Ep11

598 103 15
                                    

  ស្ថិតនៅក្នុងផ្ទះដ៏ធំ ដែលក្នុងនោះគឺមានមនុស្សប្រុសម្នាក់អង្គុយនៅជិតឡរភ្លើងដែលឆេះ ទឹកភ្នែកចេះតែស្រក់ចុះមកស្របពេលដែលរាងកាយគេគឺពោរពេញដោយស្នាមស្នេហ៍ដែលអ្នកម្ខាងទៀតប្រគល់ឲ។

"យំរកងាប់ស្អី! ធ្វើដូចធំដុំណាស់ចឹង!"​សម្លេងមាំបង្ហើបឡើង​ធ្វើឲកាយដែលអង្គុយយំប្រញាប់ជូតទឹកភ្នែកខ្លួនចេញ

"ដោះលែងខ្ញុំឲត្រឡប់ទៅវិញបានឬនៅ?"​គេសួរជាមួយទឹកមុខស្មើរ

"ចង់ទៅណា? គេចារមករួចហើយថែឯងជារបស់យើង! ចង់ទៅណាក៏មិនបានដែល!"​គេ​និយាយឡើង

"ខ្ញុំមិនដែលសូម្បីនឹងស្គាល់លោកផង​លោកក៏បែរជាចាប់ខ្ញុំមក! ហើយធ្វើរឿងមិនល្អដាក់ខ្ញុំទៀតតើឲខ្ញុំទ្រាំរស់នៅបានយ៉ាងមិច?"

"រីគី! ឯងគិតថាឯងគួរទៅរស់នៅទីនោះហេស៎? ឯងរស់ខ្វះយើងមិនបានទេ!"

"លោកនិយាយស្អី! រឿងអ្វីដែលហ៊ានមកនិយាយថាខ្ញុំរស់ខ្វះលោកមិនបាន! "នាយប្រកែកញាប់មាត់

"*សឺត*~~ ឯងទទួលស្គាល់ការពិតទៅថាឯងក្លាយទៅជារបស់យើងហើយ! "គេថើបទៅសក់ទន់របស់អ្នកម្ខាងទៀត

"​ហេតុអ្វីលោកធ្វើបែបនឹងដាក់ខ្ញុំ! ខ្ញុំមិនចង់ក្លាយជារបស់លោកឯងស្អីនោះទេ! "ត្រូវហើយបុរសឃោឃៅម្នាក់នឹងហើយដែលធ្វើឲគេក្លាយទៅជាដូចនេះ

"​កុំយំអី~~~ ធ្វើយ៉ាងមិចបើឯងមានឈាមយើងក្នុងខ្លួនទៅហើយ! "គេនិយាយហាក់គ្មានរឿងអ្វីកើតឡើងចឹង​ ដើរទៅអង្គុយលើសាឡុងនៅក្បែរនោះទាញកែវស្រាក្រហមមកក្រេបរសជាតិធ្វើមិនដឹង

"មកនេះមក~ "គេបក់ដៃហៅអ្នកម្ខាងទៀតឲមកជិតខ្លួន

"យើង​មិនចង់និយាយច្រើនដងទេ! មកឬអត់?" គេសង្កត់សម្លេងធ្វើឲនាយតូចមកទាំងមិនចង់

"​មិនមែនអង្គុយក្បែរយើងទេ! "គេថាម្ដងទៀតទើបរីគីក៏ចុះមកអង្គុយផ្ទាល់ដី

"ហើយក៏មិនមែនអង្គុយផ្ទាល់ដីដែល!"​គេនិយាយមកទទួលបានការសម្លក់ពីអ្នកម្ខាងទៀតថ្លែរ

"លោកចង់ឲខ្ញុំអង្គុយទីណា? អង្គុយលើសាឡុងក៏មិន អង្គុយផ្ទាល់ដីក៏មិន ចង់ឲខ្ញុំជ្រែកដីទៅអង្គុយក្នុងនរកមែនទេ?"​គេស្រែកសម្លុតសួរជាមួយទឹកមុខហាក់រកយំបន្តិច

"អង្គុយលើភ្លៅយើងមក!"​គេនិយាយគោះភ្លៅមាំរបស់ខ្លួនជាសញ្ញាឲអ្នកម្ខាងទៀតអង្គុយលើវា

"ហឺស!" ទោះនៅខឹងក៏ព្រមធ្វើតាមក្រោកទៅអង្គុយភ្នែកមិនបែរមើលនាយក្រាស់ឡើយ​តែដៃនៅឱបកនាយក្រាស់ជាប់បើមិនចឹងនឹងធ្លាក់បាក់ចង្កេះមិនខាន

"​សឺត!! ពេលឯងខឹងឯងកាន់តែដូចគេ!"​គេថើបថ្ពាល់បន្តិច ទើបនិយាយ

"​ ដូចអ្នកណា?" នាយងាកមកខ្វាច់ហាក់ចង់ដឹង

" ដូចប្រពន្ធរបស់យើង!"​សម្ដីគេនិយាយមកហាក់មានអារម្មណ៍ពិបាកចិត្តមកជាមួយ តែនាយតូចបែរជាខឹងទៅវិញ

"ខ្ញុំមិនយល់ពីលោកសោះ! ប្រពន្ធលោកមិនដឹងទៅណាហេតុអ្វីបានយកខ្ញុំមក! ខ្ញុំសួរអ្វីក៏មិនឆ្លើយ លោកជាអ្នកណាក៏មិនប្រាប់ខ្ញុំ! សុខៗក៏ចាប់ខ្ញុំមកផ្ទះលោកបែបនេះ? ការងារនៅឯផ្ទះខ្ញុំមានច្រើនណាស់ " នាយនិយាយបាច់ៗទៅទាំងមិនខ្លាច

"មានតទៀតទេ?" គេនិយាយហាក់មិនកំណាចដូចមុនសោះ ញញឹមស្រទន់បែរមើលមកមុខនាយ

"​ហេតុអ្វី​មើលមុខ​ខ្ញុំ​បែបនេះ?​ខ្ញុំនិយាយត្រូវមែនទេ? "នាយសួរតែគេក៏គ្រវីក្បាលជំនួសពាក្យតបត

"​ប្រពន្ធយើងស្លាប់តាំងពីឆ្នាំ1730ម្លេះ! ".....





អ្នកនៅនឹងមុខនោះជាប្រពន្ធទី2

(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE Where stories live. Discover now