Ep8 : Raymond ??

629 107 6
                                    

ជេគយកសំបុត្រនោះមកបើកមើល

" មកជួបយើងនៅបន្ទប់ទ្វារក្រហមជាន់ទៅ5 នេះជា​បញ្ជា!"​ជេគអានវាឮៗទាំងចម្ងល់ មានរឿងអ្វីកើតឡើងឲប្រាកដ? ហេតុអ្វីបានជាមានមនុស្សរស់នៅជាន់ទៅ5?

"ហេតុអ្វីខ្ញុំត្រូវទៅជួប?? តែគេដាក់ថានេះជាបញ្ជាឬមួយមេការស្រីគាត់ចង់ជួបខ្ញុំ??" ជេគថាហើយក៏បត់សំបុត្រចូលហោបៅដើរសំដៅទៅជាន់ទី5ទាំងមានអារម្មណ៍ភ័យខ្លាច

  ជំហានមួយៗរបស់នាយបានបញ្ចូនកាយមកដល់មុខបន្ទប់ដែលមានទ្វារក្រហម។ ដៃតូចៗលើកឡើងគោះទៅកាន់ទ្វារនោះតិចៗ

*​តុកៗៗ *

"ចូលមក!! "សម្លេងគ្រលធំ វាបង្ហាញប្រាប់ជេគយ៉ាងច្បាស់ថាអ្នកនៅខាងក្នុងមិនមែនជាមេការស្រីនោះទេ ចិត្តមួយចង់បើកចូលតែចិត្តមួយខ្លាច

"*អាជេគ! គួរចូលឬអត់? ហើយម្នាក់នៅខាងក្នុងនឹងជាអ្នកណា? *"ជេគគិតក្នុងចិត្តស្ងាត់ៗ

"យើងជាអ្នកណាទាល់តែឯងចូលមកបានដឹង"​សម្លេងមកពីខាងក្នុងធ្វើឲជេគភ្ងាក់ច្រងាង!​មិញនេះគេនិយាយក្នុងចិត្តទេតើ! ហេតុអ្វីបានជាអ្នកខាងក្នុងនោះអាចតបគេបាន

"*អញ! អ្នកនៅខាងក្នុងនឹងជាគ្រូទាយឬជាគ្រូសិល្ប៍?? *"ជេគចាប់ផ្ដើមញ័រព្រោះអាកាសធាតុត្រជាក់ព្រមជាមួយនឹងបុរសដែលនៅខាងក្នុងផងដែល

"​ចូលឬមិនចូល????? "សម្លេងសួរពីក្នុងមក វាបញ្ចេញមកហាក់គេបង្ខំនាយមួយទំហឹង ជេគដូចបដិសេធមិនចេញក៏យកដៃខ្លួនទៅបើកទ្វារនោះចូល

  អព្វ័! មានតែអព្វ័ពេញមួយបន្ទប់នោះ! គ្មានអ្វីក្រៅពីអព្វ័ឬអ្វីនោះឡើយ។

"សួស្ដីតើអ្នកហៅខ្ញុំមកមែនទេ?"​ជេគបោះសម្ដីទៅអព្វ័មួយនោះ សីតុណ្ហភាព​នៅ​ក្នុង​បន្ទប់នេះគឺត្រជាក់ណាស់

"Shim-!" ពាក្យមួយមាត់ដែលជេគទទួលបាន បន្ទាមកនាយក៏ឮសម្លេងដួលប្រូសទៅនឹងការ៉ូបន្ទប់

"អ្នកណា? កើតអ្វីឬអត់នឹង?"​ជេគស្រែកសួររួចក៏ដើរទៅកាន់តុក្បែរនោះ យកទៀនមកអុជបំភ្លឺ

   កាយមនុស្សប្រុសមាឌមាំម្នាក់កំពុងតែដួលទៅនឹងការ៉ូ ជេគកាលដែលឃើញហើយក៏ប្រញាប់ទៅលើករាងកាយនោះឡើងឲផ្អែកខ្នងទៅនឹងគ្រែ។

"មានរឿងអ្វីកើតឡើង? ហើយលោកជាអ្នកណាហេតុអ្វីបានមកស្ថិតនៅក្នុងបន្ទប់នេះ? " ជេគទាញទៀនមកជិតខ្លួនទើបធ្វើឲពន្លឺចាំងចំបុរសដែកស្ថិតនៅចំពោះមុខគេ

"លោកកើតអ្វីហេតុអ្វីបានជាមានឈាម?? តហរូវការឲខ្ញុំជួយលាងរបួសឲទេ??" ជេគនៅតែសួរទោះអ្នកម្ខាងទៀតមិនតបសូម្បីមួយមាត់

"ជេយ៉ុន!!!!!! "សម្លេងស្រែកមួយទៀតពីមាត់ទ្វារ កាយកម្លោះក្នុងឈុតយ៉ាងអំណាចមួយដើរចូលមក មុខមាត់គេគឺហាក់ខឹងនឹងអ្វីយ៉ាងចឹង

"ឆាប់មកនេះ!" គេហៅជេគឲទៅជិតខ្លួនគេ ចំណែកជេគមិនបានកំរើកអ្វីបន្តិចនាយនៅសម្លឹងមើលទៅអ្នកទាំងពីរទាំងឆ្ងល់

  គ្រាន់តែមួយវឹប​សូម្បីតែជេគក៏ដកដង្ហើមមិនទាន់ផង កាយបុរសមាឌមាំដែលទើបចូលមកក្រោយនោះ ក៏មកឈរបាំងនៅចំពោះមុខគេ។ ដៃដែលត្រជាក់ស្រេបសឹងនឹងបានជាសាកសពមកក្រសោបដៃតូចៗរបស់ជេគជាប់។

"​អ្នកណាអនុញាតិឲឯងចូលមកទីនេះ Raymond??" ហ៊ឺសឹង និយាយឡើងព្រមទាំងសង្កត់សម្លេងត្រង់ឈ្មោះនោះ

  កាយបុរសម្នាក់ទៀតដែលជេគឃើញពោរពេញដោយឈាមនោះក៏ប្រែឲជាសៈរបួសអស់ កាយដែលមើលទៅគ្មានកម្លាំងក៏ប្រែជាមានកម្លាំងមហិមាភ្លាម! ជេគដែលឈរក្រោយខ្នងបុរសនោះឆាប់ផ្ដើមភ័យឡើង....

កាហ៊ូន​នឹងមករករឿងគេដល់កន្លែង!

   បងមកវិញហើយ!! ច្រលំរត់ចោលអូនៗ😭

(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE Where stories live. Discover now