលកំពុងយកដៃទប់ឈាមរបស់ខ្លួន។

"ហុចដៃឲបងមក!" គេ​និយាយឡើង​តែជេគហាក់មិនព្រម ព្យាយាមដើរចេញពីនាយ

"អូនកុំខ្លាច! បងមិនធ្វើអ្វីអូនទេ! ហុចមកឲបងមក! "រាងក្រាស់នៅតែព្យាយាមឲអ្នកម្ខាងទៀតហុចដៃដែលស្រក់ឈាមនោះមកឲខ្លួន

"អ្នកណាទៅដឹងថាលោកមិនធ្វើអ្វីខ្ញុំ! លោកមិនមែនជាមនុស្សផងនោះ!"​ជេគនិយាយឆ្លាតណាស់គ្រាន់តែឃើញគេស្រូបឈាមក៏ដឹងបាត់ទៅហើយថាមិនមែនជាមនុស្ស

"បងមិនធ្វើអ្វីដាក់មនុស្សដែលបងស្រឡាញ់ឡើយ! ហុចដៃអូនឲបងមក! វាហូរឈាមច្រើនណាស់!"​ហ៊ឺសឹងនិយាយម្ដងនេះជេគក៏ព្រមប្រគល់ដៃដែលនៅហូរឈាមរបស់ខ្លួនឲ

   បបូរមាត់ទន់ដាក់ថ្នមៗទៅលើមុខរបួសរបស់អ្នកម្ខាងទៀត។ វាពិតជាផ្អែមណាស់

"លោកធ្វើស្អីនឹង???" អ្នកណាមិនភ័យបើសុខៗគេមកបឺតឈាមខ្លួននោះ

"​អស់អីហើយ! លើកក្រោយមិនបាច់ធ្វើចឹងទៀតទេ! "គេប្រលែងបបូរមាត់ចេញពីដៃអ្នកម្ខាងទៀត ហើយក៏អង្អែលលើវាថ្នម

"ខ្ញុំធ្វើព្រោះតែមានការដោះដូរប៉ុណ្ណោះ!"​ជេគតបទាំងមិនហ៊ានមើលមុខបុរសដែលស្ថិតនៅចំពោះមុខខ្លួន

"ដោះដូរអ្វី? "

" ខ្ញុំត្រឡប់ទៅផ្ទះវិញចំនួន2ថ្ងៃ!"​ជេគនិយាយមក

"អូនមិនអាចចាកចេញពីទីនេះបានទេ! "ហ៊ឺសឹងក័ស្រាប់តែប្រតិកម្មឡើង

"ហេតុអ្វីមិនអាច! វាជាការដោះដូរ ហើយសូមលោកឈប់ហៅខ្ញុំអូនទៅ! ពួកយើងមិនត្រូវជាអ្វីនឹងគ្នាទេ!"

"បងមិនអាចអនុញ្ញាតឲអូនមានគ្រោះថ្នាក់ទេ! អូននឹងមានគ្រោះថ្នាក់ពេលអូនចាកចេញទៅឆ្ងាយពីបង!"​ហ៊ឺសឹង

"ហេតុអ្វី​ខ្ញុំ​ត្រូវ ជួប​គ្រោះ​ថ្នាក់?"​ជេគសួរឡើងវិញ

"ព្រោះអូនជាmateរបស់បង! ជាដៃគូររបស់! គេម្នាក់នោះនឹងតាមធ្វើបាបអូនមិនខានទេ! "

អូនបងសម្បើមហាស៎! កុំជ្រេញអីធ្វើមិចបើ story lineវាបែបនឹង

(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE Where stories live. Discover now